ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Liverpool និង Ajax សាង​កំណត់​ត្រា​ពិសេស​ដូច​គ្នា​នៅ Champions League

2 ឆ្នាំ មុន

បរទេស ៖ Liverpool និង Ajax សាង​កំណត់​ត្រា​ពិសេស​ដូច​គ្នា នៅ​ក្នុង​ក្រប​ខណ្ឌ UEFA Champions League ក្រោយ​បញ្ចប់​ការ​

បរទេស ៖ Liverpool និង Ajax សាង​កំណត់​ត្រា​ពិសេស​ដូច​គ្នា នៅ​ក្នុង​ក្រប​ខណ្ឌ UEFA Champions League ក្រោយ​បញ្ចប់​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូ​ល​រៀងខ្លួន កាលពី​យប់​រំលង​អា​ធ្រា​ត្រ​ថ្ងៃ​ទី​៧ ឈាន​ចូល​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ ២០២១​។

ហង្ស​ក្រហម Liverpool ក្លាយជា​ក្រុម​អង់គ្លេស​ដំបូង​គេ ដែល​ឈ្នះ​ទាំង​៦​ប្រកួត​ក្នុង​វគ្គ​សន្សំ​ពិន្ទុ ក្រោយ​ផ្តួល​ក្រុម​ម្ចាស់ផ្ទះ AC Milan ដោយ​លទ្ធផល ២-១​។ ឆ្លងកាត់​៦​ប្រកួត​ក្នុង​ពូ​ល B ក្រុម​លោក Jurgen Klopp មាន​១៨​ពិន្ទុ​ពេញ​ឈរ​កំពូល​តារាង ស៊ុត​ចូល​គូប្រកួត ១៧​គ្រាប់ និង​របូត​វិញ ៦​គ្រាប់​។

ដោយឡែក Ajax ស្ថិត​នៅ​ពូ​ល C ក្លាយជា​ក្រុម​ហូ​ឡង់​ដំបូង​គេ ដែល​ឈ្នះ​ទាំង​៦​ប្រកួត​ក្នុង​វគ្គ​សន្សំ​ពិន្ទុ ក្រោយ​បំបាក់​ក្រុម​ភ្ញៀវ Sporting Lisbon ដោយ​លទ្ធផល ៤-២​។ ក្រុម​លោក Erik ten Hag មាន​១៨​ពិន្ទុ​ពេញ នៅ​កំពូល​តារាង ស៊ុត​ចូល​គូប្រកួត ២០​គ្រាប់ និង​របូត​វិញ ៥​គ្រាប់​។

គិត​មក​ដល់​ពេល​នេះ មាន​១២​ក្រុម​ហើយ បាន​កក់​កៅអី​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​រួម​មាន​៖
-Manchester City (​ក្រុម​កំពូល​តារាង​ពូ​ល A)
-Liverpool (​ក្រុម​កំពូល​តារាង​ពូ​ល B)
-Ajax (​ក្រុម​កំពូល​តារាង​ពូ​ល C)

-Real Madrid (​ក្រុម​កំពូល​តារាង​ពូ​ល D)
-Bayern Munich (​ក្រុម​កំពូល​តារាង​ពូ​ល E)
-Manchester United (​ក្រុម​កំពូល​តារាង​ពូ​ល F)
-Chelsea (​ក្រុម​កំពូល​តារាង​ពូ​ល H)

-PSG (​ក្រុម​លេខ​២ ពូ​ល​A)
-Atlético Madrid (​ក្រុម​លេខ​២ ពូ​ល​B)
-Sporting Lisbon (​ក្រុម​លេខ​២ ពូ​ល​C)
-Inter Milan (​ក្រុម​លេខ​២ ពូ​ល​D)
-Juventus (​ក្រុម​លេខ​២ ពូ​ល​H)៕ (​ដកស្រង់​ចេញពី UEFA)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ