ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​ដំរីទឹក​២​ក្បាលរកឃើញ​​ឆ្លង​កូ​វី​ដ-១៩ ​នៅ​ប៊ែល​ហ្សិ​ក

2 ឆ្នាំ មុន

ប៊ែលហ្ស៊ិក ៖ សត្វ​ដំរីទឹក​ពីរ​ក្បាល​នៅ​ក្នុង​សួនសត្វ​មួយ​កន្លែង​ស្ថិត​នៅ​ទីក្រុង Antwerp ប្រទេស​បែ​៊ល​ហ្សិ​ក ​ត្រូវ​បាន​គេ​ធ្វើតេស្ត​រក​

ប៊ែលហ្ស៊ិក ៖ សត្វ​ដំរីទឹក​ពីរ​ក្បាល​នៅ​ក្នុង​សួនសត្វ​មួយ​កន្លែង​ស្ថិត​នៅ​ទីក្រុង Antwerp ប្រទេស​បែ​៊ល​ហ្សិ​ក ​ត្រូវ​បាន​គេ​ធ្វើតេស្ត​រក​ឃើញ​មាន​ឆ្លង​កូ​វី​ដ ១៩​។ វា​គឺជា​ការ​រក​ឃើញ​ករណី​ឆ្លង​ដំបូង​បង្អស់​នៅ​ពូជ​សត្វ​ប្រភេទ​នេះ​។

សត្វ​ដំរីទឹក​ទាំង​ពីរ​ក្បាល​ដែល​មានឈ្មោះ​ថា Imani និង Hermien មិន​មាន​បង្ហាញ​រោគ​សញ្ញា​អ្វី​ឡើយ ក្រៅ​តែ​ពី​អាកា​រៈហៀរ​សំបោរ​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​សួនសត្វ​។

សេចក្តី​ប្រកាស​បញ្ជាក់​ទៀត​ថា មូលហេតុ​នៃ​ការ​ឆ្លង​កូ​វី​ដ ១៩​លើ​សត្វ​ទាំងនោះ​មិន​ត្រូវ​បាន​គេ​ដឹង​ច្បាស់​ឡើយ​។ ចំណែក​អ្នក​មើលថែ​សត្វ​នោះ​មិន​មាន​បង្ហាញ​រោគ​សញ្ញា​ជំងឺ​កូ​វី​ដ ១៩​អ្វី​ឡើយ ហើយ​ពួក​គេ​ធ្វើតេស្ត​រួច​ហើយ​ដែរ និង​មិន​មាន​ជំងឺ​ឡើយ​។

សត្វ​ដំរីទឹក​ទាំង​ពីរ​ក្បាល​ដែល​មាន​អាយុ ១៤​ឆ្នាំ និង​៤១​ឆ្នាំ ត្រូវ​បាន​គេ​ដាក់​ឲ្យ​នៅ​ដាច់​ដោយឡែក​ពីរ​គ្នា និង​មិន​អនុញ្ញាតឲ្យ​អ្នកទេសចរ​​ចូលទស្សនា​ឡើយ​។

សូម​បញ្ជាក់​ថា​ នេះ​ជា​ករណី​ឆ្លង​លើក​ដំបូង​ហើយ​នៅ​លើ​ពូជ​សត្វ​ប្រភេទ​នេះ​។ កន្លង​មក​ក៏​មានការ​ចុះ​ផ្សាយ​អំពី​ការ​ឆ្លង​កូ​វី​ដ ១៩​នៅ​ក្នុង​សួនសត្វ​ផង​ដែរ​ដូច​ជា​នៅ​លើ​សត្វ​ស្វា​។ ចំណែក​សត្វ​ចិ​ញ្ចឹ​ម​ដែល​អាច​ឆ្លង​កូ​វី​ដ ១៩​មាន​ដូច​ជា​សត្វ​ឆ្មា និង​ឆ្កែ​ជាដើម​៕ (​យោង​តាម​ប្រភព​៖ CNN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ