ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេ​មី​រ៉ាត​អា​រ៉ាប់​រួម​ចង់​បង្កើត​ភ្នំ​សិប្បនិម្មិតដើម្បី​ទាក់ទាញ​ឱ្យ​មាន​ភ្លៀង​ផុត​ពី​គ្រោះ​រាំង​ស្ងួត

7 ឆ្នាំ មុន

ទស្សនាវដ្ដី «Arabian Business» ផ្សាយ​ថា ប្រទេស​អេ​មី​រ៉ាត​អា​រ៉ាប​រួម «UAE» មាន​គម្រោង​បង្កើត​ភ្នំ​សិប្បនិម្មិត ដើម្បី​ជំរុញ​ឱ្យ​មាន​ទឹកភ្លៀង ដោយ​ចំណាយ​ប្រាក់​ជា​ច្រើន​លាន​ដុល្លារ ។

ទស្សនាវដ្ដី «Arabian Business» ផ្សាយ​ថា ប្រទេស​អេ​មី​រ៉ាត​អា​រ៉ាប​រួម «UAE» មាន​គម្រោង​បង្កើត​ភ្នំ​សិប្បនិម្មិត ដើម្បី​ជំរុញ​ឱ្យ​មាន​ទឹកភ្លៀង ដោយ​ចំណាយ​ប្រាក់​ជា​ច្រើន​លាន​ដុល្លារ ។

ប្រជាជន​និយាយ​ថា តំបន់​វាល​ខ្សាច់​រង​ទុក្ខវេទនា​ដោយសារ​ភាពរាំងស្ងួត ហើយ​ភ្នំ​សិប្បនិម្មិត​អាច​មាន​ចំណែក​ជូ​យ​បង្កើត​ដុំ​ពពក​ឱ្យ​កើតជា​ទឹកភ្លៀង​បាន ។
ភ្នំ​គឺជា​កត្ដា​សំខាន់​បង្ក​ឱ្យ​មាន​ភ្លៀង ព្រោះ​ធ្វើ​ឱ្យ​មាន​សំណើម​អណ្ដែត​ទៅ​ទី​ខ្ពស់ ហើយ​ចាប់ផ្ដើម​ត្រជាក់ ក្រោយមក​ផ្ដុំ​គ្នា​ក្លាយទៅជា​ពពក​ច្រើន និង​ក្លាយជា​ភ្លៀង ។

មជ្ឈមណ្ឌល​ដើម្បី​ស្រាវជ្រាវ​បរិយាកាស​ជាតិ (NCAR) សហរដ្ឋអាមេរិក បាន​ទទួល​ប្រាក់​ជាង​៤០០.០០០​ដុល្លារ ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​យ៉ាង​លំអិត​ថា ការ​បង្កើត​ភ្នំ​សិប្បនិម្មិត​អាច​បង្កើន​បរិមាណ​ពពក​បាន​ដែរ ឬ​អត់?

លោក Roelof Bruintjes អ្នកដឹកនាំ​ក្នុង​ការ​ស្រាវជ្រាវ​គម្រោង​នេះ បញ្ជាក់​ប្រាប់ «Arabian Business» ថា អ្វី​ដែល​ពួក​គេ​កំពុង​ត្រួតពិនិត្យ គឺ​ផល​ប៉ះ​ពាក់​របស់​ភ្នំ​ក្នុង​រូបភាព​ផ្សេង​ៗ តើ​ផ្ដល់​ផល​ប៉ះពាល់​ដល់​ស្ថានភាព​អាកាសធាតុ ឬ​អត់? ឬ​មាន​ចំណោត​បែប​ណា? ហើយ​ពួក​គេ​នឹង​បង្ហើប​ឱ្យ​ដឹង​អំពី​ដំណាក់កាល​ដំបូង​នៅ​រដូវក្ដៅ។

លោក Bruntjes បញ្ជាក់​ថា បច្ចុប្បន្ន​មិន​ទាន់​អាច​គិតគូរ​ពី​ចំនួន​ប្រាក់​ដែល​ត្រូវ​ប្រើប្រាស់​បាន​ទេ ប៉ុន្ដែ​ទទួលស្គាល់​ថា​គម្រោង​នេះ​នឹង​ដំណើរការ​បន្ដ ប្រសិនបើ​វា​មិន​ហួស​ពី​លទ្ធភាព​របស់​រដ្ឋាភិបាល​អេ​មី​រ៉ាត​អា​រ៉ាប់​រួម ហើយ​ដំណាក់កាល​ទី​២​នឹង​ស្ថិត​នៅ​លើ​ក្រុមហ៊ុន​វិស្វកម្ម តើ​អាច​បង្កើត​ភ្នំ​សិប្បនិម្មិត​បាន ឬ​អត់ ?