ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជនម្នាក់​រួមគំនិតជាមួយម្តាយ ស​ម្លា​.​ប់​បងស្រីមានផ្ទៃពោះ​ ព្រោះរឿងរៀបការ​

2 ឆ្នាំ មុន

ឥណ្ឌា ៖ យុវជន​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ពី​បទ​កា​.​ត់​ក្បាល​បងស្រី​របស់​ខ្លួន ខណៈ​ម្តាយ​ជួយ​ចាប់ជើង​របស់​នាង​។

ឥណ្ឌា ៖ យុវជន​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ពី​បទ​កា​.​ត់​ក្បាល​បងស្រី​របស់​ខ្លួន ខណៈ​ម្តាយ​ជួយ​ចាប់ជើង​របស់​នាង​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ CNN នៅ​ថ្ងៃ​ពុធ ទី៨ ​ខែធ្នូ​នេះ​។

ប៉ូ​លី​ស​ឥណ្ឌា​ថ្លែងប្រាប់ CNN ដូច្នេះ​ថា ស្ត្រី​រង​គ្រោះ​ដែល​រៀប​ការ​ប្រឆាំង​បំណង​របស់​ឪពុក​ម្តាយ មាន​ផ្ទៃពោះ​ពីរ​ខែ​នៅ​ពេល​នាង​ត្រូវ​បាន​ស​ម្លា​.​ប់ និង​កា​.​ត់​ក្បាល​ដោយ​ប្អូនប្រុស​។ នាង​មាន​អាយុ ១៩​ឆ្នាំ​។

ហេតុការណ៍​ដ៏​រន្ធ​.​ត់​នោះ​កើតឡើង​កាលពី​ថ្ងៃអាទិត្យ​កន្លង​ទៅ​នេះ​នៅ​ក្នុង​ទីក្រុង Vaijapur នៃ​រដ្ឋ Maharashtra របស់​ឥណ្ឌា ហើយ​រហូត​មក​ដល់​ពេល​នេះ​ទាំង​ជនជាប់ចោទ និង​ជន​រង​គ្រោះ​មិន​ត្រូវ​បាន​ប៉ូ​លី​ស​បញ្ចេញ​ឈ្មោះ​ជា​សាធារណៈ​ឡើយ​។

មន្ត្រីជាន់ខ្ពស់​ឥណ្ឌា​ម្នាក់​និយាយ​ថា «​ស្ត្រី​វ័យ១៩​ឆ្នាំ​នោះ​បាន​ប្រឆាំង​បំណង​របស់​ឪពុក​ម្តាយ និង​បាន​រៀប​ការ​កាលពី ៥​ខែ​មុន​។ ពួក​គេ​រៀប​ការ​នៅ​មុខ​តុលាការ ហើយ​ចាប់តាំងពី​ពេល​នោះ​មក​នាង​មិន​បាន​ទាក់ទង​ជាមួយនឹង​គ្រួសារ​ឡើយ និង​រស់នៅ​ជាមួយ​ប្តី​»​។

លោក​បន្ថែម​ទៀត​ថា កាលពី​ថ្ងៃអាទិត្យ ម្តាយ និង​ប្អូនប្រុស​របស់​ស្ត្រី​រង​គ្រោះ​បាន​មក​លេង​ផ្ទះ​របស់​នាង ហើយ​នាង​បាន​អញ្ជើញ​ពួក​គេ​ឲ្យ​ចូល​ក្នុងផ្ទះ​ទទួលទាន​តែ​។

«​នៅ​ពេល​នោះ​ហើយ ប្អូនប្រុស​របស់​នាង​បាន​យក​កាំបិ.ត​កា.ត់​ស្មៅ​កា.ប់​នាង​ចំនួន​៤​កាំបិត និង​កា​.​ត់​ក្បាល​របស់​នាង​។ ពួក​គេ​បាន​យក​ក្បាល​របស់​នាង​ទុក​នៅ​ខាងក្រៅ​ផ្ទះ និង​ខ្លួន​នៅ​ខាងក្នុង​»។

លោក​ថ្លែង​បន្ត​ថា «​ស្ត្រី​ជា​ម្តាយ​បាន​ជួយ​ចាប់ជើង​របស់​ស្ត្រី​រង​គ្រោះ​អំឡុង​ពេល​មាន​ហេតុការណ៍​នោះ​»​។

ប៉ូ​លី​ស​និយាយ​ថា ចំណែក​ប្តី​ស្ត្រី​រង​គ្រោះ​កំពុង​ដេក​លង់លក់​នៅ​ក្នុងផ្ទះ​អំឡុង​មាន​ហេតុការណ៍​កើតឡើង​លើ​ប្រពន្ធ​របស់​គាត់ និង​បាន​ក្រោក​ឡើង​នៅ​ពេល​លឺ​សំឡេង​ស្រី​។ ជនសង្ស័យ​ក៏​បាន​វា​.​យ​ប្រហារ​បុរស​ជា​ប្តី​ផង​ដែរ ប៉ុន្តែ​គាត់​បាន​គេច​រួច​។

ប៉ូ​លី​សបញ្ជាក់​ថា ក្រោយមក​ជនសង្ស័យ​​ទាំង២នាក់​​ម្តាយនិង​កូន បាន​ទៅ​កាន់​ប៉ុស្តិ៍ប៉ូលីស​ដើម្បី​សារភាព​។ ប៉ូ​លី​សបាន​ធ្វើការ​ស៊ើបអង្កេត ក្រោយ​ពេល​ពួក​គេ​បាន​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​កើតហេតុ និង​បាន​រក​ឃើញ​សាកស​.​ព និង​ក្បាល​របស់​ជន​រង​គ្រោះ​។

យុវជន និង​ម្តាយ​របស់​គាត់ មិន​ទាន់​បាន​ត្រូវ​ចោទប្រកាន់​ជា​ផ្លូវការ​នៅឡើយ​ទេ ប៉ុន្តែ​របាយការណ៍​ប៉ូ​លី​សបាន​កត់ត្រា​ពី​បទ​ចោទ​ឃា.តកម្ម​សម្រាប់​អ្នក​ទាំង​ពីរ​។

សូម​បញ្ជាក់​ថា​ករណី​ដ៏​រន្ធ​.​ត់​នេះ​ជា​ករណី​ស​ម្លា​.​ប់ (Honor killing) ដែល​ជា​កា​រស​ម្លា​.​ប់​ស្ត្រី ឬ​ក្មេង​ស្រី​ពី​សំណាក់​សមាជិក​ប្រុស​ដែល​អះអាង​ថា ជន​រង​គ្រោះ​ធ្វើ​ឲ្យ​ខូច​កិត្ត​យស​ដល់​គ្រួសារ​។

ក្នុង​ឆ្នាំ​២០២០ ឥណ្ឌា​មាន​ករណី​ស​ម្លា​.​ប់​បែប​នេះ​កើតឡើង ២៣​ករណី​៕ (​យោង​តាម​ប្រភព​៖ CNN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ