ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Spurs កំពុង​រង​ការ​វាយលុក​ពី​កូ​វី​ដ មុន​ការ​ប្រកួត Europa Conference League

2 ឆ្នាំ មុន

ទីក្រុង​ឡុ​ង​ដ៍ ៖ ក្លិប​មាន់​ខ្នាយ​មាស Tottenham Hotspur ត្រូវ​បាន​រាយការណ៍​ថា កំពុង​រង​ការ​វាយលុក​យ៉ាង​ខ្លាំង​ពី​កូ​វី​ដ​១៩ លើ​

ទីក្រុង​ឡុ​ង​ដ៍ ៖ ក្លិប​មាន់​ខ្នាយ​មាស Tottenham Hotspur ត្រូវ​បាន​រាយការណ៍​ថា កំពុង​រង​ការ​វាយលុក​យ៉ាង​ខ្លាំង​ពី​កូ​វី​ដ​១៩ លើ​ក្រុម​កីឡាករ និង​បុគ្គល​របស់​ខ្លួន​។

យោង​តាម​គេហទំព័រ Football.London បាន​រាយការណ៍​ថា កីឡាករ និង​បុគ្គលិក​មួយ​ចំនួន​បាន​ធ្វើតេស្ត​វិជ្ជមាន​កូ​វី​ដ​១៩ កាលពី​ម្សិលមិញ​។ ហើយ​ពួក​គេ​នឹង​ត្រូវ​ឆ្លងកាត់​ការ​ធ្វើតេស្ត PCR នៅ​ថ្ងៃ​ទី​៧ ខែធ្នូ (​ពេលវេលា​នៅ​អង់គ្លេស​) ដើម្បី​បញ្ជាក់​លទ្ធផល​ផ្លូវការ មុន​ពេល​សម្រេចចិត្ត​នៅ​ជំហាន​បន្ទាប់​។

វា​បាន​ក្លាយជា​ដំណឹង​អាក្រក់​មួយ សម្រាប់​ក្រុម​លោក Antonio Conte ដោយ​ពួក​គេ​ត្រូវការ​ឈ្នះ​ជា​ចាំបាច់ ក្នុង​ការ​ប្រកួត​ពានរង្វាន់ UEFA Europa Conference League (UECL) ទល់​នឹង​ក្រុម Rennes នៅ​ថ្ងៃ​ទី​៩ ខែធ្នូ ខាង​មុខ​នេះ ដើម្បី​អាច​បន្ត​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​។ ហើយ​ត្រូវ​បន្ត​ជួប​ក្រុម Brighton ជំនួប​ក្រប​ខណ្ឌ Premier League នៅ​ចុង​ស​ប្តា​ហ៍​ថែម​ទៀត​ផង​។ ប៉ុន្តែ​បើ​ការ​ធ្វើតេស្ត PCR បញ្ជាក់​ថា វិជ្ជមាន​មែន ច្បាស់​ណាស់ វា​នឹង​ប៉ះពាល់​ដល់​ការ​ប្រកួត​របស់​ពួក​គេ​៕ (​ដកស្រង់​ចេញពី Dailymail)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ