ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ពីថ្ងៃទី១៣ ខែធ្នូតទៅ ប្រៃសណីយ៍កម្ពុជា នឹងចែកចាយឧបករណ៍តេស្តរហ័ស កូវីដ១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ នៅ​ថ្ងៃទី​៧ ខែធ្នូ​នេះ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានប្រកាសថា ចាប់ពី​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២១ មក…

ភ្នំពេញ​៖ នៅ​ថ្ងៃទី​៧ ខែធ្នូ​នេះ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានប្រកាសថា ចាប់ពី​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២១ មក ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ចែកចាយ​ឧបករណ៍​តេស្ត​រហ័ស​អង់​ទី​ហ្សែ​ន​កូ​វីដ​១៩ ដែល​បានធ្វើ​ឲ្យ​ឧបករណ៍​តេស្ត​រហ័ស មាន​ភាពសំបូរ និង​បន្សាំ​ទៅនឹង​តម្លៃ​ទីផ្សារ ហើយ​ក្រសួង​ស្ថាប័ន រោងចក្រ សហគ្រាស​នានា និង​ប្រជាជន​ទូទៅ មានលទ្ធភាព ក្នុងការ​ទិញយក​ទៅធ្វើ​តេស្ត និង​បាន​ចូលរួមចំណែក​យ៉ាងសំខាន់ ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ផងដែរ​។ បច្ចុប្បន្ន ក្រសួង​កំពុង​ចែកចាយ​ឧបករណ៍​តេស្ត​រហ័ស​អង់​ទី​ហ្សែ​ន​កូ​វីដ​១៩ Asan Easy Test ផលិត​នៅ​ប្រទេស​កូរ៉េ និង Wondfo ផលិត​នៅ​ប្រទេស​ចិន ជូន​ក្រសួង​-​ស្ថាប័ន ក្រុមហ៊ុន សហគ្រាស រោងចក្រ មន្ទីរពេទ្យ​ឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថាន​រង​ភ្នាក់ងារចែកចាយ និង​សាធារណជន​។​

​សេចក្តីប្រកាស បន្តថា ចាប់ពី​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០២១ នេះ​តទៅ ក្រសួង​នឹង​ផ្ទេរ​ការចែក​ចាយ​ឧបករណ៍​តេស្ត​រហ័ស​ទាំងពីរ ប្រភេទ​នេះ ទៅ​ប្រៃសណីយ៍​កម្ពុជា ដើម្បី​បន្ត​ចែកចាយ និង​អាច​ផ្តល់​បន្ថែម​នូវ​សេវាកម្ម​ដឹកជញ្ជូន​។ សម្រាប់​សាធារណជន ដែល​បាន​បញ្ជា​ទិញ និង​ទូទាត់​រួច​មុន​កាលបរិច្ឆេទ​ខាងលើ សូម​មក​ទទួល​ឧបករណ៍​តេស្ត​រហ័ស​នៅ​ទី​ស្តី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​។​

​ដូចនេះ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លើកឡើងថា ក្រសួង​-​ស្ថាប័ន ក្រុមហ៊ុន សហគ្រាស រោងចក្រ មន្ទីរពេទ្យ​ឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថាន​រង ភ្នាក់ងារចែកចាយ និង​សាធារណជន អាច​បន្ត​បញ្ជា​ទិញ​ឧបករណ៍​តេស្ត​រហ័ស តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម ដែល​ធ្លាប់​ប្រើប្រាស់​ពីមុនមក មាន​តំណ​ភ្ជាប់ mptc.gov.kh/rt ឬ​អញ្ជើញ​ទិញ​ដោយផ្ទាល់​នៅ​ប្រៃសណីយ៍​កម្ពុជា ដែលមាន​អាសយដ្ឋាន វិថី​ព្រះ​អង្គអេង ( ឬ​ផ្លូវ​លេខ​១៣ ) សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ