ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វ! រថយន្ត​តារា​ចម្រៀង​​​​ខេមនិង​ស៊ី​លីកា​ ត្របាក់គ្នាយប់មិញ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​ស៊េរី​​ទំនើប​២​គ្រឿង ក្នុងនោះ​មួយ​រថយន្តម៉ាក​​រ៉​ង់​រ៉ូ​វែ​រ​ដែល​ត្រូវ​គេ​ស្គាល់​ថា ​អ្នក​បើក​បរគឺជា​​​តារាចម្រៀង​
ខេ​ម ​បាន​​​បុក​​​គ្នា​​​ចំ​ពី​​ពេញ​យ៉ាង​​ទំហឹងជាមួយ​រថយន្ត​មួយគ្រឿងម៉ាក​ស៊ីលីកា ដែលបើក​ដោយ​​បុរស​ម្នាក់បាន​​កៀប​ជាប់​ស្លា.ប់​ក្នុង​

រាជធានី​ភ្នំពេញ ៖ រថយន្ត​ស៊េរី​​ទំនើប​២​គ្រឿង ក្នុងនោះ​មួយ​រថយន្តម៉ាក​​រ៉​ង់​រ៉ូ​វែ​រ​ដែល​ត្រូវ​គេ​ស្គាល់​ថា ​អ្នក​បើក​បរគឺជា​​​តារាចម្រៀង​
ខេ​ម ​បាន​​​បុក​​​គ្នា​​​ចំ​ពី​​ពេញ​យ៉ាង​​ទំហឹងជាមួយ​រថយន្ត​មួយគ្រឿងម៉ាក​ស៊ីលីកា ដែលបើក​ដោយ​​បុរស​ម្នាក់បាន​​កៀប​ជាប់​ស្លាប់​ក្នុង​រថយន្ត​​ ​រីឯ​តារាចម្រៀងខេ​ម ត្រូវគេដឹងថា ​មិន​​មាន​​​រង​របួសនោះ​​ទេ​ ​ហេតុការណ៍​ដ៏​រន្ធត់​នេះ​កើតឡើង​កាលពី​ម៉ោង​០២ និង​៤០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៨ ឧសភា ២០១៦ ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​មុខ​ឃ្លាំង​សាំង​ស៊ូ​គី​ម៉ិច ក្នុងភូមិ​ឃ្លាំង​សាំង សង្កាត់​ប្ញ​ស្សី​កែវ ខណ្ឌ​ប្ញ​ស្សីកែវ ។

ប្រភព​​ឱ្យ​ដឹង​ថា ​សព​ជន​រង​គ្រោះ​​ឈ្មោះ​លី ការី​ម ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម ជា​បុគ្គលិក​នៅ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​​អម្រឹត ស្នាក់​នៅ​សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌ​ប្ញ​ស្សី​កែវ បើករថយន្ត​ម៉ាក​ស៊ី​លី​កា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ2M-​5575 បើក​ចេញពី​ភ្នំពេញ​ត្រឡប់​ទៅ​ផ្ទះ ។ ចំណែក​រថយន្ត​ម៉ាក​រ៉​ង់​រ៉ូ​វែ​រ ពណ៌​.​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2X-9987 ជិះ​គ្នា​២​នាក់ ដែល​គេ​ស្គាល់​​​ថា ​​តារាចម្រៀង​ខេ​ម ជា​អ្នកបើកបរ និង​មាន​នារី​ម្នាក់​រួម​ដំណើរ​ជាមួយ ធ្វើ​ដំណើរ​វិល​ត្រឡប់​មក​ពី​ខេត្តពោធិ៍សាត់ ចូល​រាជ​ធានី​ភ្នំពេញ ។

សាក្សី​នៅ​កន្លែង​កើតហេតុ​​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុគេ​រថយន្ត​ស៊ី​លី​កា បើក​​ដោយ​បុរស​ខ្មែរ​អ៊ិ​ស្លា​ម​នោះ​ បាន​បែក​កង់​មុខ ខាង​ឆ្វេងក្នុង​ល្បឿន​យ៉ាង​លឿន​ និងរថយន្ត​តារាចម្រៀង​ខេ​ម និង​មាន​នារី​ម្នាក់​​ក៏ក្នុង​ល្បឿន​លឿន​​ដូច​គ្នា ។ លុះ​មក​ដល់​ចំណុច​ខាងលើ រថយន្ត​ស៊ី​លី​កា​ ក៏​រេ​ចង្កូត​ទៅ​បុក​រថយន្ត​តារាចំរៀង​ខេ​ម​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឱ្យ​អ្នកបើកបរ​រថយន្ត​ស៊ី​លី​កា​បោក​ដើមទ្រូង​ស្លាប់​​កៀប​ជាប់​នៅ​ក្នុង​រថយន្ត ​ចំណែក​ខាង​រថយន្ត​រ៉​ង់​រ៉ូ​វែ​រ​ គ្រាន់តែ​ខ្ទេច​មួយ​កំណាត់​ខាង​មុខ ។

ក្រោយ​ពេល​កើតហេតុ​ភ្លាម​ៗ គេ​ឃើញ​តារាចម្រៀង​ខេ​ម​និង​នារី​ម្នាក់នោះ​ បាន​ចេញពី​ក្នុង​រថយន្ត​រត់ឡើង​ជិះ​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ស្ករ​មួយ​គ្រឿង​ទៀត​​ចេញ​ទៅ​បាត់ បន្សល់​ទុក​តែ​សព​ជន​រង​គ្រោះ​ក្នុង​រថយន្ត​ស៊ី​លី​កា​នៅ​កន្លែង​កើតហេតុ ហើយ​ត្រូវ​សាច់​ញាតិ​​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​រថយន្ត​ទាំង​២​គ្រឿង ត្រូវ​សមត្ថកិច្ច​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ដើម្បី​ធ្វើការ​ស្រាវជ្រាវ​បន្ត​ទៀត ។

សូម​បញ្ជាក់​ថា ចំពោះ​ការ​អះអាង​ខាងលើ​នេះ គ្រាន់តែ​ជា​ប្រភព​ព័ត៌មាន​ពី​អ្នក​ឃើញ​ហេតុការណ៍​តែ​ប៉ុណ្ណោះ ដោយ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​បន្ត ។