ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ណេ​ស​ត្លេ​កម្ពុជា​ដាក់​បង្ហាញ​ផលិតផល​ទឹក​ប្រេងខ្យង​ម៉េ​ក​គី​ថ្មី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០១៦ កន្លង​ទៅ​នេះ ក្រុមហ៊ុន​ចែកចាយ​ផលិតផល Nestlé ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ផលិតផល​ឧបភោគបរិភោគ​ធំ​ជាងគេ​នៅ​លើ​ពិភពលោក បាន​ធ្វើការ​ផ្គត់ផ្គង់​និង​ចែកចាយ​ផលិតផល

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០១៦ កន្លង​ទៅ​នេះ ក្រុមហ៊ុន​ចែកចាយ​ផលិតផល Nestlé ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ផលិតផល​ឧបភោគបរិភោគ​ធំ​ជាងគេ​នៅ​លើ​ពិភពលោក បាន​ធ្វើការ​ផ្គត់ផ្គង់​និង​ចែកចាយ​ផលិតផល​ទឹក​ប្រេងខ្យង​ម៉េ​ក​គី​ថ្មី​របស់​ខ្លួន តាម​គោលដៅ​សំខាន់​ៗ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ ខេត្តកំពង់ចាម សៀមរាប បាត់ដំបង និង ព្រះ​សីហ​នុ ។

ដោយសារ​តែ​បច្ចុប្បន្ន មនុស្ស​គ្រប់​រូប​មិន​ត្រឹមតែ​ត្រូវការ​បរិភោគ​អាហារ​ដែល​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គេ​ត្រូវការ​សុវត្ថិភាព​ចំណីអាហារ​ដែល​មិន​ប៉ះពាល់​ដល់​សុខភាព​ផង​ដែរ ។ ហេតុ​ដូចនេះ​ហើយ ទើប​ផលិតផល​ម៉េ​ក​គី យកចិត្តទុកដាក់​អភិវឌ្ឍ​គុណភាព​របស់​ខ្លួន​ជា​និច្ច​ទាំង​រសជាតិ និង​សុវត្ថិភាព​ចំណីអាហារ​។ ជាក់ស្តែង​ថ្មី​ៗ​នេះ ផលិតផល​ប្រេងខ្យង​ម៉េ​ក​គី​ថ្មី ទើបតែ​នាំ​ចូល​មក​ដល់​ប្រទេស​កម្ពុជា និង​បន្ត​ចែកចាយ​ទៅ​តាម​ទីផ្សារ​នានា​ទូ​ទាំង​ប្រទេស ។

ទឹក​ប្រេងខ្យង​ម៉េ​ក​គី​ថ្មី​នេះ ជា​ផលិតផល​មក​ពី​ប្រទេស​ថៃ វេច​ខ្ចប់​ដោយ​សម្បក​ថ្មី ចម្រាញ់​ចេញពី​ខ្យង​សមុទ្រ​សុទ្ធ​១០០% គុណភាព​ខ្ពស់ រសជាតិ​កាន់តែ​ឈ្ងុយ​ឆ្ងាញ់​ជាង​មុន ចំណុះ​ច្រើន​ជាង​មុន តែ​តម្លៃ​នៅ​ដដែល ។ កាន់តែ​ពិសេស​ជាង​នេះ​ទៀត​នោះ បងប្អូន​ខ្មែរ​អ៊ិ​ស្លា​ម​ក៏​អាច​ទទួលទាន​បាន​ដែរ ព្រោះ​ទឹក​ប្រេងខ្យង​ម៉េ​ក​គី​ថ្មី មាន​បិទ​ស្លាក​សញ្ញា​ហា​ឡា​ល់​(Halal)​នៅ​លើ​ផលិតផល ដែល​ស្លាក​សញ្ញា​នេះ​ត្រូវ​បាន​ទទួលស្គាល់​ដោយ​សមាគម​អ៊ិ​ស្លា​ម​ពិភពលោក​អំពី​សុវត្ថិភាព​ចំណីអាហារ​សម្រាប់​អ៊ិ​ស្លា​ម​សាសនិក ។

តាម​រយៈ​យុទ្ធនាការ​នេះ ក្រុមការងារ​ផលិតផល​ប្រេងខ្យង​ម៉េ​ក​គី​ចំនួន​២​ក្រុម នឹង​ចុះ​ទៅ​តាម​គោលដៅ​ទីផ្សារ​សំខាន់​ៗ​មួយ​ចំនួន តាម​បណ្តា​ខេត្ត រាជធានី ខាងលើ ចាប់ពី​ថ្ងៃ​ទី​១២ ខែឧសភា រហូត​ដល់​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៦ ដើម្បី​ចែកចាយ​និង​ផ្គត់ផ្គង់​ផលិតផល​ទឹក​ប្រេងខ្យង​ម៉េ​ក​គី អម​ដោយ​ការ​លក់​បញ្ចុះតម្លៃ​ពិសេស​ៗ​ជា​ច្រើន ថែម​ទាំង​មាន​បង្ហាញ​ពី​វិធី​ចម្អិន​ម្ហូបអាហារ​ឱ្យ​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់ ដោយ​ប្រើ​ផលិតផល​ម៉េ​ក​គី​ផង​ដែរ ។

សូម​បញ្ជាក់​ថា ម៉េ​ក​គី​គឺជា​ម៉ាក​សញ្ញា​គ្រឿងទេស​ដ៏​ល្បី ដែល​ស្ត្រី​មេផ្ទះ​នៅ​លើ​ពិភពលោក​ទទួលស្គាល់​និង​ជឿជាក់​លើ​គុណភាព និង​រសជាតិ​គ្មាន​ពីរ ដែល​ជា​ជំនួយការ​ដ៏​ឆ្នើម សម្រាប់​ផ្សំ​រសជាតិ​អាហារ​ឱ្យ​មានឱជារស​ឈ្ងុយ​ឆ្ងាញ់​ជាប់មាត់​ជាប់ចិត្ត រួម​ទាំង​ក្លិនប្រហើរ​ឈ្ងុយ​ខុស​ប្លែក​ពី​ផលិតផល​ដទៃ ៕