ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ថា ការ​កា​​ត់​ទោស​លោកស្រី អ៊ុ​ង​សាន ស៊ូ​ជី បង្ហាញ​ថា​គ្មាន​នរណា​ម្នាក់​នៅ​លើ​ច្បាប់​បាន​ឡើយ

2 ឆ្នាំ មុន

មីយ៉ាន់ម៉ា ៖ មន្ត្រីជាន់ខ្ពស់​របប​យោធា​មី​យ៉ា​ន់​ម៉ា​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា ការ​កា​​ត់​ទោស​លោកស្រី អ៊ុ​ង​សាន ស៊ូ​ជី

មីយ៉ាន់ម៉ា ៖ មន្ត្រីជាន់ខ្ពស់​របប​យោធា​មី​យ៉ា​ន់​ម៉ា​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា ការ​កា​​ត់​ទោស​លោកស្រី អ៊ុ​ង​សាន ស៊ូ​ជី (Aung San Suu Kyi) បង្ហាញ​ថា ​គ្មាន​នរណា​ម្នាក់​អាច​នៅ​លើ​ច្បាប់​បាន​ឡើយ ហើយ​មេដឹកនាំ​យោធា​បាន​បន្ធូរ​បន្ថយទោស​លោកស្រី​ដោយ​ផ្អែក​លើ​ហេតុផល​មនុស្សធម៌​។

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក Maung Maung Ohn ក៏​បាន​ថ្លែងប្រាប់​ស​ន្និ​សិ​ទ​សារព័ត៌មាន​ផង​ដែរ​ថា ប្រព័ន្ធ​យុត្តិធម៌​របស់​មី​យ៉ា​ន់ម៉ា​មិន​មាន​ភាព​លំអៀង​ឡើយ ហើយ​ការ​កា​ត់​ទោស​លោកស្រី អ៊ុ​ង​សាន ស៊ូ​ជី ធ្វើ​ឡើង​ស្រប​តាម​ច្បាប់​។

ម្ចាស់​ពានរង្វាន់​ណូបែល​សន្តិភាព លោកស្រី អ៊ុ​ង​សាន ស៊ូ​ជី ត្រូវ​បាន​តុលាការ​កា​ត់​ទោស​ឲ្យ​ជាប់គុក​រយៈពេល ៤​ឆ្នាំ​ពី​បទ​ញ៉ុះញ៉ង់​ឲ្យ​មានការ​ប្រឆាំង​យោធា និង​រំលោ.ភ​បំពាន​បទ​ប្ប​ញ្ញាតិ COVID 19 ប៉ុន្តែ​មេដឹកនាំ​យោធា​មី​យ៉ា​ន់ម៉ា បាន​បន្ថយទោស​របស់​លោកស្រី​មក​ត្រឹម​ការ​ឃុំខ្លួន​រយៈពេល ២​ឆ្នាំ​។

លោក Maung Maung Ohn ថ្លែង​ថា «​គ្មាន​នរណា​ម្នាក់​នៅ​លើ​ច្បាប់​បាន​ឡើយ ហើយ​ប្រព័ន្ធ​យុត្តិធម៌​មី​យ៉ា​ន​ម៉ា​មិន​លំអៀង​ទេ​»។ ការ​ថ្លែង​របស់​លោក​ធ្វើ​ឡើង​ក្នុង​ស​ន្និ​សិ​ទ​សារព័ត៌មាន​ដ៏​កម្រ ដែល​ក្នុងអំឡុងពេល​នោះ​រដ្ឋមន្ត្រី​វិនិយោគ​បាន​និយាយ​ថា ស្ថានភាព​នៅ​ក្នុង​ប្រទេស​កំពុង​មាន​ស្ថេ​រ​ភាព​។

មន្ត្រីជាន់ខ្ពស់​ទាំង​ពីរ​និយាយ​ថា ការ​ត្រៀមខ្លួន​សម្រាប់​ការ​បោះ​ឆ្នោត​មុន​ខែសីហា ឆ្នាំ ២០២៣ កំពុង​ដំណើរការ ប៉ុន្តែ​ពួក​គេ​មិន​បាន​បញ្ជាក់​ថា​តើ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់​លោកស្រី អ៊ុ​ង​សាន ស៊ូ​ជី នឹង​ត្រូវ​បាន​អនុញ្ញាតឲ្យ​ចូលរួម​ការ​បោះ​ឆ្នោត​ឬ​យ៉ាងណា​ទេ​។

លោក Maung Maung Ohn និយាយ​ថា គណបក្ស​របស់​លោកស្រី​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​ដោយ​គណៈ​ក​ម្ម​ការ​បោះ​ឆ្នោត​។

សូម​រម្លឹក​ថា លោកស្រី អ៊ុ​ង​សាន ស៊ូ​ជី ដែល​បច្ចុប្បន្ន​មាន​វ័យ ៧៦​ឆ្នាំ ត្រូវ​បាន​ឃុំខ្លួន​ចាប់តាំងពី​មាន​រដ្ឋប្រហារ​យោធា​កាលពី​ខែកុម្ភៈ ឆ្នាំ ២០២១​មក​។

របប​យោធា​របស់​លោក Min Aung Hlaing បាន​ធ្វើការ​ចោទប្រកាន់​បន្ថែម​ទៀត​ទៅ​លើ​លោកស្រី រូ​ម​មានការ​រំលោភច្បាប់​សម្ងាត់​ផ្លូវការ អំពើ​ពុក​រលួយ និង​ការ​ក្លែងបន្លំ​ក្នុង​ការ​បោះ​ឆ្នោត​។ លោកស្រី​ប្រឈម​នឹង​ការ​ជាប់គុក​ជា​ច្រើន​ទសវត្សរ៍​ប្រ​សិន​មានការ​កាត់ទោស​លើ​គ្រប់ការ​ចោទប្រកាន់​ទាំងអស់​។

ចាប់តាំងពី​មាន​រដ្ឋប្រហារ​មក មនុស្ស​ជាង​១.៣០០​នាក់​ត្រូវ​បាន​ស​ម្លា​.​ប់ និង​ជាង​១.០០០​នាក់​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ក្នុង​ការ​បង្ក្រាប​។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​ក្រុម​សង្កេត​ការ​។

សហគមន៍​អន្តរជាតិ​បាន​ថ្កោលទោស​អំពើ​ហិ.ង្សា​ពី​សំណាក់​របប​យោធា និង​បាន​ទាមទារ​ឲ្យ​មានការ​ដោះ​លែង​លោកស្រី អ៊ុ​ង​សាន ស៊ូ​ជី​៕ (​យោង​តាម​ប្រភព​៖ Channel News Asia)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ