ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយ​នឹម មួយ​ណែន ?

7 ឆ្នាំ មុន

រដូវ​រាំងឫស​វា​មាន​យូរ​មក​ហើយ​…​ជា​រដូវ​ឆ្នាំ​ខុស​ប្រក្រតី​…​បណ្តា​ខេត្ត​ស្ទើរ​ទូ​ទាំង​ប្រទេស​…​ខ្វះ​ទឹក​ប្រើប្រាស់​គួរ​ឱ្យ​ចាប់អារម្មណ៍​បំផុត ។ យុទ្ធនាការ​ផ្តល់​ទឹក​មិនធម្មតា​ទេ ដែល​ក្រសួង​ធនធានទឹក របស់​តា​ហោ​ជា

រដូវ​រាំងឫស​វា​មាន​យូរ​មក​ហើយ​…​ជា​រដូវ​ឆ្នាំ​ខុស​ប្រក្រតី​…​បណ្តា​ខេត្ត​ស្ទើរ​ទូ​ទាំង​ប្រទេស​…​ខ្វះ​ទឹក​ប្រើប្រាស់​គួរ​ឱ្យ​ចាប់អារម្មណ៍​បំផុត ។ យុទ្ធនាការ​ផ្តល់​ទឹក​មិនធម្មតា​ទេ ដែល​ក្រសួង​ធនធានទឹក របស់​តា​ហោ​ជា ម្ចាស់​ហោរាសាស្ត្រ​ទស្សន៍​ទាយ​អត់​ខុសសោះ និង​ប្រឹងប្រែង​បំផុត​ស្វែងរក​ទឹក​គួរឱ្យ​កត់សម្គាល់​ណាស់ ។

ក្នុង​រដូវប្រាំង​ហួតហែង​ខុស​ខ្នាត​នេះ វា​សម​ណាស់​ម្ចាស់​អាណាចក្រ​ទាំងឡាយ​ខំប្រឹង​ប្រែង​ធ្វើ​ផ្លូវ ស្តារ​លូ​…​សំអាត​ក្រុង​…​អនាម័យ​ក្រុង ។​ល​។

ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​…​មាន​ក្រុង​ខ្លះ មេ​ដេក​លក់​យ៉ាង​រំភើយ​…​សមបើ​រដូវ​អត់​ភ្លៀង​ផង​…​រដូវ​ដី​ហុយ​ផង​…​គ្មាន​ធ្វើការ​អភិវឌ្ឍ​ក្រុង​របស់​ខ្លួន​ឡើយ ។

រដូវភ្លៀង​ចាប់ផ្តើម​កក់ខែ​មួយ​មេ​ៗ​ហើយ​…​ស្រុក​ខ្មែរ​យើង​វា​មិន​ដែល​អត់​ភ្លៀង​ពេញ​មួយ​ឆ្នាំ​ទេ ! យ៉ាង​ហោច​ណាស់​ខក​ខែ​បន្តិចបន្តួច​ប៉ុណ្ណោះ ។

ទេវតា​ប្រាប់​មនុស្សលោក​ថា ភ្លៀង​កក់ខែ​មួយ​មេ​ៗ​នេះ​ចង់​ដឹង​ណាស់ តើ​ខេត្ត​-​ក្រុង​ណាខ្លះ​ដែល​មានទឹក​លិច ? បើ​នៅ​កណ្តាល​ក្រុង​…​កណ្តាល​ទីប្រជុំជន ឬ​កណ្តាល​ផ្សារ​ដែល​ស្ថិត​នៅ​ចំ​កណ្តាលដើមទ្រូង​ក្រុង​មានទឹក​លិច​…​បញ្ជាក់​ច្បាស់​ថា ទីប្រជុំជន​នោះ​មេ​អត់​មារយាទ​ឡើយ ។

ដល់​ពេល​ទេវតា​បង្អុរ​ភ្លៀង​មួយ​មេ​ឱ្យ​មនុស្សលោក​មាន​ធាតុអាកាស​ត្រជាក់​…​មានទឹក​ប្រើប្រាស់​…​បែរជា​លិច​ទឹក​ត្រាំ​ក្នុង​ផ្សារ ពិតជា​បញ្ជាក់​ថា មេ​ផ្សារ​នោះ​ជា​មន្ត្រី​ដេក​

លក់​…​ពាក្យចាស់​ថា «​មិនកើត​»​ក្រមរស្រែង​តែ​ម្តង ។

ភ្លៀង​លិច​ផ្សារ​…​បន្ទោស​លូ​ដែលស្ទះ ។ ចំណែក​រន្ធ​លូ​ដែល​ស្ទះ មេ​លូ​បន្ទោស​មនុស្ស​ដែល​ចោល​សម្រាម​អនាធិបតេយ្យ​…​ឯ​សំរាម​ដែល​នៅ​ក្នុង​លូ បន្ទោស​មេខ្លោង​គ្រប់គ្រង​ផ្សារ​…​ឬ​បន្ទោស​ចៅហ្វាយ​ក្រុង​ដែល​មិន​ខ្មេះ​…​។ តើ​មួយ​ឆ្នាំ​កន្លង​រវល់​ធ្វើ​អី ?

ឱ ! ក្រុង​កំពត​អើយ​…​អី​ក៏​អភ័ព្វម្ល៉េះ ? អាជីវករ​និង​អ្នកក្រុង​កំពត​ស្រែក​ប្រកាស​អា​ក្រោះ ព្រោះ​ខូច​ទំនិញ​…​ពេល​នេះ​ហើយ​ម៉េច​ក្រុង​លិច​ទៀត ?
ប្រ​សិន​បាន​លើក​ចៅហ្វាយ​ក្រុង​ឱ្យធ្វើ​ចៅហ្វាយខេត្ត​ទៀត ប្រាកដជា​«​មួយ​នឹម មួយ​ណែន​»​ហើយ​មើលទៅ ?
                   អា​ឡេវ