ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Fanta ជម្រុះ​ក្រុម​ចម្រៀង​៣០៣​ក្រុម​មក​នៅ​ត្រឹម​២០​ក្រុម​សម្រាប់​ការ​ប្រកួត Fanta Fun Tracks វគ្គ​បន្ទាប់

7 ឆ្នាំ មុន

បន្ទាប់​ពី​ការ​ជម្រុះ​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​កន្លង​មក ក្រុម​ដែល​ជាប់​ក្នុង​ជម្រើស​២០​ក្រុម អាច​បន្ត​ទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ សម្រាប់​ការ​ប្រកួត​វគ្គ​ដំបូង តម្រូវ​ឲ្យ​បេក្ខជន​ចូលរួម​ប្រកួត​ជា​ក្រុម

បន្ទាប់​ពី​ការ​ជម្រុះ​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​កន្លង​មក ក្រុម​ដែល​ជាប់​ក្នុង​ជម្រើស​២០​ក្រុម អាច​បន្ត​ទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ សម្រាប់​ការ​ប្រកួត​វគ្គ​ដំបូង តម្រូវ​ឲ្យ​បេក្ខជន​ចូលរួម​ប្រកួត​ជា​ក្រុម ដែល​ក្រុម​នីមួយ​ៗ​មាន​សមាជិក​ចាប់ពី​២​នាក់​ទៅ​៥​នាក់ ហើយ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នឹង​តម្រូវ​ឲ្យ​បេក្ខ​ជន Mix បទ​ចម្រៀង​ពីរ​បទ ដែល​មាន​ស្រាប់ ដើម្បី​បង្កើត​ជា​បទ​សប្បាយ​ៗ​ថ្មី​មួយ​។ អ្នកចូលរួម​ទាំងអស់​ត្រូវ​មាន​អាយុ​ចាប់ពី​១៣​ដល់​២២​ឆ្នាំ និង​ជម្រុះ​យក​តែ​២០​ក្រុម​ប៉ុណ្ណោះ ក្នុង​ចំណោម​៣០៣​ក្រុម ដែល​បាន​សម្ដែង​នៅ​មហោស្រព​ចេ​ន​ឡា ថ្ងៃ​ទី​១៤ និង​១៥ ឧសភា ដែល​មានការ​ចូលរួម​ផ្តល់​ពិន្ទុ និង​កាត់សេចក្តី​ដោយ​តារាចម្រៀង​ដ៏​ពេញ​និយម គឺ​លោក នី​កូ  គ្រូបង្ហាត់​ព្យា​ណូ​អន្ដរជាតិ លោក សូ ស្រណោះ និង​លោក សុខ វិសាល ស្ថាបនិក​ក្រុម​តន្ត្រី Klapyahandz ដ៏​ល្បីល្បាញ​។

លោក សុខ វិសាល បាន​ឲ្យ​ដឹង​ថា «​វគ្គ​ជម្រុះ គឺជា​ដំណាក់កាល​ដ៏​លំបាក និង​សំខាន់ បំផុត ព្រោះ​ក្រុម​នីមួយ​ត្រូវ​ប្រកួត​ជាមួយនឹង​ក្រុម​៣០៣​ក្រុម​ផ្សេង​ទៀត​។ ក្រុម​នីមួយ​ៗ សុទ្ធតែ​មាន​ទេព​កោសល្យ និង​ការ​តាំងចិត្ត​១១០%» ។ ចៅក្រម​វាយតម្លៃ​ក្រុម​នីមួយ​ៗ ដោយ​យោង​ទៅ​លើ​ទឹកដម​សំឡេង បច្ចេក​ទេស​ច្រៀង កម្រិត​នៃ​ការ​សម្តែង និង​សមត្ថភាព​សម្តែង​ជា​ក្រុម​។ នៅ​ទី​បញ្ចប់​ចៅក្រម​បាន​ដាក់​ពិន្ទុ​ឲ្យ​២០​ក្រុម​ដែល​ជាប់​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ គឺ​ក្រុម​កូន​ខ្មែរ​, ក្រុម Ahnitto Band,  ក្រុម Street Live Band, ក្រុម 2 Brothers, ក្រុម I Love you, ក្រុម Fifty Five, ក្រុម BT, ក្រុម Gina, ក្រុម Dynamic, ក្រុម 2SN, ក្រុម Rith Cool, ក្រុម Smart Narong, ក្រុម Music Engles, ក្រុម Set2All, ក្រុម S.F, ក្រុម Dé Ocean, ក្រុម Sing Boy, ក្រុម G.B, ក្រុម MK2 និង​ក្រុម WAB ។

បន្ទាប់​មក ក្រុម​ដែល​ជាប់​ទាំង​២០​ក្រុម​នោះ​នឹង​បន្ត​ទៅ​វគ្គ​បន្ទាប់​នៃ​ការ​ប្រកួត​ដែល​ត្រូវ Mix បទ​ចម្រៀង​ពីរ​បទ ដើម្បី​បង្កើត​ជា​បទ​ថ្មី​មួយ​ក្រោម​ការ​បង្វឹក​ដោយ​លោក នី​កូ ផ្ទាល់​។ បទ​ចម្រៀង​ថ្មី​ដែល Mix រួច ត្រូវ​ថត​ដោយ​ក្រុម​នីមួយ​ៗ រួច Post នៅ​លើ Wall Facebook របស់​បេក្ខជន​។

ក្រុម​នីមួយ​ៗ​នឹង​ទទួល​ពិន្ទុ​៥០% ពី​ចៅក្រម និង​៥០%​ទៀត ពី​ការ​បោះ​ឆ្នោត​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​។ ហើយ​លទ្ធផល​នឹង​ត្រូវ​ប្រកាស​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Fanta នៅ​ថ្ងៃ​ទី​០១ មិថុនា ខាង​មុខ​នេះ ។ លោក នី​កូ បាន​ពន្យល់​ថា «​នៅ​ក្នុង​ការ​ប្រកួត​នេះ ការ​បោះ​ឆ្នោត គឺ​សំខាន់​ណាស់ ព្រោះ​អ្នកគាំទ្រ​ក្រុម​នីមួយ​ៗ​អាច​ជួយ​ឲ្យ​ពួក​គាត់​កើន​ពិន្ទុ​យ៉ាងច្រើន​។ ដូច្នេះ​បើ​អ្នក​គិត​ថា ក្រុម​ណាមួយ​មាន​ទេព​កោសល្យ និង​ភាព​ច្នៃប្រឌិត​ខ្ពស់ សូម​បោះ​ឆ្នោត​ជូន​ពួក​គាត់ ដើម្បី​ជួយ​សម្រេច​ក្តី​សុបិន​ឲ្យ​ពួក​គាត់​ក្លាយជា​តារា​» ។

បន្ទាប់​ពី​ការ​បោះ​ឆ្នោត ក្រុម​ជាប់​ក្នុង​ជម្រើស​៤​ក្រុម​ចុង​ក្រោយ នឹង​ត្រូវ​ឡើង​សម្តែង​ផ្ទាល់​នៅ​លើ​ឆាក និង​មានការ​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ MyTV ។ ក្រុម​ដែល​ឈ្នះ​លេខ​១ នឹង​ក្លាយជា​តារា​ក្នុង Fanta MV ដែល​នឹង​ត្រូវ Upload ទៅ​លើ YouTube និង​រង្វាន់​ទឹកប្រាក់​១.៥០០​ដុល្លារ​។ ចំណែក​ក្រុម​ជ័យ​លា​ភី​លេខ​២ ដល់​លេខ​៤ ក្នុង​មួយ​ក្រុម​ៗ​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​៥០០​ដុល្លារ​។