ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត​២​រូប កំពុង​ប្រមូល​សមាធិ​ឱ្យ​ល្អ​ក្នុង​ការ​ប្រកួត​បវរកញ្ញា​លំដាប់​ពិភពលោក

2 ឆ្នាំ មុន
  • ភ្នំពេញ

ជា​ថ្មី​ទៀត កញ្ញាឯក​២​រូប ដែល​ប្រឡង​ចេញពី​កម្មវិធី​២​ផ្សេង​គ្នា នៃ​កម្ពុជា កំពុង​តែ​មាន​វត្ត​មាននៅ​ប្រទេស​ក្រៅ​រៀង​ៗ​ខ្លួន ដើម្បី​ប្រកួត​ជាមួយ​នារី​កំពូល​​សម្រស់​ផ្សេង​ៗ​ទៀត ដែល​ម្នាក់​ៗ​កំពុង​តែ​

រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​ទៀត កញ្ញាឯក​២​រូប ដែល​ប្រឡង​ចេញពី​កម្មវិធី​២​ផ្សេង​គ្នា នៃ​កម្ពុជា កំពុង​តែ​មាន​វត្ត​មាននៅ​ប្រទេស​ក្រៅ​រៀង​ៗ​ខ្លួន ដើម្បី​ប្រកួត​ជាមួយ​នារី​កំពូល​សម្រស់​ផ្សេង​ៗ​ទៀត ដែល​ម្នាក់​ៗ​កំពុង​តែ​មាន​ជំនឿ​ចិត្ត​ដូច​គ្នា​អោយ​មហាជន​ចាប់អារម្មណ៍​។

ស្រី​ស្អាត​ដ៏​ឆ្លាត​វៃ នៃ​កម្ពុជា ទាំង​២​រូប​នោះ គឺ​មាន កញ្ញា ងិ​ន ម៉ា​រ៉ា​ឌី​ហៅ Roza Miss Universe Cambodia 2021 និង​កញ្ញា ភុំ សោ​ភ័​ណ្ឌ Miss world Cambodia ។ អ្នក​ទាំង​២ កំពុង​តែ​ធ្វើ​ឱ្យ​មហាជន​ផ្តោត​ការ​ចាប់អារម្មណ៍​ម្តងទៀត លើ​វិស័យ​បវរកញ្ញា ដែល​មុន​នេះ បវរកញ្ញា Miss Grand Cambodia ប៉ូ​គី​ម​ថេ​ង សុត​ធីតា បាន​ធ្វើ​អោយ​ពិភពលោក​ចាប់អារម្មណ៍​មក​កម្ពុជា​។

បវរកញ្ញា​ចក្រ​វា​ឡ​កម្ពុជា​ឆ្នាំ​២០២១ ងិ​ន ម៉ា​រ៉ា​ឌី ដែល​បាន​ចេញដំណើរ​ទៅ​កាន់​ប្រទេស​អ៊ី​ស្រា​អែ​លហើយ ដើម្បី​ប្រកួត​លើ​ឆាក​អន្តរជាតិ​ក្នុង​កម្មវិធី បវរកញ្ញា​ចក្រ​វា​ឡ លើក​ទី​៧០ ឆ្នាំ​២០២១​។ ម៉ា​រ៉ា​ឌី បាន​ហោះ​ចេញពី​កម្ពុជា នៅ​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ២០២១ ហើយ​មុន​នេះ ងិ​ន ម៉ា​រ៉ា​ឌី បាន​ចេញដំណើរ​ទាំង​ញញឹម​ជឿជាក់ នឹង​ធ្វើ​ការងារ​មួយ​នេះ​អោយ​បាន​ល្អ​បំផុត សម្រាប់​នាំ​កិត្តិយស​ជូន​ជាតិ​។

ការ​ជូន​ដំណើរ​នោះ ឃើញ​ថា មានការ​អមដំណើរ​ជូន​ដល់​អាកាសយានដ្ឋាន ដែល​មាន​អតីត​បវរកញ្ញា រ៉េ​ត សារី​តា លោក ម៉ែ​ន និមលរ​ត្ន័ និង​ហ្វេ​ន​ៗ​មួយ​ចំនួន មក​ជូន​ដំណើរ​លើកទឹកចិត្ត​នាង​ផង​ដែរ​។

ហើយ​ជា​ផ្លូវការ​ឈុត «​វប្បការិកា ចត្វា​និមិត្ត » នឹង​ត្រូវ​បាន​ជ្រើសរើស​ជា​ឈុត​តំណាង​ជាតិ​អោយ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការ​ប្រកួត​បវរកញ្ញា​ចក្រវាល Miss Universe លើក​ទី​៧០ ឆ្នាំ​២០២១ នេះ​។ គ្រង​ដោយ ងី​ន ម៉ា​រ៉ា​ឌី បវរកញ្ញា​ចក្រវាល​កម្ពុជា ឆ្នាំ​២០២១​។
នា​ពេល​ចុង​ក្រោយ​នេះ ឈុត​តំណាង​ជាតិ ដែល​ច្នៃ​អោយ​កញ្ញា ងិ​ន ម៉ា​រ៉ា​ឌី ម្ចាស់​មកុដ​ចក្កវាឡ​កម្ពុជា​ឆ្នាំ​២០២១ បាន​ចេញ​ជា​រូបរាង​ហើយ​។ ឈុត​ដែល​រំលេច​ឡើង​ឆាប់​ៗ​លើ​ឆាក​អន្តរជាតិ​នោះ អាច​ជឿ​ថា ប្លែក​ម្យ៉ាង បើ​ទោះបីជា​ត្រូវ​ជែង​គេឯង​ទៀត​ក្តី​។

ចំណែក​ទស្សនិកជន ដែល​បានឃើញ​កញ្ញា ងិ​ន ម៉ា​រ៉ា​ឌី គ្រង​ឡើង​នោះ សុទ្ធតែ​យល់​ថា មាន​អត្ថន័យ​តាម​រចនា​របស់​ខ្មែរ​ហើយ ហើយ​ជឿ​ថា​រដូវ​កាល​នេះ កម្ពុជា​អាច​ទទួល​បានការ​ទាក់ទាញ ទោះ​លទ្ធផល​បែប​ណា​ក្តី​។

មហាជន​កំពុង​តែ​សម្តែង​ការ​ចាប់អារម្មណ៍ ក្រោយ​ពេល​មានការ​បង្ហាញ​ជា​ផ្លូវការ​នូវ​ឈុត​តំណាង​ជាតិ​របស់ Miss World Cambodia2021 ដែល​មានការ​រចនា​ឡើង​ដោយ​អ្នក​ច្នៃ​ម៉ូត​ដែល​មានបទពិសោធន៍​មួយ​រូប​។

នៅ​ថ្ងៃនេះ​ផង​ដែរ លើ​ផេ​ក​ផ្លូវការ​របស់ Miss World Cambodia ក៏​បាន​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​កថា «​នេះ​គឺជា​ឈុត​តំណាង​ជាតិ​កម្ពុជា ដែល​កញ្ញា ភុំ សោ​ភ័​ណ្ឌ នឹង​ត្រូវ​គ្រង​នៅ​ក្នុង​កម្មវិធី​ប្រកួត Miss World 2021 នៅ​ប្រទេស​ព័រ​តូ រី​កូ ដើម្បី​ធ្វើការ​រាំ​បង្ហាញ​ជូ​ទស្សនិកជន​ទស្សនា នៅ​ថ្ងៃ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២១ ។ ឈុត​នេះ រចនា​ឡើង​ដោយ លោក សួន តា​មីង ដែល​បាន​ទទួល​ជ័យ​លា​ភី​ក្នុង​ការ​ប្រកួត​ឈុត​តំណាង​ជាតិ ក្នុង​កម្មវិធី​ប្រកួត Miss Cambodia 2020 ។

សម្រាប់​ឆ្នាំ​នេះ កម្មវិធី​ប្រកួត Miss World 2021 មិន​មានការ​ប្រកួត ឬ​ការ​ផ្តល់​ពានរង្វាន់ ចំពោះ​ឈុត​តំណាង​ជាតិ​ដែល​ស្អាត​ជាងគេ​នោះ​ទេ ។ យ៉ាងណា ក្រោយ​ពេល​ការ​បង្ហាញ​ឈុត​តំណាង​ជាតិ​ផ្លូវការ​ហើយ​នោះ គេ​ក៏​ឃើញ​មាន​មហាជន​មួយ​ចំនួន​បាន​នាំ​គ្នា​រិះគន់​នូវ​មួយ​នេះ​ដែល​មើល​បែប​សាមញ្ញ និង​ខ្វះខាត​កន្លែង​មួយ​ចំនួន​។

ការ​លើក​ឡើង​ខាងលើ​នេះ ត្រូវ​បាន​អ្នកជំនាញ​ពន្យល់​ថា ឈុត​ពាក់​យក​ទៅ​រាំ​បើក​ឆាក​កម្មវិធី គេ​អត់​ប្រកួត​ឈុត​ទេ ចឹ​ង​គេ​ត្រូវ​យក​ឈុត​ណា​ដែល​ស្រួល​ដើម្បី​រាំ រៀន​ស្គាល់​ពី​កម្មវិធី​ផង កម្ម​វី​ធី​គេ​អត់​តម្រូវ​ឈុត​ណា​ដែល​ធំ​ទេ គេ​ត្រូវការ​ឈុត​ដែល​រាំ​កើត​។
ដោយឡែក បើ​ក្រ​ឡែក​មើល​កញ្ញា ភុំ សោ​ភ័​ណ្ឌ វិញ បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា និង​បាន​ទៅ​ដល់​ប្រទេស​ព័រ​តូ​រី​កូ ទី​ដែល​ត្រូវ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ដោយ​សុវត្ថិភាព​ហើយ​។ ពេល​ទៅ​ដល់ទី​នោះ​ភ្លាម នាង​ក៏​បាន​បង្ហោះ​សារ​ថា «​ខណៈ​ពេល​នេះ នាង​ខ្ញុំ​បាន​មក​ដល់​ប្រទេស​ព័រ​តូ​រី​កូ ដោយ​សុវត្ថិភាព អរគុណ​បងប្អូន​ទាំងអស់​គ្នា​ដែល​បាន​នឹក​ចាំ និង​សួរសុខទុក្ខ​នៃ​ការ​ធ្វើ​ដំណើរ​របស់​នាង​ខ្ញុំ អរគុណ​ក្រុមការងារ​ដែល​ខិតខំ​ដើម្បី​ការ​ប្រកួត​មួយ​នេះ ដើម្បី​ប្រទេស​ជាតិ​មួយ​នេះ នាង​ខ្ញុំ​នឹង​ព្យាយាម​អោយ​អស់ពី​សមត្ថ​ភាព»។

គួរ​បញ្ជាក់​ថា វិស័យ​បវរកញ្ញា​នៅ​កម្ពុជា​ឃើញ​ថា មានការ​ជឿនលឿន​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ព្រោះតែ​អ្នកគាំទ្រ​ចូល​ចិត្ត​តាមដាន​រាល់ពេល​ដែល​បង្កើត​ឡើង​។ ជាក់ស្តែង​កម្មវិធី​ប្រកួត​បវរកញ្ញា ២ ដែល​វ៉ា​ដាច់​គេ​ក្នុង​ការ​ឆក់​អារម្មណ៍​ទស្សនិកជន​តាម​ប្រមាញ់ នោះ គឺ Miss Grand Cambodia និង Miss Universe Cambodia ដែល​ផ្ទុះ​ការ​គាំទ្រ​យ៉ាង​ខ្លាំង ។ ឯ​បេក្ខភាព​ដែល បាន​មក​ដាក់​ពាក្យ​ឃើញ​ថា មានការ​ប្រជែង​គ្នា និង​ខំ​តតាំង​តាម​សមត្ថភាព​ព្រោះថា ងាយ​ទទួល​បាន​ភាព​ល្បីល្បាញ ក្រោយ​ពេល​បាន​ឡើង​ឆាក​ប្រកួត​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ