ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គ្រួសារ​ពិការ​ទទួលបាន​​​​​​ការ​​សន្តោស

7 ឆ្នាំ មុន

ខេត្តកំពត ៖ អំណោយ​សប្បុ​រសធម៌​របស់​លោក ហ៊ុន ម៉ា​ណែ​ត កូនប្រុស​បង្កើត​សម្តេច​តេ​ជោ ត្រូវ​បាន​ប្រធាន​ក្រុម​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧​ នាំ​យក​ទៅ​ចែក​ជូន​គ្រួសារ​ប្រជាពលរដ្ឋ​ទីទ័ល​ក្រ ពិការ​ខ្វិន​ខ្វេ កាយសម្បទា​​មិន​ពេញ​លក្ខណៈ​ចំនួន​២​គ្រួសារ រស់​នៅ​ក្នុង​ខេត្តកំពត ។

​​​គ្រួសារ​ទី​១​-ឈ្មោះ​ជា ត្រេ អាយុ​ជាង​​៤០​ឆ្នាំ មាន​ដៃ​ទាំង​ពីរ​មិន​ពេញ​លក្ខណៈ មាន​ប្រពន្ធ និង​កូនស្រី​៥​នាក់​នៅ​ក្នុង​បន្ទុក​៣​នាក់​មាន​​ដៃ​ទាំង​ពីរ មិន​ពេញ​លក្ខណៈ​ដូច​គាត់​​ដែរ រស់នៅ​ក្នុងភូមិ​ព្រៃ​ស្រឡៅ ឃុំ​ត្រពាំង​សាលា​ខាងលិច ស្រុក​បន្ទាយមាស ខេត្ត​កំពត។ ចំណែក​គ្រួសារ​ទី​២​-ឈ្មោះសេ​ម ចិន្តា អាយុ៤៨​ឆ្នាំ ពិការ​ជើង​ទាំង​ពីរ ដើរ​មិន​រួច និង​មាន​ដំបៅ​រលួយ​នៅ​ត្រង់​ត្រ​គាក​ផង មាន​ប្រពន្ធ​ឈ្មោះសាំង ស្រី​មុំ អាយុ៤៧​ឆ្នាំ ពិការ​ខ្វេ​ជើង​ម្ខាង រស់នៅ​ក្នុងភូមិ​ស្វាយ​ធំ ឃុំ​ក្រាំង​អំពិល ស្រុក​កំពង់បាយ ខេត្តកំពត ។

អំណោយ​ទាំងនោះ​ គឺ​ក្នុង​មួយ​គ្រ​សារ​ទទួល​បាន​អង្ករ៥០​គីឡូក្រាម មី២​កេស ត្រីខ២​យួរ ទឹកត្រី១​យួរ ទឹក​ស៊ី​អ៊ីវ២​យួរ អំបិល១​គីឡូក្រាម ស្ករស១​គីឡូក្រាម ប៊ី​ចេ​ង៥០០​ក្រាម ប្រេងឆា៥​លី​ត្រ ទឹកដោះគោ​ខាប់១​កេស នំ​ផ្អែម១​ធុង សារុង២ ក្រ​ម៉ា​២ ម៉ុង២ ភួយ ២ និងថវិកា៤០​ម៉ឺន​រៀល។

ដោយឡែក គ្រួសារ​របស់​បងប្រុសសេ​ម ចិន្តា ដែល​ពិការ​ជើង​ទាំង​ពីរ​ដើរ​មិន​រួច​នោះ ទទួល​បាន​បន្ថែម​នូវ​រទេះ​ជន​ពិការ​១​គ្រឿង ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និងសម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ផង​ដែរ ។