ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នោត​ខ្មែរ និង​ឃូ​ថែ​ល បើក​ប្រតិបត្តិការ​លក់​ឆ្នោត​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណេ​ត​នៅ​កម្ពុជា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន Dream Win Corporation ដែល​ធ្វើ​អាជីវកម្ម​ឆ្នោត​ខ្មែរ បាន​សហការ​ជាមួយនឹង​ក្រុមហ៊ុន Xinwei ( Cambodia ) Telecom Co.,Ltd ដែល​ធ្វើ​អាជីវកម្ម​លើ​ប្រព័ន្ធ​ទូរស័ព្ទ ឃូ​ថែ​ល

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន Dream Win Corporation ដែល​ធ្វើ​អាជីវកម្ម​ឆ្នោត​ខ្មែរ បាន​សហការ​ជាមួយនឹង​ក្រុមហ៊ុន Xinwei ( Cambodia ) Telecom Co.,Ltd ដែល​ធ្វើ​អាជីវកម្ម​លើ​ប្រព័ន្ធ​ទូរស័ព្ទ ឃូ​ថែ​ល បាន​សហការ​គ្នា​ធ្វើ​ប្រតិបត្តិការ​លក់​ឆ្នោត​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណេ​ត ដើម្បី​ឱ្យ​អតិថិជន ក៏​ដូច​ជា​ប្រជាពលរដ្ឋ​កម្ពុជា អាច​ជាវ​ឆ្នោត ឬ​លេងឆ្នោត​ខ្មែរ​កាន់តែ​ងាយស្រួល ។

ថ្លែង​នៅ​ក្នុង​សន្និសីទកាសែត​មួយ​កាលពី​រសៀល​ថ្ងៃ​ទី​១៨ ឧសភា ២០១៦ នៅ​ការិយាល័យ​កណ្ដាល​របស់​ឆ្នោត​ខ្មែរ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ លោក ពេជ្រ ចិ​ត្ត្រា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ឆ្នោត​ខ្មែរ បានឱ្យ​ដឹង​ថា ចាប់ពី​ថ្ងៃនេះ​តទៅ គ្រប់​គ្នា​នៅ​ក្នុង​ប្រទេស​កម្ពុជា អាច​ចូលរួម​ផ្សងសំណាង​ឆ្នោត​ខ្មែរ បាន​គ្រប់​ទីកន្លែង និង​គ្រប់ពេលវេលា​ជាមួយ​កម្មវិធី Android លើ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន និង​គេហទំព័រ​របស់​ឆ្នោត​ខ្មែរ ដែល​ធ្វើ​ឱ្យ​ឆ្នោត​ខ្មែរ​មាន​លក្ខណៈ​ស្រួល​លេង និង​ងាយ​ឈ្នះ ។ ម្យ៉ាងទៀត​ដោយ​មានការ​គាំទ្រ​យ៉ាង​ខ្លាំងក្លា​ពី​រាជរដ្ឋាភិបាល​កម្ពុជា ឆ្នោត​ខ្មែរ​ដើរតួ​នាទី​យ៉ាង​សំខាន់​ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​ចូល​កាត់​បន្ថយ​ល្បែងស៊ីសង​ខុសច្បាប់ និង​ល្បែង​កន្ទុយលេខ ដែល​បោកប្រាស់​អ្នកលេង​រាប់​លាន​នាក់​ជា​រៀងរាល់ថ្ងៃ ។

លោក​បន្ត​ថា មក​ទល់​សព្វ​ថ្ងៃនេះ ប្រជាជន​កម្ពុជា​ភាគច្រើន​មិន​ថា នៅ​ទីក្រុង ឬ​ជនបទ​ទេ តែងតែ​យល់​ច្រឡំ​ថា ឆ្នោត គឺជា​ល្បែងស៊ីសង តែ​តាម​ការ​ពិត​ឆ្នោត​ខ្មែរ គឺជា​ការ​ផ្សងសំណាង​កម្សាន្ត​ប្រចាំ​ថ្ងៃ​មិនមែន​ជា​ល្បែងស៊ីសង​ទេ ។ ឆ្នោត​ខ្មែរ គឺជា​ទម្រង់​នៃ​ការ​កម្សាន្ត​សម្រាប់​មនុស្ស​ទូទៅ ហើយ​ការ​ផ្សងសំណាង​នេះ គឺ​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់ ឬ​ជីវភាព​របស់​ប្រជាពលរដ្ឋ​នោះ​ទេ ដោយសារ​ការ​ផ្សងសំណាង​មាន​ចំនួន​ទឹកប្រាក់​តិចតួច​បំផុត ប្រសិនបើ​គាត់​មិន​មានសំណាង​ក្នុង​ការ​ឈ្នះ ។ តែបើ​លេង​ល្បែង​វិញ មនុស្ស​មួយ​ក្រុម​តូច បាន​យក​ប្រាក់​ទៅ​លេងល្បែង ហើយ​ភ្នាល់​ក្នុង​ចំនួន​ធំ ដែល​ចំនួន​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ របស់​ពួក​គេ ប្រសិនបើ​មិន​ឈ្នះ ហើយ​អាច​បាត់បង់​ផ្ទះសម្បែង និង​ទ្រព្យសម្បត្តិ​ផ្សេង​ៗ​ទៀត  ។

លោក​បន្ថែម​ថា ក្នុង​នាម​ជា​ក្រុមហ៊ុន​ដែល​ធ្វើ​អាជីវកម្ម​ឆ្នោត​នៅ​កម្ពុជា ក្រុមហ៊ុន​ក៏​បាន​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ក្នុង​សកម្មភាព​ការងារ​មនុស្សធម៌​ជា​បន្តបន្ទាប់​ផង​ដែរ ជាក់​ស្ដែង​ថ្មី​ៗ​នេះ ក្រុមហ៊ុន​ឆ្នោត​ខ្មែរ ដែល​មានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​អាជ្ញាធរ​ខេត្តព្រៃវែង បាន​ចុះ​ទៅ​កាន់​ស្រុក​ពារាំង ដើម្បី​សួរសុខទុក្ខ ក៏​ដូច​ជា​នាំ​អំណោយ​មួយ​ចំនួន​ទៅ​ចែក​ជូន​ប្រជាជន​ក្រីក្រ​ចំនួន​១០០​គ្រួសារ ដែល​កំពុង​ខ្វះ ។ លើស​ពី​នេះ ក្រុមហ៊ុន​ក៏​បាន​ចូលរួម​កម្មវិធី​សប្បុរសធម៌​ផ្សេង​ៗ​ក្នុង​ខេត្តតាកែវ និង​ជាមួយ​កាកបាទក្រហម​ខេត្តព្រៃវែង​ផង​ដែរ ។ ក្រុម​ឆ្នោត​ខ្មែរ នឹង​បន្តសកម្មភាព​មនុស្សធម៌​ជួយ​ប្រជាពលរដ្ឋ​កម្ពុ​ជាទី​ទ័លក្រ​ទូ​ទាំង​ប្រទេស​កម្ពុជា​។ ម្យ៉ាងទៀត​ក្នុង​អាជីវកម្ម​ឆ្នោត​នេះ  ក្រុមហ៊ុន​នឹង​ប្ដេជ្ញា​ចិត្ត​បន្ត​ការ​អភិវឌ្ឍន៍ និង​បង្កើន​ភ្នាក់ងារ​លក់ និង​ចែកចាយ​នៅ​ទូ​ទាំង​ប្រទេស​ធ្វើ​យ៉ាងណា ដើម្បី​ផ្ដល់​នូវ​ភាព​ងាយស្រួល និង​សប្បាយ​រីករាយ​ប្រចាំ​ថ្ងៃ​សម្រាប់​ប្រជាជន​កម្ពុជា​ទាំង​អស់៕