ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការប៉ះ​ទង្គិច​គ្នា​ខាង​សាសនា​នៅអេហ្ស៊ីប

15 ឆ្នាំ មុន

ប្រភព​ព័ត៌​មាន​​ស្និទ្ធ​នឹង​​ភ្នាក់​ងារ​​សន្តិសុខ​​អេ​ហ្ស៊ីប​រាយការណ៍​​ថា ការ​ប៉ះទង្គិចគ្នា​រវាង​ពួក​គ្រឹស្ត​​​ និងពួកអ៊ិស្លាម​បណ្តាលឱ្យ​​មនុស្ស​ស្លាប់៦នាក់​ជា​ពួកគ្រឹស្ត និ​ង៤៥​នាក់​ទៀត​ត្រូវ​​របួស​កាលពី​ថ្ងែទី៨ មីនា នៅទី​ក្រុង​គែរ បន្ទាប់​ពី​ការ​ដុត​​ព្រះ​វិហារ​គ្រឹស្ត​​មួយ​នៅជាយ​រដ្ឋ​ធានី​មក ។
មនុស្ស​ប្រមាណ​ជា​៥.០០០នាក់មុន​នេះ​បាន​ប្រមូល​​ផ្តុំ​គ្នា​រួច​ហើយ​នា​ពេល​យប់​នៅ​មុខ​​អគារ​​ទូរ​ទស្សន៍​​​ជាតិ ដើម្បី​​បរិហារ​ចំពោះ​ការ​ដុត​ព្រះ​វិហារ​ HELOUAN នោះ​ដោយ​សារ​តែ​រឿង​ស្រឡាញ់គ្នា​​​រវាង​បុរស​កាន់សាសនាគ្រឹស្ត​ម្នាក់ និងនារីអ៊ិស្លាម​ម្នាក់ ។ ការប៉ះ​​ទង្គិចគ្នា​​កាល​ពី​ថ្ងៃទី៨ មីនា ​បានផ្ទុះ​ឡើង​ពេល​ពួកគ្រឹស្ត​​​មួយ​ក្រុម​បានរាំង​ខ្ទប់​​ផ្លូវ​ថ្នល់​​សំខាន់មួយ​នៃ​​តំបន់​នោះ។ ​​កង​យោធា​ត្រូវបាន​បញ្ជូន​ទៅហើយបាញ់​ទៅ​លើ​​អាកាស​​ ដើម្បីបំបែក​ពួកបាតុករ​ទាំង២​ក្រុម ក៏​ប៉ុន្តែ​នៅពុំ​អាច​បញ្ចប់​ការ​ប៉ះ​ទង្គិចគ្នា​នោះ​បាន។ យោង​តាម​សាក្សី​ទាំង​ឡាយ​​ថា បាតុ​ករ​​មួយ​ចំនួន​មានកាន់​អាវុធ​ផង ។ ប្រមុខ​មុខប្រឹក្សា​យោធា​ជាន់ខ្ពស់ ដែលកាន់អំណាច​នៅអេ​ហ្ស៊ីប​ក្រោយ​ការ​ចាក​ចេញ​របស់ប្រធានាធិបតី​លោកហូស្នី មូបារ៉ាក់ ​បានសន្យា​ថា ព្រះវិហារ HELOUAN នឹង​ត្រូ​វ​កសាង​ឡើង​វិញ​ឱ្យ​បាន​មុនបុណ្យ PÂQUES ​ខាង​មុខនេះ ៕