ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Xiaomi ជា​ក្រុមហ៊ុននាំចេញ​នាឡិកា​អេ​ឡិច​ត្រូ​និក​លំដាប់​ទី​2

7 ឆ្នាំ មុន

ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ IDC បាន​បញ្ចេញ​របាយការណ៍​ចុង​ក្រោយ​គេ​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៦ ដែល​ជា​ស្ថិតិ​សម្រាប់​ទីផ្សារ​ឧបករណ៍​ពាក់​លើកដៃ និង​នាឡិកា​អេ​ឡិច​ត្រូ​និក (Smartwatch & Wearable )

ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ IDC បាន​បញ្ចេញ​របាយការណ៍​ចុង​ក្រោយ​គេ​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៦ ដែល​ជា​ស្ថិតិ​សម្រាប់​ទីផ្សារ​ឧបករណ៍​ពាក់​លើកដៃ និង​នាឡិកា​អេ​ឡិច​ត្រូ​និក (Smartwatch & Wearable ) នៅ​ទូ​ទាំង​ពិភពលោក ។ ក្នុង​របាយការណ៍​បាន​បង្ហាញ​ថា ក្រុមហ៊ុន​ចិន Xiaomi បច្ចុប្បន្ន​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​លេខ​២​ក្នុង​តារាង ពោល​គឺ​បាន​ទម្លាក់​ក្រុមហ៊ុន Apple មក​លេខ​៣ ។

ដោយឡែក​ក្រុមហ៊ុន​អា​មេ​រិ​ក Fitbit នៅ​តែ​បន្ត​តំណែង​លេខ​១​ក្នុង​កំពូល​តារាង ហើយ​ក្រុមហ៊ុន Garmin នៅ​តែ​រក្សា​លេខ​រៀង​ទី​៤​ដដែល ។ ចំណែក​ក្រុមហ៊ុន Samsung វិញ​ត្រលប់​មក​កាត់​តំណែង​ទី​៥​វិញ ។ ទោះបីជា​ក្រុមហ៊ុន​ទាំងនោះ​នាំ​ចេញ​នាឡិកា​អេ​ឡិច​ត្រូ​និក​និង​ឧបករណ៍​ពាក់​កដៃ​ច្រើន តែ​ភាគរយ​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៦ បាន​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​បន្តិចបន្តួច​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន ។

លោក Ramon Llamas អ្នក​ស្រាវជ្រាវ​ប្រចាំ​ក្រុមហ៊ុន IDC កត់​សម្គាល់ថា ព័ត៌មាន​ដែល​ល្អ​នោះ​គឺ​ទីផ្សារ​នាឡិកា​អេ​ឡិច​ត្រូ​និក​បន្ត​ពង្រីក​ខ្លួន​លើ​ទីផ្សារ​បច្ចេកវិទ្យា ខណៈ​អ្នក​ប្រើប្រាស់​មានការ​កើនឡើង ៕