ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាជិក​សភា​អា​មេ​រិ​ករង​ការ​ថ្កោលទោស ​ក្រោយ​បង្ហោះ​រូបភាព​ណូអែល​មាន​កាន់​កាំ​ភ្លើ​.​ង​គ្រប់​ដៃ

2 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ សមាជិក​សភាព​អា​មេ​រិ​កម្នា​ក់រង​ថ្កោលទោស​យ៉ាង​ខ្លាំង ក្រោយ​ពេល​គាត់​បាន​បង្ហោះ​រូបថត​អបអរ​បុណ្យ​

សហរដ្ឋអាមេរិក ៖ សមាជិក​សភាព​អា​មេ​រិ​កម្នា​ក់រង​ថ្កោលទោស​យ៉ាង​ខ្លាំង ក្រោយ​ពេល​គាត់​បាន​បង្ហោះ​រូបថត​អបអរ​បុណ្យ​ណូអែល (Christmas) ដែល​ក្នុង​រូបភាព​នោះ​សមាជិកគ្រួសារ​ទាំងអស់​របស់​លោក​មាន​កាន់​កាំ​ភ្លើ​.​ង​វែង​គ្រប់​ដៃ​។ ការ​បង្អួត​កាំ​ភ្លើ​.​ង​ក្នុង​រូបថត​កើតឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​មានការ​បា​.​ញ់​ប្រហារ​នៅ​ក្នុង​សាលារៀន​។

លោក Thomas Massie សមាជិក​សភា​បក្ស​សាធារណៈរដ្ឋ​តំណាង​រដ្ឋ Kentuckey បាន​បង្ហោះ​រូបថត​ដោយ​សរសេរ​ចំណងជើង​ថា«​រីករាយ​បុណ្យ​ណូអែល​! សូម​តា​ណូអែល​យក​អា​វុ​.​ធ​» (Merry Christmas! ps. Santa, please bring ammo)​។

ការ​បង្ហោះ​របស់​លោក​រង​ការ​រិះគន់​ដោយ​សមាជិកគ្រួសារ​ដែល​រង​គ្រោះ​ដោយ​អំពើ​ហិ.ង្សា​កាំ​ភ្លើ​.​ង រួម​នឹង​អ្នកនយោបាយ​មក​ពី​គណបក្ស​ទាំង​ពីរ​ផង​ដែរ​។

សូម​បញ្ជាក់​ថា ការ​បង្ហោះ​អួត​កាំ​ភ្លើ​.​ង​ទាំង​គ្រួសារ​របស់​សមាជិក​សភា​រូប​នេះ កើតឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពេល​មានការ​បា​.​ញ់​ប្រហារ​ក្នុង​សាលារៀន​ក្នុង​រដ្ឋ Michigan បណ្តាល​ឲ្យ​សិស្ស​ចំនួន ៤​នាក់​ស្លា​.​ប់ និង ៧​នាក់​ផ្សេង​ទៀត​រង​របួស​។ ការ​បា​.​ញ់​ប្រហារ​នោះ​បង្ក​ឡើង​ដោ​យុវជន​វ័យ ១៥​ឆ្នាំ ដែល​ប្រើប្រាស់​កាំ​ភ្លើ​.​ង​របស់​ឪពុក​ខ្លួន​បា​.​ញ់​ប្រហារ​។

ឪពុក​ម្តាយ​របស់​ខ្មាន់​កាំ​ភ្លើ​.​ងរ​ង​ការ​ចោទប្រកាន់​ពី​បទ​មនុស្សឃា.ត​ដោយ​អ​ចេ​នា​ដោយសារ​តែ​មិន​ស្តាប់​ការ​ព្រមាន​មុន​ពេល​កូន​របស់​ពួក​គេ​បង្ក​សោកនាដកម្ម​។

សូម​រម្លឹក​ថា​លោក Thomas Massie កាលពី​ខែមេសា បាន​ណែនាំ​ច្បាប់​មួយ​ដើម្បី​បន្ថយ​អាយុ​ដែល​មាន​សិទ្ធិ​ទិញ​កាំ​ភ្លើ​.​ង​ពី​អាយុ ២១​ឆ្នាំ មក​ត្រឹម ១៨​ឆ្នាំ​។

ក្នុង​ឆ្នាំ ២០២០ អំពើ​ហិ.ង្សា​បង្ក​ឡើង​ដោយ​កាំ​ភ្លើ​.​ង​បាន​ស​ម្លា​.​ប់​មនុស្ស​ជិត ២០.០០០​នាក់​។ នេះ​បើ​តាម​ទិន្នន័យ​របស់​ស្ថាប័ន Gun Violence Archive៕ (​យោង​តាម​ប្រភព​៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ