ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ព្រមាន​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​លើ​រុ​ស្សី ប្រ​សិន​បើ​មានការ​ឈ្លានពាន​អ៊ុយ​ក្រែ​ន

2 ឆ្នាំ មុន

អាមេរិក ៖ សេត​វិមាន​បាន​ធ្វើការ​ព្រមាន​ថា​អា​មេ​រិ​ក​នឹង​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ​លើ​ប្រទេស​រុ​ស្សី និង​បង្កើន​វត្តមាន​

អាមេរិក ៖ សេត​វិមាន​បាន​ធ្វើការ​ព្រមាន​ថា​អា​មេ​រិ​ក​នឹង​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ​លើ​ប្រទេស​រុ​ស្សី និង​បង្កើន​វត្តមាន​យោធា​របស់​ខ្លួន​នៅ​អ៊ឺ​រ៉ុ​ប​ខាងកើត ប្រ​សិន​ទីក្រុង​ម៉ូ​ស្កូ (Moscow) ឈ្លានពាន​អ៊ុយ​ក្រែ​ន​។

ការ​ព្រមាន​របស់​អា​មេ​រិ​កកើត​ឡើង​នៅ​ថ្ងៃ​ច័ន្ទ មួយ​ថ្ងៃ​បន្ទាប់​ពី​មេដឹកនាំ​អា​មេ​រិ​ក និង​រុ​ស្សី​គ្រោង​ជួប​ពិភាក្សា​គ្នា​តាម​រយៈ​វី​ដេ​អូ​នៅ​ថ្ងៃ​អង្គារ ខណៈ​ដែល​ភាព​តានតឹង​កំពុង​កើនឡើង​ខ្លាំង​នៅ​ព្រំដែន​អ៊ុយ​ក្រែ​ន​។

មន្ត្រីជាន់ខ្ពស់​អា​មេ​រិ​កបាន​និយាយ​ថា ប្រធានាធិបតី​អា​មេ​រិ​ក​នឹង​ធ្វើការ​ផ្តល់​ដំណឹង​ភ្លាម​ៗ ទៅ​ដល់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelensky អំពី​ព័ត៌មាន​លម្អិត​នៃ​ការ​ពិភាក្សា​គ្នា​របស់​លោក​ជាមួយ​ប្រធានាធិបតី​រុ​ស្សី Vladimir Putin​។

មន្ត្រី​អា​មេ​រិ​ក​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ដូច្នេះ​ថា សេត​វិមាន​មិនដឹង​ថា​តើ​លោក Putin ធ្វើការ​សម្រេចចិត្ត​អន្តរាគមន៍​យោធា​ប្រឆាំង​អ៊ុយ​ក្រែ​ន ប​ញ្ឈប់​ ឬ​យ៉ាងណា​ទេ​។

ប៉ុន្តែ​លោក​ប្រធានាធិបតី Joe Biden នឹង​បញ្ជាក់​ឲ្យ​ច្បាស់​ថា នឹង​ការ​សង​បក​វិញ​ពិតប្រាកដ និង​ប្រក​ប​​ដោយ​អត្ថន័យ ​ប្រ​សិនបើ​​រុ​ស្សី​ជ្រើសរើស​ទៅ​ជាមួយនឹង​ការ​បង្កើន​កម្លាំងយោធា​។

មន្ត្រី​ដដែល​ដែល​មិន​បាន​បញ្ចេញ​ឈ្មោះ​និយាយ​ទៀត​ថា សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​អ៊ឺ​រ៉ុ​ប​បាន​ត្រៀមលក្ខណៈ​ដើម្បី​ចាត់វិធានការ​បក​ផ្នែក​សេដ្ឋកិច្ច ដែល​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​លើ​សេដ្ឋកិច្ច​របស់​រុ​ស្សី ប្រ​សិន​រុ​ស្សី​វា​.​យ​ប្រហារ​។

ជា​ពិសេស​ទៅ​ទៀត លោក Joe Biden នឹង​បញ្ជាក់​ឲ្យ​ច្បាស់​ថា ប្រ​សិន​លោក Putin ធ្វើ​អន្តរាគមន៍ នឹង​មាន​សំណើរ​ពី​សម្ព័ន្ធមិត្ត​ខាងកើត និង​ការ​ឆ្លើយ​តប​វិជ្ជមាន​ពី​អា​មេ​រិ​ក​សម្រាប់​កងទ័ព​បន្ថែម និង​សមយុទ្ធ​។

សូម​បញ្ជាក់​ថា នៅ​ព្រំដែន​អ៊ុយ​ក្រែ​ន និង​រុ​ស្សី​កំពុង​មាន​ភាព​តានតឹង​ខ្លាំង​ខណៈ​ដែល​រុ​ស្សី​បាន​ចលនា​ទ័ព​នៅ​ទីនោះ​។ មន្ត្រី​ចារកម្ម​អា​មេ​រិ​កបាន​ឲ្យ​ដឹង​ថា រុ​ស្សី​ប្រហែល​មាន​ផែនការ​វា​.​យ​ប្រហារ​អ៊ុយ​ក្រែ​ន​នៅ​ក្នុង​ឆ្នាំ ២០២២​ខាង​មុន​។

ចំណែក​អ៊ុយ​ក្រែ​ន​វិញ​បាន​និយាយ​ថា មាន​វត្តមាន​ទ័ព​រុ​ស្សី​ជាង ១៧៥.០០០​នាក់​នៅ​ក្បែរ​ព្រំដែន​៕ (​យោង​តាម​ប្រភព​៖ Channel News Asia)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ