ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Jamie Vardy ជួល​រាជវាំង​បុរាណ​រៀប​ការ​មុន​ពេល​ចូល​ប្រកួត​យូ​រ៉ូ​2016

7 ឆ្នាំ មុន

Jamie Vardy ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ត្រៀមខ្លួន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​នាង​Becky Nicholson នា​ថ្ងៃ​ទី​២៥ ឧសភា មុន​ពេល​ប្រកួត​យូ​រ៉ូ​២០១៦​នៅ​អគារ​«Peckforton Castle»

Jamie Vardy ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ត្រៀមខ្លួន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​នាង​Becky Nicholson នា​ថ្ងៃ​ទី​២៥ ឧសភា មុន​ពេល​ប្រកួត​យូ​រ៉ូ​២០១៦​នៅ​អគារ​«Peckforton Castle» ជា​ព្រះរាជវាំង​បុរាណ​នៅ​ក្រុង​Cheshire ដែល​មាន​សណ្ឋាន​ដូច​ដែនដី​រឿងព្រេង​ក្នុង​ចក្រភព​អង់គ្លេស ។

បច្ចុប្បន្ន​នាង​Becky គូស្នេហ៍​របស់​កីឡាករ​Vardy បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ជាមួយនឹង​អ្នក​កំដរ​កូនក្រមុំ​៤​នាក់​ទៀត​ផង​ដែរ ។ ចំណែក​ខ្សែប្រយុទ្ធ​ក្លិប​Leicester City អាយុ​២៩​ឆ្នាំ Jamie Vardy ក៏​បាន​លក់​សិទ្ធិ​ថតរូប​ឱ្យ​គេ​នៅ​ក្នុង​ពិធី​រៀប​ការ​របស់​ខ្លួន​ផង​ដែរ ៕