ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​ថៃ​លើកទឹកចិត្ត​ប្រជាជនឱ្យ​​ធ្វើ​ដំណើរ​កម្សាន្ត​បន្ថែម​ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍

2 ឆ្នាំ មុន

ថៃ ៖ រដ្ឋាភិបាល​ថៃ​កំពុង​លើកទឹកចិត្ត​ឲ្យ​ប្រជាជន​ថៃ​ទាំងអស់​ធ្វើ​ដំណើរ​កម្សាន្ត​បន្ថែម​ទៀត​ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍​ក្នុងស្រុក

ថៃ ៖ រដ្ឋាភិបាល​ថៃ​កំពុង​លើកទឹកចិត្ត​ឲ្យ​ប្រជាជន​ថៃ​ទាំងអស់​ធ្វើ​ដំណើរ​កម្សាន្ត​បន្ថែម​ទៀត​ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍​ក្នុងស្រុក ដោយ​សង្ឃឹមថានឹង​មានការ​ធ្វើ​ដំណើរ​ដោយ​ពួក​គេ​បាន​ចំនួន​១០០​លាន​ដង​នៅ​បំណាច់​ឆ្នាំ ២០២១​នេះ​។

លោកស្រី Rachada Dhnadirek អ្នកនាំពាក្យ​រង​របស់​រដ្ឋាភិបាល​បាន​និយាយ​ថា នាយក​រដ្ឋមន្ត្រី Prayut Chan-o-cha បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​ការ​លើកកម្ពស់​វិស័យ​ទេសចរណ៍​ក្នុងស្រុក ព្រោះ​វា​នឹង​បង្កើត​ប្រាក់​ចំណូល​សម្រាប់​អាជីវកម្ម និង​ជំរុញ​កំណើន​ការងារ​ក្នុង​ឧស្សាហ៍កម្ម​ទេសចរណ៍​ដែល​រង​ការ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដោយ​វិបត្តិ​កូ​វី​ដ ១៩​អស់​រយៈពេល​ជិត​២​ឆ្នាំ​។

លោកស្រី​ថ្លែង​បន្ត​ថា ទោះបី​មានការ​បើក​ប្រទេស​វិញ​ក្តី វា​នឹង​ត្រូវការ​ពេលវេលា​មួយ​ចំនួន​មុន​ពេល​ដំណើរ​ទេសចរណ៍​របស់​អ្នកទេសចរ​អន្តរជាតិ​ងើបឡើង​វិញ និង​មាន​ចំនួន​លើ​ល​រាប់​លាន​។ ដូច្នេះ​ការ​លើកទឹកចិត្ត​ប្រជាជន​ថៃ​ក្នុង​ប្រទេស​គឺជា​ជំហាន​ចាំបាច់​ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​។

លោកស្រី​បន្ត​ថា ក្រសួងទេសចរណ៍ និង​កីឡា​បាន​ប៉ាន់​ប្រមាណ​ថា​ការ​ធ្វើ​ដំណើរ​ក្នុងស្រុក​របស់​ប្រជាជន​ថៃ​នឹង​មាន​ចំនួន​១០០​លាន​ដង​នៅ​ចុងឆ្នាំ ២០២១​នេះ​។

គិត​ត្រឹម​ខែ​មុន មានការ​ធ្វើ​ដំណើរ​ក្នុងស្រុក​ចំនួន៩២​លាន​ដងដោយ​ប្រជាជន​ថៃ ដោយ​បង្កើត​ប្រាក់​ចំណូល​ក្នុង​វិស័យ​ទេសចរណ៍​ប្រហែល ៦៥០​ពាន់​លាន​បាត​។

សូម​រម្លឹក​ថា ថៃ​បាន​ធ្វើការ​បើក​ប្រទេស​ឡើង​វិញ​ចាប់តាំងពី​ដើមខែ​វិ​ច្ឆិកា ដើម្បី​ស្វាគមន៍​ភ្ញៀវ​ទេសចរ​បរទេស​ដែល​ចាក់​វ៉ាក់សាំង​ពេញលេញ​។ វិធានការ​របស់​ថៃ​គឺ​ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍​ឲ្យ​រស់​ឡើង​វិញ​៕ (​យោង​តាម​ប្រភព​៖ Bangkok Post)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ