ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ralf Rangnick ថា អ្វី​ដែល​លោក​ទទួល​បាន​ពី Man Utd គឺ​លើស​ការ​រំពឹង​ទុក

2 ឆ្នាំ មុន

អង់គ្លេស ៖ លោក Ralf Rangnick បាន​លើក​ឡើង​ថា Manchester United ធ្វើ​បាន​យ៉ាង​ល្អ​លើស​ការ​រំពឹង​ទុក ក្រោយ​លោក​បាន​

អង់គ្លេស ៖ លោក Ralf Rangnick បាន​លើក​ឡើង​ថា Manchester United ធ្វើ​បាន​យ៉ាង​ល្អ​លើស​ការ​រំពឹង​ទុក ក្រោយ​លោក​បាន​ដឹកនាំ​ក្រុម​រហស្សនាម «​បិសាច​ក្រហម​» ប្រកួត​ដំបូង​ក្នុង​នាម​ជា​អ្នកចាត់ការ​បណ្តោះអាសន្ន យកឈ្នះ​លើ​ក្រុម Crystal Palace ដោយ​លទ្ធផល ១-០ កាលពី​យប់មិញ​។

ជំនួប​ស​ប្តា​ហ៍​ទី​១៥ ក្រប​ខណ្ឌ Premier League ដែល​ធ្វើ​ឡើង​នៅ​ឯ​កីឡដ្ឋាន Old Trafford គេ​សង្កេត​ឃើញ​ទម្រង់​លេង​របស់ Man Utd មានការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង ទាំង​ការ​គ្រប់គ្រង​បាល់ ឱកាស​ស៊ុត​បញ្ចូល​ទី ជា​ពិសេស​ការ​វាយ​សម្រុក​ខ្លាំង​លើ​គូប្រកួត បើ​ធៀប​នឹង​ការ​ដឹកនាំ​របស់​អ្នកចាត់ការ​ចាស់​គឺ​លោក Ole Gunnar Solskjaer​។

គ្រាប់​ជ័យជម្នះ​របស់​ម្ចាស់ផ្ទះ Man Utd សម្រេច​បាន​ពី​ខ្សែបម្រើ​ប្រេ​ស៊ី​ល Fred នៅ​នាទី​៧៧ ដោយ​ការ​ទាត់​ពី​ចម្ងាយ​រំលង​ជា​អ្នកចាំទី Vicente Guaita​។ ហើយ​ជាមួយ​ជ័យជម្នះ​នេះ ពួក​គេ​បាន​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៦ មាន​២៤​ពិន្ទុ តាម​ពីក្រោយ​ក្រុម​មេឃ​ខៀវ Manchester City ដែល​៣៤​ពិន្ទុ​ឈរ​នៅ​កំពូល​តារាង​។

ក្រោយ​បញ្ចប់​ការ​ប្រកួត លោក Rangnick ដែល​ត្រូវ Man Utd តែងតាំង​ជា​អ្នកចាត់ការ​បណ្តោះអាសន្ន​កាលពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ដើម្បី​ដឹកនាំ​រហូត​ដល់​ចប់​រដូវ​កាល​នេះ បាន​ថ្លែងប្រាប់ BBC យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​សប្បាយចិត្ត​ខ្លាំង​ណាស់ ជាមួយ​របៀប​ដែល​ក្រុម​បាន​អនុវត្ត យើង​ការពារ និង​គ្រប់គ្រង​ការ​ប្រកួត​ទាំងមូល​។ Clean Sheet គឺជា​ផ្នែក​ដ៏​សំខាន់​បំផុត​។ ទាំងនេះ​គឺជា​អ្វី​ដែល​យើង​ត្រូវ​កែ​លម្អ យើង​ត្រូវ​តែ​រក្សា Clean Sheet​។ ពួក​យើង​ធ្វើ​បាន​ល្អ​លើស​ពី​ការ​រំពឹង​ទុក បើ​ទោះបីជា​បាន​ហ្វឹកហាត់​ជាមួយ​គ្នា តែ​មួយ​ដង​ក៏​ដោយ​»៕

https://www.youtube.com/watch?v=w9IJr-P7UTE

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ