ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណើរ​ឆ្ពោះទៅ​កាន់ការ​ប្រកួត​រើស​ជើងឯក​ទ្វីបអឺរ៉ុប​2016​របស់​ក្រុម​ជម្រើសជាតិ​អង់គ្លេស

7 ឆ្នាំ មុន

១-​ក្តី​រំពឹង​៖ បន្ទាប់​ពី​បរាជ័យ​ក្នុង​ព្រឹត្តិការណ៍ World Cup 2014 ធ្វើ​ឱ្យ​ក្រុម​ជម្រើសជាតិ​អង់គ្លេស ស្វែង​យល់​មេរៀន​ជា​ច្រើន​ពី​ការ​ប្រកួត​។ លោក Hodgson បាន​ដឹកនាំ​ក្រុម​តាំងពី​ខែកញ្ញា ឆ្នាំ​មុន​មក​ម៉្លេះ មិន​ដូច​កាលពី Euro 2012

១-​ក្តី​រំពឹង​៖ បន្ទាប់​ពី​បរាជ័យ​ក្នុង​ព្រឹត្តិការណ៍ World Cup 2014 ធ្វើ​ឱ្យ​ក្រុម​ជម្រើសជាតិ​អង់គ្លេស ស្វែង​យល់​មេរៀន​ជា​ច្រើន​ពី​ការ​ប្រកួត​។ លោក Hodgson បាន​ដឹកនាំ​ក្រុម​តាំងពី​ខែកញ្ញា ឆ្នាំ​មុន​មក​ម៉្លេះ មិន​ដូច​កាលពី Euro 2012 ដែល​ប្រធាន​ក្លិប​រូប​នេះ មាន​រយៈពេល​តែ​១​ខែ​ប៉ុណ្ណោះ​ក្នុង​ការ​រៀបចំ​ក្រុម​ហ្វឹកហាត់​សម្រាប់​វគ្គ​ជម្រុះ​ក្រុម ។
លោក Hodgson នឹង​ដឹកនាំ​កីឡាករ ៣៣​នាក់​ទៅ​ប្រទេស​បារាំង​ដោយ​មានការ​រួបរួមសាមគ្គី​គ្នា​យ៉ាង​ល្អ សម្រាប់​ត្រៀម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ Euro 2016 ដែល​ខិត​កាន់​ជិត​មក​ដល់ ។

ក្នុង​វគ្គ​ជម្រុះ​៤​ក្រុម​ចុង​ក្រោយ ក្រុម​ជម្រើសជាតិ​អង់គ្លេស​ហាក់ដូចជា​មាន​ឧបសគ្គ​ខ្លះ ប៉ុន្តែ​ដោយសារ​បច្ចេកទេស​ក្នុង​ការ​លេង​របស់​កូនក្រុម​ទើប​ធ្វើ​ឱ្យ​អង់គ្លេស​មាន​សង្ឃឹម​ឡើង​វិញ ។ កីឡាករ Harry Kane មិន​ប្រាកដ​ថា​ជា​កីឡាករ​ខ្លាំង​តែ​ម្នាក់​សម្រាប់​ការ​ប្រកួត​នោះ​ទេ ខណៈ​ដែល​មាន​មិត្ត​រួម​ក្រុម​កីឡាករ Dele Alli បាន​បង្ហាញ​សមត្ថភាព​របស់​ខ្លួន​ក្នុង​ការ​លេង​ក្នុង​ក្រុម​១១​នាក់​ដំបូង ។

២-​លទ្ធផល​ល្អ​៖ អង់គ្លេស​បាន​ឈរ​នៅ​លំដាប់​ទី​៣​ក្នុង​ចំណោម​៤​ក្រុម​ចុង​ក្រោយ​កាលពី​ឆ្នាំ​១៩៦៨ ហើយ​ក្រុម​ជម្រើសជាតិ​មួយ​នេះ​ក៏​បាន​ឈាន​ជើង​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ផង​ដែរ ខណៈ​ដែល​ខ្លួន​ធ្វើ​ជា​ម្ចាស់ផ្ទះ Euro 1996 ។

យោង​តាម​ស្ថិតិ Euro 2012 ក្រុម​ជម្រើសជាតិ​អង់គ្លេស គឺជា​ក្រុម​ដែល​លេង​បាន​ល្អ​ជាងគេ​បង្អស់ ក្នុង​ការ​ប្រកួត​នៅ​ក្រៅ​ដី ។ ក្រុម​នេះ​មិន​ធ្លាប់​ធ្លាក់​ពី​វគ្គ​ជម្រុះ​៤​ក្រុម​ចុង​ក្រោយ​ឡើយ ។

៣-​កីឡាករ​ក្នុង​ចំណាប់អារម្មណ៍​៖ គឺ​ខ្សែប្រយុទ្ធ​កីឡាករ Wayne Rooney ។ Euro 2016 នឹង​ក្លាយជា​ព្រឹត្តិការណ៍​ប្រកួត​ដ៏​ធំ​លើក​ទី​៦​សម្រាប់​កំពូល​កីឡាករ Rooney ដែល​អាច​រក​គ្រាប់​បាល់​បាន​ច្រើន ។

៤-​គ្រូបង្វឹក​៖ លោក Roy Hodgson ។ គ្រូបង្វឹក​រូប​នេះ​នឹង​ត្រូវ​បញ្ចប់​កិច្ចសន្យា​របស់​ខ្លួន​បន្ទាប់​ពី​ការ​ប្រកួត Euro 2016 ត្រូវ​បញ្ចប់ ។ លោក Hodgson បាន​គ្រប់គ្រង​ក្លិប​ចំនួន​១៤ ព្រមទាំង​ក្រុម​ជម្រើសជាតិ​៤​ក្រុម ។

៥-​បញ្ជី​ឈ្មោះ​សមាសភាព​កីឡាករ​សរុប
(​បណ្តោះអាសន្ន​)៖
-​អ្នកចាំទី​៖ Fraser Forster (Southampton), Tom Heaton (Burnley) ។
-​ខ្សែការពារ​៖ Gary Cahill (Vice-captain)( Chelsea), Phil Jagielka (Everton), Chris Smalling (Manchester United), Kyle Walker (Tottenham ), Nathaniel Clyne (Liverpool), John Stones (Everton), Danny Rose (Tottenham)

-​ខ្សែបម្រើ​៖ James Milner (Liverpool), Jordan Henderson (Liverpool), Ross Barkley (Everton), Adam Lallana (Liverpool), Dele Alli (Tottenham), Eric Dier (Tottenham), Danny Drinkwater (Leicester) ។

-​ខ្សែប្រយុទ្ធ​៖ Theo Walcott (Arsenal), Danny Welbeck (Arsenal), Daniel Sturridge (Liverpool), Harry Kane (Tottenham), Jamie Vardy (Leicester)