ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Facebook ត្រូវ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ប្តឹង​ទារ១៥០​ពាន់​លាន​ដុល្លារ ពី​បទ​ញ៉ុះញ៉ង់​ឱ្យ​​មាន​អំពើ​ហិ.ង្សា​ប្រឆាំង​ពួក​គេ

2 ឆ្នាំ មុន

អាមេរិក ៖ ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ជា​ច្រើន​នាក់ (Rohingya) នៅ​ចក្រភព​អង់គ្លេស និង​អា​មេ​រិ​កបាន​ធ្វើការ​ប្តឹង​ក្រុមហ៊ុន

អាមេរិក ៖ ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ជា​ច្រើន​នាក់ (Rohingya) នៅ​ចក្រភព​អង់គ្លេស និង​អា​មេ​រិ​កបាន​ធ្វើការ​ប្តឹង​ក្រុមហ៊ុន Facebook ដោយ​ចោទប្រកាន់​បណ្តាញ​សង្គម​យក្ស​នេះ​ថា​ អនុញ្ញាតឲ្យ​មានការ​ផ្សព្វផ្សាយ​អំពើ​ស្អប់ខ្ពើម​ប្រឆាំង​ពួក​គេ​។

នៅ​ក្នុង​បណ្តឹង ពួក​គេ​បាន​ទាមទារ​សំណង​ជាង​១៥០​ពាន់​លាន​ដុល្លារ​ដោយ​អះអាង​ថា វេទិការ​របស់ Facebook ផ្សព្វផ្សាយ​អំពើ​ហិ.ង្សា​ប្រឆាំង​នឹង​ពួក​គេ​។

ជនជាតិ​ដើម​ភាគតិច​កាន់សាសនា​អ៊ី​ស្លា​ម​ប្រមាណ ១០.០០០​នាក់​ត្រូវ​បាន​ស​ម្លា​.​ប់​អំឡុង​ការ​បង្ក្រាប​យោធា​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន​ម៉ា​កាលពី​ឆ្នាំ ២០១៧​។

Facebook ដែល​បច្ចុប្បន្ន​មានឈ្មោះ​ថ្មី​ថា Meta មិន​ទាន់​បាន​ធ្វើការ​ឆ្លើយ​តប​ភ្លាម​ៗ​ឡើយ​ចំពោះ​ការ​ចោទប្រកាន់​របស់​ពួក​គេ​។

នៅ​ចក្រភព​អង់គ្លេស ក្រុមហ៊ុន​ច្បាប់​មួយ​ដែល​តំណាង​ឲ្យ​ក្រុម​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​មួយ​ចំនួន បាន​សរសេរ​លិខិត​ទៅ​កាន់​ក្រុមហ៊ុន Facebook ដោយ​ចោទប្រកាន់​ថា ប្រព័ន្ធ​របស់​ហ្វេ​សបុ​កបាន​បង្កើន​ពាក្យ​សំដី​ស្អប់ខ្ពើម​ប្រឆាំង​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា និង​ក្រុមហ៊ុន​មិន​បាន​វិនិយោគ​លើ​អ្នកសម្របសម្រួល និង​អ្នកត្រួតពិនិត្យ​ការ​ពិត​ដែល​ដឹង​អំពី​ស្ថានភាព​នយោបាយ​នៅ​មី​យ៉ា​ន់​ម៉ា​។

បណ្តឹង​លើក​ឡើង​ទៀត​ថា ក្រុមហ៊ុន​បរាជ័យ​ក្នុង​ការ​លុប​ចោល​នូវ​ការ​បង្ហោះ ឬ​គណនេយ្យ​ណា​ដែល​ញ៉ុះញ៉ង់​ឲ្យ​មាន​អំពើ​ហិ.​ង្សា​ប្រឆាំង​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា ហើយ​វា​បរាជ័យ​ក្នុង​ការ​ចាត់វិធានការ​សម​ស្រប និង​ទាន់​ពេល ទោះបី​មានការ​ព្រមាន​ពី​សប្បុរសជន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្តី​។

ចំណែក​នៅ​អា​មេ​រិ​ក​វិញ មេធាវី​បាន​ដាក់​ពាក្យបណ្តឹង​ផ្លូវច្បាប់​ប្រឆាំង Facebook នៅ​ក្នុង​ទីក្រុង San Francisco ដោយ​ចោទប្រកាន់​ក្រុមហ៊ុន​ថា មាន​ឆន្ទៈ​ក្នុង​ការ​ជួញដូរ​ជីវិត​របស់​ប្រជាជន​រ៉ូ​ហ៊ីង​យ៉ា​ដើម្បី​ជ្រៀតចូល​ទីផ្សារ​ឲ្យ​បាន​កាន់តែ​ល្អ​នៅ​ក្នុង​ប្រទេស​តូច​មួយ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​។

សូម​បញ្ជាក់​ថា Facebook មាន​អ្នក​ប្រើប្រាស់​ប្រមាណ​ជាង ២០​លាន​នាក់​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​។

កាលពី​ឆ្នាំ ២០១៨ ក្រុមហ៊ុន​នេះ​បាន​ទទួលស្គាល់​ថា​ខ្លួន​មិន​បាន​ធ្វើ​គ្រប់គ្រាន់​ដើម្បី​ទប់ស្កាត់​ការ​ញុះញង់​ឲ្យ​មាន​អំពើ​ហិ.​ង្សា និង​ពាក្យ​សំដី​ស្អប់​ប្រឆាំង​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​៕ (​យោង​តាម​ប្រភព​៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ