ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រួតពិនិត្យ​រាល់​យានយន្ត​ធុន​ធំ​ដឹក​លើស​ទម្ងន់​ដែល​បើក​គេច​ស្ថានីយ​ជញ្ជីង​ផ្លូវជាតិ​លេខ​១

2 ឆ្នាំ មុន
  • ស្វាយរៀង

ដើម្បី​ពង្រឹងគុណភាព​ផ្លូវ និង​ត្រួតពិនិត្យ​យានយន្ត​ដែល​ដឹក​លើស​ទម្ងន់​នៅ​តាម​ដងផ្លូវ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ចុះ​ល្បាត​ដាក់​ជញ្ជីង​ចល័ត​តាម​ដងផ្លូវ ហើយ​ជាក់ស្តែង​នៅ​

ខេត្តស្វាយរៀង ៖ ដើម្បី​ពង្រឹងគុណភាព​ផ្លូវ និង​ត្រួតពិនិត្យ​យានយន្ត​ដែល​ដឹក​លើស​ទម្ងន់​នៅ​តាម​ដងផ្លូវ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ចុះ​ល្បាត​ដាក់​ជញ្ជីង​ចល័ត​តាម​ដងផ្លូវ ហើយ​ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែធ្នូ ឆ្នាំ​២០២១​នេះ កម្លាំង​ជញ្ជីង​ចល័ត បាន​ចុះ​ត្រួតពិនិត្យ​ផ្លូវ​លេខ​១៨ (​ប្រសូត​-​កំពង់​រោ​ទិ៍​) ត្រង់​ចំណុច​ភូមិ​ពោធិ៍​តា​វង្ស ឃុំ​ប្រ​សូត្រ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង​។

ក្រុមការងារ​គណៈកម្មាធិការ​សម្របសម្រួល​អចិ​ន្ត្រៃ​ដឹកនាំ​ត្រួតពិនិត្យ​យានយន្ត​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់ បាន​ដឹកនាំ​កម្លាំង​ជញ្ជីង​ចល័ត សហការ​ជាមួយ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តស្វាយរៀង ចុះ​ត្រួតពិនិត្យ​រាល់​យានយន្ត​ធុន​ធំ​ដែល​ដឹក​លើស​ទម្ងន់ ហើយ​បើក​គេច​ស្ថានីយ​ជញ្ជីង​ផ្លូវជាតិ​លេខ​១ ដើម្បី​ផាកពិន័យ​។

លោក​អ៊ុយ សម្បត្តិ អនុប្រធាន​លេខា​ដ្ឋា​ន​គណៈកម្មាធិការ​សម្របសម្រួល​អចិ​ន្ត្រៃ​ដឹកនាំ​ត្រួតពិនិត្យ យានយន្ត​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់ បាន​ឲ្យ​ដឹង​ថា ក្នុង​កិច្ច​ប្រតិបត្តិ​ត្រួតពិនិត្យ​រថយន្ត​ដឹក​លើស​ទម្ងន់​ចរាចរណ៍​លើ​ដងផ្លូវ​ជាតិ​លេខ​១៨​នេះ យើង​សង្កេត​ឃើញ​មាន​រថយន្ត​ដឹក​ខ្សាច់ និង​រថយន្ត​ដឹកស្រូវ​ជាដើម ដោយឡែក​រថយន្ត​ភាគច្រើន​គឺ​បាន​ចូលរួម​គោរព និង​អនុវត្ត​ច្បាប់​លើស​ទម្ងន់​បាន​យ៉ាង​ត្រឹមត្រូវ​តាម​ទម្ងន់​ដឹក​ជញ្ជូន​។

លោក​អ៊ុយ សម្បត្តិ អនុប្រធាន បាន​បន្ថែម​ទៀត​ថា សូម​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ប្រកប​មុខរបរ​រកស៊ី​ដឹក​ទំនិញ​លើស​ទម្ងន់​កំណត់​ទាំងអស់ សូម​មេត្តា​ចូលរួម​សហការ​ជាមួយ​ក្រុមការងារ​គណៈកម្មការ​សម្របសម្រួល​អចិន្ត្រៃយ៍​ដឹកនាំ​ត្រួតពិនិត្យ និង​អាជ្ញាធរ​សមត្ថកិច្ច ជា​ពិសេស​សូម​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​អោយ​បាន​គ្រប់​ៗ​គ្នា​។
ជា​លទ្ធផល ក្នុង​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​ផ្លូវជាតិ​លេខ​១៨ (​ប្រសូត​-​កំពង់​រោ​ទិ៍​) ក្នុងស្រុក​ស្វាយ​ទាប​ខាងលើ បាន​ឃាត់​រថយន្ត​ឲ្យ​ថ្លឹង​ជា​ច្រើន​គ្រឿង ហើយ​ក៏​រក​ឃើញ​មាន​រថយន្ត​ចំនួន​៤​គ្រឿង ដែល​ដឹក​ខ្សាច់ និង​ស្រូវ បាន​ផ្ទុក​ហួស​ចំនួន​កំណត់ និង​ត្រូវ​ពិន័យ​ជា​ប្រាក់​តាម​ច្បាប់​សាធារណការ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ