ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត សួ​ស វី​ហ្សា ប្រកាស​នឹង​ធ្វើ​រឿង​មួយ​ចំពោះ​គ្រូ​ចាស់​ៗ​ដែល​ធ្លាប់​បង្ហាត់​នាង

2 ឆ្នាំ មុន
  • ភ្នំពេញ

ធ្លាប់​មានការ​លំបាក និង​ការ​តស៊ូ​តាំងពី​កុមារភាព​លើ​វិ​ថី​សិល្បៈ​រហូត​មានមុខ​នា​ពេល​បច្ចុប្បន្ន​នេះ តារាចម្រៀង​​នាង សួ​ស វី​ហ្សា បាន​ប្រកាស​ថា​នឹង​ធ្វើ​រឿង​មួយ​ចំពោះ​លោកគ្រូ អ្នកគ្រូ ដែល​ធ្លាប់​បង្ហាត់បង្រៀន​រូប​នាង​ទាំង​បុរាណ និង​សម័យ​។ ហើយ​អ្វី​ដែល​តារា​រូប​នេះ នឹង​ធ្វើ គឺ​

រាជធានី​ភ្នំពេញ ៖ ធ្លាប់​មានការ​លំបាក និង​ការ​តស៊ូ​តាំងពី​កុមារភាព​លើ​វិ​ថី​សិល្បៈ​រហូត​មានមុខ​នា​ពេល​បច្ចុប្បន្ន​នេះ តារាចម្រៀង​​នាង សួ​ស វី​ហ្សា បាន​ប្រកាស​ថា​នឹង​ធ្វើ​រឿង​មួយ​ចំពោះ​លោកគ្រូ អ្នកគ្រូ ដែល​ធ្លាប់​បង្ហាត់បង្រៀន​រូប​នាង​ទាំង​បុរាណ និង​សម័យ​។ ហើយ​អ្វី​ដែល​តារា​រូប​នេះ នឹង​ធ្វើ គឺ​នាង​នឹង​ស្វែងរក​លោកគ្រូ អ្នកគ្រូ​ចាស់​ៗ​របស់​នាង ដើម្បី​ជា​ការ​គោរព​នឹង​ដឹងគុណ​ចំពោះ​ពួក​គាត់ ខណៈ​ពេល​នាង​ធ្លាប់​សន្យា​នឹង​ធ្វើ​រឿង​មួយ​នេះ នៅ​ពេល​នាង​បាន​ធូរធារ​។

ជាមួយនឹង​រូបភព​កាលពី​កុមារភាព​ពេល​កំពុង​ហាត់​របាំ តារាចម្រៀង​នាង សួ​ស វី​ហ្សា បាន​ភ្ជាប់​ជាមួយនឹង​សារ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​កថា «​អតីតកាល​របស់ខ្ញុំ ខ្ញុំ​ធ្លាប់​ត្រឹមតែ​ជា​ក្មេង​ស្រី​រាំ​របាំ​បុរាណ​ម្នាក់ ទាំង​តូច ទាំង​ស្គម ទាំង​ខ្មៅ ទាំង​ក្រ ទាំង​លំបាក កាលនោះ​ត្រូវ​បែងចែក​ពេលវេលា​រៀនសូត្រ​ផង និង​យក​ពេល​មក​ហាត់​របាំ​ផង ហើយ​ឆ្លៀតរ​ត់ទៅ​រៀន​ច្រៀង​ទៀត ហេតុតែ​ចង់រក​លុយ​ជួយ​គ្រួសារ​»​។

នាង​បញ្ជាក់​ថា «​ដោយសារ​តែ​ខ្ញុំ​កើតមក ខ្ញុំ​មាន​និស្ស័យ​ជាមួយ​សិល្បៈ មិន​ថា​សិល្បៈ​ផ្នែក​បុរាណ និង​សម័យ ខ្ញុំ​មាន​ដុ​ង​នឹង​ស្រលាញ់​​តាំងពី​កំណើត ទើប​ធ្វើ​អោយ​ខ្ញុំ​ខិតខំ​ប្រឹងប្រែង​ហាត់រៀន​តាំង​តែ​ពី​តូច​អស់​រយៈពេល​ជាង​១០​ឆ្នាំ​ប្លាយ​។ ចង់​ប្រាប់​ថា បើ​គ្មាន​សិល្បៈ​ទេ ខ្ញុំ​ក៏​គ្មាន​ថ្ងៃនេះ​ដែរ ដោយសារ​សិល្បៈ​ទើប​ធ្វើ​អោយ​ខ្ញុំ​មាន​ថ្ងៃនេះ ខ្ញុំ​មិន​ភ្លេចគុណ​អ្នក​ទេ ខ្ញុំ​នឹង​ចង​ចាំ​អ្នក​អស់​មួយ​ជីវិត (​សិល្បៈ​បុរាណ & សិល្បៈ​សម័យ​)»​។

សួ​ស វី​ហ្សា បាន​លើក​ឡើង​ថា «​ខ្ញុំ​ក៏​មិន​ដែល​ភ្លេចគុណ​លោកគ្រូ អ្នក​គ្រូរបាំ​របស់ខ្ញុំ​ដែរ ខ្ញុំ​ធ្លាប់​សន្យា​នឹង​ខ្លួនឯង​ថា បើ​ពេល​ណា​មួយ​ខ្ញុំ​ធូរធារ ខ្ញុំ​អាច​មាន​លទ្ធភាព ខ្ញុំ​នឹង​ស្វែងរក​ពួក​គាត់​ដើម្បី​ធ្វើការ​គោរព​ដឹងគុណ​គាត់​»​។

បើ​តាម សួ​ស វី​ហ្សា បន្ត​ទៀត​ថា «(​ខ្ញុំ​នឹង​ប្រកាស​ស្វែងរក​លោកគ្រូ អ្នកគ្រូ​ដ៏​កំសត់​របស់ខ្ញុំ​ទាំងអស់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ នេះ​ជា​ក្តី​ប្រាថ្នា​របស់ខ្ញុំ​ចំពោះ​អ្នក​មានគុណ​ខ្ញុំ​) ជួប​គ្នា​ក្នុង​ពេល​ឆាប់​ៗ លោកគ្រូ អ្នកគ្រូ អ្នក​មានគុណ​ទី​ពីរ​របស់​កូន​»​។

ជា​ការ​កត់សម្គាល់ រហូត​មក​ទល់​នា​ពេល​នេះ សួ​ស វី​ហ្សា មិន​ទាន់​ឈាន​ជើង​ឡើង​ឆាក​តន្ត្រី​ជា​ថ្មី​ឡើង​វិញ​នៅឡើយ​ទេ ចាប់តាំងពី​នាង​បានជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩​។ មូលហេតុ​ដែល​មិន​ទាន់​ឡើង​ឆាក​ជា​ថ្មី​នោះ គឺ​ដោយសារ​នាង​កំពុង​តែ​ជាប់ដៃ​រកស៊ី​ជាមួយ​ស្វាមី ដោយនៅ​ពេល​នេះ នាង​បាន​បោះទុន​ខ្ទង់លាន​ដុល្លា​រកស៊ី​លើ​ជំនួញ​ជា​ច្រើន​នៅ​ក្នុង​ដៃ​។

ទោះជា​យ៉ាងណា តារា​រូប​នេះ​នៅ​តែ​អះអាង​ថា ខ្លួន​នឹង​មិន​បោះបង់​អាជីព​ចម្រៀង​នេះ​ដោយ​ងាយ​ៗ​នោះ​ឡើយ ដោយសារ​នាង​បាន​តស៊ូ​លើ​វិ​ថី​នេះ​អស់​ជា​ច្រើន​ឆ្នាំ​ទម្រាំ​មាន​ថ្ងៃនេះ​។ សួ​ស វី​សា ក៏​សន្យា​ថា នាង​នឹង​រក​ពេលវេលា​ណាមួយ​វិល​មក​ឆាក​តន្ត្រី​បង្ហើរ​សំនៀង​ជូន​ទស្សនិកជន ជា​ពិសេស​ប្រិ​យ​មិត្ត​គាំទ្រ​ជា​ថ្មី​ឡើង​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ