ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគមន៍​អឺរ៉ុប​បើក​ការ​ស៊ើបអង្កេត​ថ្មី​ទៅ​លើ​ឧស្សាហកម្ម​ដែក​ប្រទេស​ចិន

7 ឆ្នាំ មុន

ប្រទេស​ចិន ៖ សហគមន៍​អឺរ៉ុប​បាន​ចាប់ផ្ដើម​ធ្វើការ​ស៊ើបអង្កេត​ថ្មី​មួយទៀត​កាលពី​ថ្ងៃ​សុក្រ ទៅ​លើ​ផលិតផល​ដែក​របស់​ចិន ដោយ​មានការ​អះអាង​ថា ករណី​នេះ​គឺ​មាន​ជាប់​ទាក់ទង​នឹង​ការ​ឧបត្ថម្ភ​ធន បើ​ទោះជា​មាន​អ្នកតស៊ូ​មតិ​

ប្រទេស​ចិន ៖ សហគមន៍​អឺរ៉ុប​បាន​ចាប់ផ្ដើម​ធ្វើការ​ស៊ើបអង្កេត​ថ្មី​មួយទៀត​កាលពី​ថ្ងៃ​សុក្រ ទៅ​លើ​ផលិតផល​ដែក​របស់​ចិន ដោយ​មានការ​អះអាង​ថា ករណី​នេះ​គឺ​មាន​ជាប់​ទាក់ទង​នឹង​ការ​ឧបត្ថម្ភ​ធន បើ​ទោះជា​មាន​អ្នកតស៊ូ​មតិ​របស់​ចិន​ប្រឆាំង​នឹង​ការ​គាំពារ​ពាណិជ្ជកម្ម​និយម​យ៉ាងណា​ក៏​ដោយ ។

គណៈកម្មការ​សហគមន៍​អឺរ៉ុប​បាន​ថ្លែង​ក្នុង​របាយការណ៍​ថា ផលិតផល​ក្រោម​ការ​ស៊ើបអង្កេត​នេះ គឺ​ការ​នាំ​ចូល​បន្ទះ​ដែក​របស់​ចិន ដែល​គេ​ហៅ​ថា « ប្រឆាំង​នឹង​ការ​លក់​បង្ខូច​ថ្លៃ » ហើយ​ការ​ស៊ើបអង្កេត​នេះ​បាន​ដំណើរការ​តាំងពី​ខែកុម្ភៈ មក​ម្ល៉េះ ។

គណៈកម្មការ​បាន​និយាយ​ថា ក្នុង​ករណី​នេះ គណៈកម្មការ​បាន​សម្រេច​ដាក់​ការ​ស៊ើបអង្កេត ដែល​គេ​ហៅ​ថា យន្ដការ​«​គំរាមកំហែង​នៃ​របួស​ស្នាម » និង​ដំណើរការ​ពិសេស​មួយ​ដែល​អនុញ្ញាត​ឱ្យ​មានការ​ទទួលយក​សកម្មភាព ដោយ​មិន​ចាំបាច់​រង់ចាំ​ឱ្យ​បង្ហាញ​ភស្តុ​តាង​នៃ​ការ​រង​របួស​ពិតប្រាកដ​នោះ​ទេ ។

គណៈកម្មការ​បាន​ដំណើរការ​អស់​រយៈពេល​៩​ខែ​មក​ហើយ​ដើម្បី​បង្កើត​ថា តើ​លក្ខខណ្ឌ​អ្វីខ្លះ​ក្នុង​ការ​ទប់ស្កាត់​បណ្ដោះអាសន្ន​នៅ​ពេល​នេះ ។ កាលពី​ខែ​មុន ក្រសួងពាណិជ្ជកម្ម​បាន​និយាយ​ថា ប្រទេស​ចិន​តែងតែ​ធ្វើការ​តស៊ូ​មតិ​ប្រឆាំង​នឹង​ការ​គាំពារ​ពាណិជ្ជកម្ម​និយម ។