ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ជាង២០​ទាមទារឱ្យ​​ក្រុម​តា​លី​បង់​ប​ញ្ឈប់​កា​រស​ម្លា​.​ប់​អតីត​ទាហាន​អា​ហ្វ​ហ្គា​នី​ស្ថាន

2 ឆ្នាំ មុន

អាហ្វហ្គានីស្ថាន ៖ ប្រទេស​ជាង​២០​ជុំវិញ​ពិភពលោក​ រួម​ទាំង​សហរដ្ឋអាមេរិក​បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​មួយ ដោយ​បង្ហាញ​ពី​

អាហ្វហ្គានីស្ថាន ៖ ប្រទេស​ជាង​២០​ជុំវិញ​ពិភពលោក​ រួម​ទាំង​សហរដ្ឋអាមេរិក​បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​មួយ ដោយ​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ចោទប្រកាន់​ថា ពួក​តា​លី​បង់​បាន​ស​ម្លា​.​ប់​អតីត​សមាជិក​កងកម្លាំង​សន្តិសុខ​អា​ហ្វ​ហ្គា​នី​ស្ថាន​។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ ប្រទេស​ចំនួន​២២ បាន​ទាមទារ​ឲ្យ​របប​តា​លី​បង់​គោរព​តាម​ការ​សន្យា​របស់​ខ្លួន​ដែល​ក្រុម​នេះ​ប្រកាស​ថា​មិន​ធ្វើ និង​លើកលែងទោស​ដល់​អតីត​ទាហាន​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​។

សេចក្តីថ្លែងការណ៍​រួម​និយាយ​ថា «យើង​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​របាយការណ៍​នៃ​កា​រស​ម្លា​.​ប់ និង​ការ​បាត់​ខ្លួន​»​។

កាលពី​ស​ប្តា​ហ៍​មុន អង្គការសិទ្ធិមនុស្ស Human Rights Watch បាន​ចេញ​របាយការណ៍​មួយ​ដោយ​លើក​ឡើង​ថា​អតីត​ទាហាន​អា​ហ្វ​ហ្គា​នី​ស្ថាន​ជាង ១០០​នាក់​ត្រូវ​បាន​ស​ម្លា​.​ប់ និង​ធ្វើ​ឲ្យ​បាត់​ខ្លួន​ដោយ​ក្រុម​តា​លី​បង់ ចាប់តាំងពី​ក្រុម​នេះ​ឡើង​កាន់កាប់​ប្រទេស​រយៈពេល ៤​ខែ​មុន​មក​។

អង្គការ​នេះ​ក៏​បាន​ចងក្រង​ឯកសារ​អំពី​កា​រស​ម្លា​.​ប់​សមាជិក​កងកម្លាំង​សន្តិសុខ​អា​ហ្វ​ហ្គា​នី​ស្ថាន ៤៧​នាក់​ផង​ដែរ​ដែល​បាន​ចុះចាញ់ ឬ​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​ក្រុម​តា​លី​បង់ ចន្លោះ​ថ្ងៃ​ទី ១៥ ខែសីហា និង​ថ្ងៃ​ទី ៣១ ខែតុលា ឆ្នាំ ២០២១​នេះ​។

សេចក្តីថ្លែងការណ៍​រួម​ដែល​ចេញ​ដោយ​សហរដ្ឋអាមេរិក និង​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​ចក្រភព​អង់គ្លេស សហភាព​អ៊ឺ​រ៉ុ​ប និង​ប្រទេស​ចំនួន ១៩​ផ្សេង​ទៀត បាន​លើក​ឡើង​ពី​ការ​ព្រួយបារម្ភ​ខ្លាំង​ចំពោះ​ការ​រក​ឃើញ និង​បាន​អំពាវនាវ​ឲ្យ​មានការ​ស៊ើបអង្កេត​លើ​កា​រស​ម្លា​.​ប់​ក្រៅ​ប្រព័ន្ធ​ច្បាប់ និង​ការ​បាត់​ខ្លួន​ទាំងនោះ​។

«យើង​នឹង​បន្ត​ថ្លឹងថ្លែង​ក្រុម​តា​លី​បង់​តាម​រយៈ​សកម្មភាព​របស់​ពួក​គេ​»។

ទោះ​យ៉ាងណា ក្រុម​តា​លី​បង់​បាន​ធ្វើការ​បដិសេធ​សារ​ជា​ថ្មី​ចំពោះ​ការ​ចោទប្រកាន់​។

សេចក្តី​ប្រកាស​របស់​ក្រុម​នេះ​និយាយ​ថា «​មិន​មាន​ភ​ស្ថុ​តាង​ណាមួយ​ដែល​បង្ហាញ​ថា​រឿង​នេះ​បាន​កើតឡើង​ទេ​»​។

«យើង​មាន​ឆន្ទៈ​ក្នុង​ការ​អនុញ្ញាតឲ្យ​មានការ​ស៊ើបអង្កេត​លើ​ការ​ចោទប្រកាន់​ទាំងនេះ ហើយ​យើង​នឹង​សហការ​ពេញទំហឹង​»៕ (​យោង​តាម​ប្រភព​៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ