ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រកួត​យូ​រ៉ូ​2016 អាច​ក្លាយជា​គោលដៅ​វាយប្រហារ​ភេរវកម្ម​របស់​ភេរវ​ករ

7 ឆ្នាំ មុន

ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ កាលពី​ពេល​ថ្មី​ៗ​កន្លង​មក បាន​ផ្សាយ​ដោយ​យោង​សម្ដី​លោក​Rob Wainwright មេបញ្ជាការ​ប៉ូលិស Europol​ដែល​ប្រាប់​កាសែត​Die Welt​របស់​អា​ល្លឺ​ម៉​ង់​ថា លោក​បារម្ភ​ពី​ការ​ប្រកួត​បាល់ទាត់​យូ​រ៉ូ​២០១៦

ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ កាលពី​ពេល​ថ្មី​ៗ​កន្លង​មក បាន​ផ្សាយ​ដោយ​យោង​សម្ដី​លោក ​Rob Wainwright មេបញ្ជាការ​ប៉ូលិស Europol ​ដែល​ប្រាប់​កាសែត​Die Welt​ របស់​អាល្លឺ​ម៉​ង់​ថា លោក​បារម្ភ​ពី​ការ​ប្រកួត​បាល់ទាត់​យូ​រ៉ូ​២០១៦​នៅ​ប្រទេស​បារាំង នៅ​ក្នុង​ខែមិថុនា​ខាង​មុខ ព្រោះ​អាច​ក្លាយជា​គោលដៅ​នៃ​ការ​បង្ក​ភេរវកម្ម ។

លោក Wainwright បញ្ជាក់​ថា​៖ «​ជា​រឿង​ងាយស្រួល​ក្នុង​ការ​វាយប្រហារ​តាម​គោលដៅ​ដូច​ជា នៅ​ហាង​កាហ្វេ ភោជនីយដ្ឋាន និង​ទីតាំង​រៀបចំ​ការ​ប្រគំ​តន្ត្រី ហើយ​ខ្ញុំ​ក៏​បារម្ភ​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​ប្រកួត​យូ​រ៉ូ​២០១៦ ព្រោះ​ជា​គោលដៅ​ទាក់ទាញ​ក្រុម​ភេរវ​ករ​» ៕