ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេទិកា​សម្រាប់​សហគ្រិន​កម្ពុជា​បាន​មក​ដល់​ហើយ​ !

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ពានរង្វាន់​សហគ្រិន​វ័យក្មេង​កម្ពុជា គឺជា​កម្មវិធី​ប្រកួតប្រជែង​ថ្នាក់​ជាតិ ដែល​ផ្តល់​ឱកាស​ដល់​បណ្តា​សហគ្រិន​កម្ពុជា មានឱកាស​ចូលរួម​បង្ហាញ​សមត្ថភាព និង​ចែករំលែក​នូវ​ភាព​ជោគជ័យ​ទៅ​កាន់​បណ្តា​សហគ្រិន​ដទៃ​ទៀត ។

រាជធានី​ភ្នំពេញ ៖ ពានរង្វាន់​សហគ្រិន​វ័យក្មេង​កម្ពុជា គឺជា​កម្មវិធី​ប្រកួតប្រជែង​ថ្នាក់​ជាតិ ដែល​ផ្តល់​ឱកាស​ដល់​បណ្តា​សហគ្រិន​កម្ពុជា មានឱកាស​ចូលរួម​បង្ហាញ​សមត្ថភាព និង​ចែករំលែក​នូវ​ភាព​ជោគជ័យ​ទៅ​កាន់​បណ្តា​សហគ្រិន​ដទៃ​ទៀត ។ ប​ក្ខេ​ជន​ដែល​ឈ្នះ​ពានរង្វាន់​នឹង​ត្រូវ​បាន​ទទួលស្គាល់ ព្រមទាំង​ដឹង​ឮ​ពី​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា និង​ពី​សមាជិក​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​ជាង​២០​ម៉ឺន​នាក់ នៃ​១២៦​ប្រទេស​ទូ​ទាំង​ពិភពលោក ។

លក្ខខណ្ឌ​នៃ​ការ​ចូលរួម​បេក្ខជន​ត្រូវ​មាន​៖
-​អាយុ​ចាប់ពី ១៨ ដល់ ៤៥​ឆ្នាំ
-​អាជីវកម្ម​ត្រូវ​បាន​បង្កើត​ដំបូង​នៅ​ប្រទេស​កម្ពុជា និង​មាន​ភាគហ៊ុន​យ៉ាងតិច​៥១​ភាគរយ គ្រប់គ្រង​ដោយ​ជនជាតិ​ខ្មែរ
-​អាជីវកម្ម​ត្រូវ​ចុះបញ្ជី​ការ​ត្រឹមត្រូវ​តាម​ផ្លូវច្បាប់ និង មាន​ដំណើរការ​យ៉ាងតិច​២​ឆ្នាំ
-​អាជីវកម្ម​ត្រូវ​មាន​បុគ្គលិក​អចិន្ត្រៃយ៍​យ៉ាងតិច​៥​នាក់
-​សហគ្រិន​/​អាជីវកម្ម​មិន​ត្រូវ​បាន​ពាក់ព័ន្ធ​ជាមួយ​គណៈកម្មការ​ជ្រើសរើស និង ក្រុម​អ្នក​រៀបចំ​កម្មវិធី
-​មិន​ត្រូវ​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ផ្សេង​ៗ ។
-​ស្ត្រី​ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​ចូលរួម​ក្នុង​ការ​ដាក់​ពាក្យ ។

កម្មវិធី​នេះ​ចាប់​ទទួល​ពាក្យ​ពី​ថ្ងៃនេះ​រហូត​ដល់​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៦ ។

សូម​ចូលរួម​ដាក់​ពាក្យ​តាម​រយៈ​វេ​ប​សាយ www.cyeaward.com ឬ​សាកសួរ​ព័ត៌មាន​ស្តី​ពី​ការ​ដាក់​ពាក្យ​តាម​លេខ​ទូរស័ព្ទ ០១៥ ៩០២ ៦២២ !