ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​រក​ឃើញ​ករណី​ឆ្លង​វីរុស​បំប្លែង​​ថ្មី Omicron លើក​ដំបូង

2 ឆ្នាំ មុន

ថៃ ៖ ថៃ​បាន​រក​ឃើញ​ករណី​ឆ្លង​វីរុស​​បំប្លែង​ថ្មី Omicron លើក​ដំបូង​លើ​ប្រជាពលរដ្ឋ​អា​មេ​រិ​ក​ម្នាក់​ដែល​បាន​ធ្វើ​ដំណើរ​ពី​អេ​ស្ប៉ា​ញ

ថៃ ៖ ថៃ​បាន​រក​ឃើញ​ករណី​ឆ្លង​វីរុស​​បំប្លែង​ថ្មី Omicron លើក​ដំបូង​លើ​ប្រជាពលរដ្ឋ​អា​មេ​រិ​ក​ម្នាក់​ដែល​បាន​ធ្វើ​ដំណើរ​ពី​អេ​ស្ប៉ា​ញចូល​ក្នុង​ប្រទេស​ថៃ​ កាលពី​ចុងខែ​វិ​ច្ឆិកា កន្លង​ទៅ​នេះ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​សុខាភិបាល​ថៃ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​។

ករណី​ឆ្លង​វីរុស Omicron លើក​ដំបូង​ត្រូវ​បាន​រក​ឃើញ​លើ​បុរស​ជនជាតិ​អា​មេ​រិ​ក​ម្នាក់​ដែល​បាន​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​ថៃ​កាលពី​ថ្ងៃ​ទី ២៩ ខែ​វិ​ច្ឆិកា ធ្វើ​ឲ្យ​ថៃ​ក្លាយជា​ប្រទេស​ទី​៤៧​ ក្នុង​ពិភពលោក​ដែល​រក​ឃើញ​វីរុស​​បំប្លែង​​ថ្មី​នេះ​។

លោក​វេជ្ជបណ្ឌិត Opas Karnkawinpong អគ្គនាយក​នាយករ​ដ្ឋា​ន​គ្រប់គ្រង​ជំងឺ​បាន​ថ្លែង​ក្នុង​ស​ន្និ​សិ​ទ​ថា «​ករណី​វីរុស Omicron លើក​ដំបូង​ត្រូវ​បាន​រក​ឃើញ​នៅ​លើ​បុរស​អា​មេ​រិ​ក​វ័យ ៣៥​ឆ្នាំ​ម្នាក់​ដែល​បាន​រស់នៅ​ប្រទេស​អេ​ស្ប៉ា​ញ​អស់​ជ្រា​ច្រើន​ឆ្នាំ​» ​។ លោក​បន្ថែម​ថា​អ្នកជំងឺ​នៅ​មាន​រោគ​សញ្ញា​ស្រាល​។

លោក​បញ្ជាក់​ថា អាជ្ញាធរ​ថៃ​កំពុង​ធ្វើតេស្ត​បន្ថែម​ទៅ​លើ​មនុស្ស​ដែល​មាន​ពាក់ព័ន្ធ​នឹង​បុរស​អា​មេ​រិ​ក​រូប​នោះ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ អ្នក​ពាក់ព័ន្ធ​មាន​ហានិភ័យ​ទាប​។

សូម​រម្លឹក​ថា វីរុស​​បំប្លែង​​ថ្មី​ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​អា​ហ្វ្រិ​ច​ខាងត្បូង​រាយការណ៍​លើក​ដំបូង​ទៅ​កាន់​អង្គការ​សុខភាព​ពិភពលោក​នៅ​ថ្ងៃ​ទី ២៤ ខែ​វិ​ច្ឆិកា ឆ្នាំ​២០២១​។

ប្រទេស​ជា​ច្រើន​ជុំវិញ​ពិភពលោក​រួម​ទាំង​ថៃ​ផង​ដែរ​នោះ បាន​ប្រកាស​បិទ​ជើង​ហោះ​ហោរ​មក​ពី​អា​ហ្វ្រិ​ច​ខាងត្បូង និង​ប្រទេស​ចំនួន ៧​ផ្សេង​ទៀត​ក្នុង​តំបន់​អា​ហ្វ្រិ​ច ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​វីរុស​ថ្មី​នេះ​។

នៅ​ថ្ងៃ​ច័ន្ទ​នេះ​ផង​ដែរ ថៃ​ដែល​មាន​ប្រជាជន​ជិត​៧០​លាន​នាក់ បាន​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ ១៩​ថ្មី​ចំនួន ៤.០០០​នាក់ និង​ស្លា​.​ប់ ២២​នាក់​។ ចំនួន​អ្នក​ឆ្លង​សរុប​ក្នុង​ប្រទេស​កើន​ដល់​ជាង ២,១​លាន​នាក់ និង​ស្លា​.​ប់ ២០.៩៦៦​នាក់​។

ទិន្នន័យ​ក្រសួង​សុខា​ភិ​បាន​បង្ហាញ​ថា ប្រជាជន​ថៃ​ជាង៥៧​ឆ្នាំ​ ទទួល​បានការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​ចំនួន ២​ដូ​ស​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ