ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់ ! ហ៊ី​យ៉ា​ន់​ដាយ​បុក​ស្ពាន​ក្លាយជា​ច្រើន​បំណែក

7 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​ធ្វើ​ឲ្យ​អ្នក​ដែល​បានឃើញ​ទិដ្ឋភាព​ញាក់សាច់​តែ​ម្តង ដោយ​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​១​គ្រឿង​បាន​បើក​ទៅ​បុក​បង្កាន់ដៃស្ពាន​ម្ខាង​រហូត​រថយន្ត​ក្លាយ​ជា​ច្រើន​បំណែក

ខេត្តកំពង់ធំ ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​ធ្វើ​ឲ្យ​អ្នក​ដែល​បានឃើញ​ទិដ្ឋភាព​ញាក់សាច់​តែ​ម្តង ដោយ​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​១​គ្រឿង​បាន​បើក​ទៅ​បុក​បង្កាន់ដៃស្ពាន​ម្ខាង​រហូត​រថយន្ត​ក្លាយ​ជា​ច្រើន​បំណែក ហើយ​ហោះ​ទៅ​ចុងស្ពាន​ម្ខាង​ទៀត ដែល​ហេតុការណ៍​ដ៏​រន្ធត់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោងជាង​១២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៦ ចំណុច​ស្ពាន​ពោធិ៍​ខាវ ស្ថិត​ក្នុងភូមិ​ពោធិ៍​ខាវ ឃុំ​ត្បូង​ក្រពើ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

នគរបាល​ចរាចរណ៍​ស្រុក​ស​ន្ទុ​ក​ដែល​បាន​ចេញ​មក​ធ្វើការ​វាស់វែង និង​ពិនិត្យ​កន្លែង​កើតហេតុ​ទាំង​យប់​បាន​ឲ្យ​ដឹង​ថា គាត់​បាន​ហៅ​រថយន្ត​ស្ទូច​ស្ទូច​ទាញ​យក​កាប៊ី​ន​រថយន្ត​ចេញ​ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ចរាចរ ។ ហើយ​មិនដឹង​ថា​រថយន្ត​នេះ​បើក​ក្នុង​ល្បឿន​ប៉ុន្មាន​នោះ​ទេ ទើប​ដាច់​ជា​២​កំណាត់​ហោះ​លើ​ស្ពាន​ប្រវែង​២៣,៥​ម៉ែត្រ​មក​ធ្លាក់​នៅ​កណ្ដាលផ្លូវ​ចុងស្ពាន​ម្ខាង​ទៀត​ដូច្នេះ ។

នគរបាល​ចរាចរណ៍​ស្រុក​ស​ន្ទុ​ក​ដដែល​បញ្ជាក់​ថា អ្នកបើកបរ​មិន​បាន​រង​របួសធ្ងន់​ទេ តែ​ព្រួ​ម្នាក់​បាន​រង​របួសធ្ងន់ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​នៅ​ក្រុង​ស្ទឹង​សែន ។

ប្រភព​ពី​ប្រជាពលរដ្ឋ​មាន​លំនៅ​ឋាន​ម្ដុំ​នោះ​ដែល​បាន​ជួយ​អន្តរាគមន៍​ក្នុង​ហេតុការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា ពួក​គាត់​២-៣​នាក់​បាន​នាំ​គ្នា​រត់​ចេញ​មក​ជួយ ដោយ​បាន​កាច់​មែកឈើ​ដាក់​ជា​សញ្ញា​ព្រោះ​ខ្លាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​ទៀត ។ ពេល​នេះ​ពួក​គាត់​បានឃើញ​អ្នក​បើករថយន្ត​លោត​ចុះ​ហើយ​រត់គេច​ខ្លួន​បាត់​តែ​ម្តង បន្ទាប់​មក​ក៏​ឃើញ​មនុស្ស​ម្នាក់​ទៀត​ធ្វើ​ដៃ​វើក​ៗ​ក៏​នាំ​គ្នា​ជួយ​គាស់​ទាញ​គាត់​ចេញ​មក​ក្រៅ ហើយ​គាត់​ប្រាប់​ថា គាត់​ជា​ព្រូឡាន ដែល​មើលទៅ​រង​របួសធ្ងន់​ណាស់ ក៏​ហៅ​ឡានពេទ្យ​ដឹក​គាត់​យក​ទៅ​សង្គ្រោះ​ទៅ ។

ប្រភព​បន្ថែម​ទៀត​ថា មុន​ពេល​កើតហេតុ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 3A-0467 ធ្វើ​ដំណើរ​លើ​ផ្លូវជាតិ​លេខ​៦ មិនដឹង​ជា​បើក​ល្បឿន​លឿន​យ៉ាងណា​នោះ​តែ​ស្រាប់តែ​បុក​បង្កាន់ដៃស្ពាន​ដាច់​ក្បាល​ជា​២​កំណាត់​ហោះ​ទៅ​ធ្លាក់​នៅ​ចុងស្ពាន​ម្ខាង​ទៀត ៕