ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិបត្តិការនេះ សមត្ថកិច្ចតាមចាប់ដល់ខេត្តស្វាយរៀង

2 ឆ្នាំ មុន
  • កំពង់ចាម

ហេតុ​កំពង់ចាម ៖ ប្រតិបត្តិការ​ស្រាវជ្រាវ​បង្ក្រាប​ករណី​ប៉ុនប៉ង​ឃា​.​ត​កម្ម (​កា​.​ប់​ដោយ​កាំបិត​ខ្វែវ​) នៅ​ក្នុងស្រុក​បា​ធា​យ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​គ្រប់​ច្រក​ល្អ​ធ្វើការ​ស្រាវជ្រាវ​រហូត​ចាប់​បាន​ជនសង្ស័យ​ម្នាក់ ត្រូវ​បាន​តាម​ចាប់ខ្លួន​រហូត​ដល់​ខេត្តស្វាយរៀង ជាប់​ព្រំដែន​ប្រទេស​វៀតណាម ។ លោក​ឧត្តមសេនីយ៍ទោ​ឯម…

ហេតុ​កំពង់ចាម ៖ ប្រតិបត្តិការ​ស្រាវជ្រាវ​បង្ក្រាប​ករណី​ប៉ុនប៉ង​ឃា​.​ត​កម្ម (​កា​.​ប់​ដោយ​កាំបិត​ខ្វែវ​) នៅ​ក្នុងស្រុក​បា​ធា​យ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​គ្រប់​ច្រក​ល្អ​ធ្វើការ​ស្រាវជ្រាវ​រហូត​ចាប់​បាន​ជនសង្ស័យ​ម្នាក់ ត្រូវ​បាន​តាម​ចាប់ខ្លួន​រហូត​ដល់​ខេត្តស្វាយរៀង ជាប់​ព្រំដែន​ប្រទេស​វៀតណាម ។

លោក​ឧត្តមសេនីយ៍ទោ​ឯម កុសល ស្នងការ​នគរបាល​ខេត្ត​មាន​ប្រសាសន៍​រំលឹក​ថា កាលពី​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង​២០​និង​៣០​នាទី ប្រព្រឹត្ត​នៅ​ភូមិ​តាំង​ជ្រៃ ឃុំ​សណ្តែក ស្រុក​បា​ធា​យ ខេត្តកំពង់ចាម ។

ក្រោយ​ហេតុការណ៍​កើតឡើង​ភ្លាម រូប​លោក​បាន​ចាត់តាំង​កម្លាំង​របស់​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​បា​ធា​យ​ចុះ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត រហូត​កំណត់​បាន​មុខសញ្ញា​បាន​០១​នាក់ ឈ្មោះ ឆេ​ន ឆៃ​វុត ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​តាំង​ជ្រៃ ឃុំ​សណ្តែក ស្រុក​បា​ធា​យ​ខេត្តកំពង់ចាម ដែល​បាន​រត់គេច​ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​រួច ។ ប្រតិបត្តិការ​នេះ​មានការ​ចូលរួម​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ត្រី​ហេង វុ​ទ្ធី​ស្នងការ​រង​នគរបាល​ខេត្ត​ផង​ដែរ ។

លោកស្នងការ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ដោយ​មានការ​ចង្អុល​ការ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ , ឯកឧត្តម នាយ​ឧត្តមសេនីយ៍ អគ្គស្នងការ​រង​ទទួល​ផែន​សន្តិសុខ និង​ឯកឧត្តម អភិបាល​នៃ​គណ​អភិបាលខេត្ត​កំពង់ចាម និង​ដោយ​មាន​កិច្ច​សហប្រតិបត្តិការ​ល្អ​ពី​កម្លាំង​ជំនាញ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង រហូត នៅ​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០២១ វេលា​ម៉ោង​១៧ និង​៣០​នាទី សមត្ថកិច្ច​យើង​បាន​ធ្វើការ​សហការ​ស្រាវជ្រាវ​ចាប់ខ្លួន​ឈ្មោះ ឆេ​ន ឆៃ​វុត បាន​នៅ​ចំណុច​តាម​ផ្លូវ​ស្ថិត​ក្នុងភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង តាម​អំណាច​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​លេខ​១៥ អ​.​យ​.​គ ចុះ​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០២១ ចេញ​ដោយ​លោក សាន សុភៈ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម (​ដោយ​ក្នុង​កិច្ច​ប្រតិបត្តិការ​ស្រាវជ្រាវ​បង្ក្រាប​ខាងលើ​ធ្វើ​ឡើង​ក្នុង​រយៈពេល​២០​ថ្ងៃ​ប៉ុណ្ណោះ​) ។

ក្រោម​ការ​សួរ​ចម្លើយ ឈ្មោះ ឆេ​ន ឆៃ​វុត បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​យក​កាំបិត​ខ្វែវ​កា​.​ប់​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ ញ៉ វិត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជាតិខ្មែរ មាន​ទីលំនៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ​ពិត​ប្រាក​មែន (​មូលហេតុ​ធ្លាប់​មាន​ទំនាស់​ជាមួយ​គ្នា​ពេល​លេង​បាល់ កាលពី​រយៈពេល​០២​ខែ​មុន​)​។

ប​ច្ច​បុ្ប​ន្ន​ឈ្មោះ ឆេ​ន ឆៃ​វុត ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ