ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​កសាង​សំណុំរឿង ចោទប្រកាន់​ប្អូនបង្កើត​លោក​មេឃុំ​កំពង់ព្រះ​គគីរ

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ព្រៃឈើ​លិច​ទឹក​មាន​ដើមឈើ​ធំ​ៗ ជិត​មួយ​ហិ​កតា នៅ​ក្នុង​តំបន់​អភិរក្ស ព្រែក​ក្តី​ពាក់ កន្ទេល ចំណុច​កោះ​រ៉​ង ស្ថិត​ក្នុងភូមិ​កោះ​តា​ម៉ូ​វ ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូរណ៍

ខេត្តកំពង់ឆ្នាំង ៖ ព្រៃឈើ​លិច​ទឹក​មាន​ដើមឈើ​ធំ​ៗ ជិត​មួយ​ហិ​កតា នៅ​ក្នុង​តំបន់​អភិរក្ស  ព្រែក​ក្តី​ពាក់ កន្ទេល ចំណុច​កោះ​រ៉​ង ស្ថិត​ក្នុងភូមិ​កោះ​តា​ម៉ូ​វ ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូរណ៍ ត្រូវ​បាន​ជនសង្ស័យ ដែល គេ​ស្គាល់​ជា​ប្អូនបង្កើត  លោក​មេឃុំ​កំពង់ព្រះ​គគីរ លួច​កាប់​បំផ្លាញ ដើម្បី​យក​ដី​ធ្វើ​កម្ម​សិទ្ធ ហើយ ថ្មី​ៗ​នេះ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​តុលាការខេត្ត​ចាត់ការ​តាម​ផ្លូវច្បាប់​។តាម​សេចក្តីរាយការណ៍ ពី​ប្រជាពលរដ្ឋ នៅ​ភូមិ​កោះ​តា​ម៉ូ​វ  ឃុំ​កំពង់ព្រះ​គគី បាន​និយាយ​ឲ្យ​ដឹង​ថា ជនសង្ស័យ​នៅ​ក្នុង​បទល្មើស​ខាងលើ​នេះ​គឺ​មានឈ្មោះ គង់ ផ​ល្លី រស់នៅ​ក្នុងភូមិ​កោះ​តា​ម៉ូ​វ ត្រូវជា​ប្អូនបង្កើត​លោក គង់ គឹ​ម​ហាក់ មេឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូ​ណ៍​។

លោក ឃួ​ន សៅ​រុំ អភិបាលស្រុក​បរិបូរណ៍ បាន​និយាយ​ថា ឈ្មោះ គង់ ផ​ល្លី ពិតជា​កាប់​ពិតប្រាកដ​មែន ។ កាលពី​ប៉ុន្មាន​ថ្ងៃមុន​នោះ ខាង​មន្ត្រី​ជលផល​បាន​ទៅ​ធ្វើការ​លើ​បញ្ហា​ហ្នឹង តែ​លោក​មិន​បាន​ទៅ ផ្ទាល់​ទេ លោក​បាន​ឲ្យ​មន្ត្រី​បរិស្ថាន​ទៅ​ជាមួយ  តែ​លោក​មិន​បានដឹង​ច្បាស់​ថា ការ​ដោះស្រាយ​បាន​កម្រិត​ណា​នោះ​ទេ សូម​សួរ​ទៅ​មន្ត្រី​ជលផល ។ ចំណែក​លោក សោម ភិ​រុណ នាយ​ខណ្ឌ​រដ្ឋ​បាន​ជលផល កំពង់ឆ្នាំង​វិញ​បាន​ឲ្យ​ដឹង​ថា ពេល​នេះ ឯកសារ កសាង​សំណុំរឿង កំពុង​នៅ​លើ​តុ របស់​លោក គឺ​ធ្វើការ​ចោទប្រកាន់​ទៅ​តុលាការ មាន​ទាំង​សាក្សី ចង្អុលបង្ហាញ សម្រាប់​ដាក់បន្ទុក និង​លោក​មេឃុំ​ដឹង​ឮ​អស់ហើយ នៅ​ថ្ងៃស្អែក​ទី​១៩ ខែឧសភា​នេះ​ខ្ញុំ​នឹង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ប្តឹង​ដាក់បន្ទុក  ព្រោះ​វា​មិនមែន​ទាន់​ក្នុង​ហេតុការណ៍ វា​មិនមែន​ជា​បទល្មើស​ជាក់ស្តែង ហេតុនេះ​លោក​មាន​ភារកិច្ច​ប្តឹង​ទៅ​តុលាការ​ទេ ។

ជនសង្ស័យ​រូប​នោះ​ឈ្មោះ គង់ ផ​ល្លី គាត់​កាប់​ព្រៃ​លិច​ទឹក​អស់ ៣៥០០​ម៉ែត្រការ៉េ ក្នុង​ឯកសារ​ដែល​មន្ត្រី​របស់​លោក បាន​កសាង​សំណុំរឿង​បញ្ជូន​មក ។ សូម​រំលឹក​ថា នៅ​ចំណុច​កោះ​រ៉​ង ដែល​ជា​ព្រៃ​លិច​ទឹក ក្នុង​តំបន់​អភិរក្ស​ព្រែក​ស្តី​ពាក់​កន្ទេល គេ​ពិនិត្យ​ឃើញ​ដើមឈើ​ធំ​ៗ ប្រមាណ​ជិត​មួយ​ហិ​កតា ត្រូវ​បាន​លោក គង់ ផ​ល្លី កាប់​បំផ្លាញ​ដោយ​រណា​យន្ត នៅ​ក្នុង​អំឡុង​ខែមេសា ដើម្បី​យក​ដី​ធ្វើ​ជា​កម្ម​សិទ្ធ ហើយ​នៅ​ជាប់​នឹង​ចំណុច​ដែល​កាប់​បំផ្លាញ​នេះ​ដែរ ក៏​មាន​ដីចំការ​ពោត​ប្រមាណ​ជិត​មួយ​ហិ​កតា ដែល​ពី​មុន​មក​ជា​ព្រៃឈើ​លិច​ទឹក​ដូច​គ្នា  ត្រូវ​បាន​គេ​កាប់​បំផ្លាញ​កាលពី​ឆ្នាំ​មុន យក​ធ្វើ​ជា​កម្ម​សិទ្ធ​ផង​ដែរ  ប៉ុន្តែ​សមត្ថកិច្ច​រដ្ឋបាល​ជលផល​មិន​បាន​រាប់​បញ្ចូល ក្នុង​កំណត់ហេតុ​ថ្មី​នេះ​ឡើយ​។ ដោយឡែក​ករណី​ជនសង្ស័យ​៤​នាក់​ផ្សេង​ទៀត​ដែល​បាន​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក​នៅ​ចំណុច​កោះ​ស្មៅ​ជិត​៤​ហិ​កតា នៅ​ក្នុងភូមិ​កោះ​តា​ម៉ូ​វ និង​ភូមិ​ព្រែក​ស្ពាន​ក៏​សមត្ថកិច្ច​ជំនាញ បាន​ស្គាល់​អត្តសញ្ញាណ​ច្បាស់លាស់ និង​ក៏​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​រួច​ហើយ​ដែរ​៕