ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាំ​ស៊ុ​ង​ចុះបញ្ជី​ប៉ាតង់​បច្ចេកវិទ្យា​នាឡិកា​អេ​ឡិច​ត្រូ​និក​ថ្មី

7 ឆ្នាំ មុន

អេ​ក្រង់ Smartwatch តូច​ធ្វើ​ឱ្យ​អ្នក​ប្រើប្រាស់​ពិបាក​ទាក់ទង​ជាមួយ​វា ប៉ុន្តែ​ឧបករណ៍​ទំនើប​នា​ពេល​អនាគត​នឹង​បំពេញការងារ​កាន់តែ​អស្ចារ្យ ពោល​គឺ​អ្នក​ប្រើប្រាស់​ទាំងអស់​អាច​គ្រប់គ្រង​វា​លើ​ដៃ​របស់​ពួក​គេ​បាន​។

អេ​ក្រង់ Smartwatch តូច​ធ្វើ​ឱ្យ​អ្នក​ប្រើប្រាស់​ពិបាក​ទាក់ទង​ជាមួយ​វា ប៉ុន្តែ​ឧបករណ៍​ទំនើប​នា​ពេល​អនាគត​នឹង​បំពេញការងារ​កាន់តែ​អស្ចារ្យ ពោល​គឺ​អ្នក​ប្រើប្រាស់​ទាំងអស់​អាច​គ្រប់គ្រង​វា​លើ​ដៃ​របស់​ពួក​គេ​បាន​។ ក្រុមហ៊ុន​សាំ​ស៊ុ​ង​នឹង​នាំ​បច្ចេកវិទ្យា​នេះ​ដោយ​បាន​ចុះបញ្ជី​ប៉ាតង់​ថ្មី​មួយ​បង្ហាញ​ពី​ការ​បញ្ចាំង (Projector) រួម​បញ្ចូល​ក្នុង Smartwatch ដែល​ពង្រីក​តំបន់​អន្តរ​កម្ម​ឱ្យ​លោក​-​អ្នក​ប្រើ​គ្រប់គ្រង​នាឡិកា​អេ​ឡិច​ត្រូ​និករ​បស់​អ្នក​លើ​រាង​កាយ​បាន​យ៉ាង​ងាយស្រួល ។

ជាក់ស្តែង​បច្ចេកវិទ្យា​នឹង​បង្កើត​ផ្ទាំង​រូបភាព​មាន​ភាព​ប្រទាក់ក្រឡា​ដូច​ជា ក្តារ​ចុច ឬ​ជម្រើស​កម្មវិធី​បង្ហាញ​លើ​ខ្នងដៃ ឬ​លើ​កំភួនដៃ ហើយ​អ្នក​ប្រើប្រាស់​អាច​ប៉ះ​ផ្ទាល់​លើ​ផ្ទៃ​រូប​ភាព​នោះ​ដោយ​វាយ​លេខ​បញ្ចូល​ពាក្យ ឬ​ការ​ជ្រើសរើស​ណាមួយ ។ ប៉ាតង់​ថ្មី​នោះ​ឱ្យ​ដឹង​ថា ឧបករណ៍​ពាក់​ដៃ​នឹង​រួម​បញ្ចូល​កាមេរ៉ា​ដែល​ចាប់​រូបភាព​ក្នុង​កម្រិត ៣៦០ ដឺ​ក្រេ​បាន ។ ក្រុមហ៊ុន​សាំ​ស៊ុ​ង​បាន​ចង្អុលបង្ហាញ​ក្នុង​ការ​ចុះបញ្ជី​ប៉ាតង់​នេះ​ថា បច្ចេកវិទ្យា​នេះ​អាច​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ពាក់​លើ​ក្បាល​ដើម្បី​ឱ្យ​អ្នក​ប្រើប្រាស់​ទទួលយក​បទ​ពិសោធន៍​ជាមួយ​របស់​ដែល​នៅ​ជុំវិញ​ប្រែជា​រូបរាង​សិប្បនិមិត្ត​ដូច​ឧបករណ៍​ពាក់​លើ​ក្បាល VR ដែរ ។ 

Smartwatch ឬ​នាឡិកា​អេ​ឡិច​ត្រូ​និក​នឹង​មាន​ថាមពល​ថ្ម​គ្រប់គ្រាន់​ដើម្បី​គាំទ្រ​ដល់​ការ​បញ្ចាំង​យ៉ាង​ហោច​ណាស់​ឱ្យ​បាន​ពេញ​១​ថ្ងៃ​ឯណោះ ៕