ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេលជាង២ខែ​​​ហើយ​ សមត្ថកិច្ច​នៅ​មិន​ទាន់​វែក​​​មុខរក​​ឃាត.ករ​​​ឃើញ

2 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ រយៈពេល​​ជាង២ខែ​មក​ហើយ ចាប់តាំងពីថ្ងៃទី២៩ កញ្ញា ដល់ថ្ងៃទី០៥ ធ្នូ ដែល​សមត្ថកិច្ច​នៅ​មិន​ទាន់​វែកមុខ​រក​ឃើញ​ឃាត.ក.រ​ស.ម្លា.ប់​ក្មេង​ប្រុស​អាយុ១៤ឆ្នាំ​ម្នាក់ រស់នៅ​ភូមិ​ទី១៣ ឃុំ​កោះសូទិន…

ខេត្តកំពង់ចាម​ ៖ រយៈពេល​​ជាង២ខែ​មក​ហើយ ចាប់តាំងពីថ្ងៃទី២៩ កញ្ញា ដល់ថ្ងៃទី០៥ ធ្នូ ដែល​សមត្ថកិច្ច​នៅ​មិន​ទាន់​វែកមុខ​រក​ឃើញ​ឃាត.ក.រ​ស.ម្លា.ប់​ក្មេង​ប្រុស​អាយុ១៤ឆ្នាំ​ម្នាក់ រស់នៅ​ភូមិ​ទី១៣ ឃុំ​កោះសូទិន ​ស្រុក​កោះសូទិន​ បាននៅឡើយទេ ​។ ជាមួយ​នោះ ​ឪពុក​ម្ដាយ​ក្មេង​រង​គ្រោះ​នៅ​តែ​ទ​ទួ​ច​ស្នើ​ឲ្យ​សមត្ថកិច្ច​ខិតខំ​វែកមុខ​តាម​ចាប់​ឃាតករនេះឱ្យបាន ។

លោក​សន សា​គុណ នាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កោះ​ស្រុក​កោះ​សុទិន​ប្រាប់​ឱ្យ​ដឹង​ កាលពី​រសៀល​ថ្ងៃ​ទី៥ ធ្នូ​​ ថា ចំពោះ​មូលហេតុ​ដំបូង​ ក្មេង​ប្រុស​​រងគ្រោះជាជនជា​ខ្មែរអ៊ិ​ស្លា​ម ​រស់នៅ​ភូមិ១៣ ត្រូវ​បាន​ឪពុក​ឱ្យទៅ​ដឹកគោ​ដែល​ចង​ឲ្យ​ស៊ី​ស្មៅ​នៅ​វាល​មួយ​កន្លែង ក្រោយ​វិហារ​អ៊ី​ស្លា​មនា​វេលា​ល្ងាច ​ ។ ​ស្រប​ពេល​ដែល​ក្មេង​ប្រុស​នោះ​ចេញពីផ្ទះ​ទៅ​ ឪពុក​ម្ដាយ​រង់ចាំ​មើលផ្លូវ​បាត់​កូន​អស់​ជា​ច្រើន​ម៉ោង​មិនឃើញ​ត្រឡប់​មក​ផ្ទះ​វិញ​សោះ ​។

នគរបាល​មូលដ្ឋាន​ប្រាប់​បន្ត​ឲ្យ​ដឹង​ទៀត​ថា នា​យប់​ថ្ងៃ​កើតហេតុ​នោះ​ ឪពុក​ម្ដាយ​រួម​ទាំង​អ្នក​ជិត​ខា​ងាប់​រយ​នាក់​បាន​នាំ​គ្នា​
ចេញ​ទៅ​តាម​រក​ក្មេង​ប្រុស​ដែល​បាត់​ខ្លួន​។ ស្រប​ពេល​ដែល​មេឃ​កំពុង​តែ​បង្ហាញ​ភ្លៀង​ធ្លាក់​ផង​រយៈពេល​ជាង១០ម៉ោ ​ទើប​ប្រទះ​ឃើញ​សាកសព​ក្មេង​ប្រុស​ដែល​មាន​ចម្ងាយ​ជាង១០០​ម៉ែត្រពី​គោ​របស់​ខ្លួន​។​ ពេល​នោះ​ សាច់ញាតិ​អ្នក​រង​គ្រោះ​បាន​រាយការណ៍​មក​សមត្ថកិច្ច​និង​ដោយ​ទទួល​បាន​បញ្ជា​ពី​លោក​អធិការ​នគរបាល​ស្រុក​រួម​ទាំង​ស្នងការ​នគរបាល​ខេត្ត​បាន​ឲ្យ​កម្លាំង​បច្ចេក​ទេស​ចុះ​ទៅ​ពិនិត្យ​សាកសព​ឃើញ​មាន​ស្នាម ​ឬ​ក៏​និង​ជាំ​ត្រង់​ចិញ្ចើម​ ។​

តាម​ការ​សន្និដ្ឋាន​ថា ​ឃាត.ករ​គឺជា​មនុស្ស​ដែល​ស្គាល់​អ្នក​រង​គ្រោះ​ហើយ​សម្លា.ប់​នេះ​ ដើម្បី​បំបិត​មាត់​តែ​ម្ដង ​។ ​សមត្ថកិច្ច​ពិតជា​មានការ​សោកស្ដាយ ​ដោយសារ​តែ​កន្លែង​កើត​ហេតុ ត្រូវ​​បាត់ដាន​ដោយសារ​តែ​ភ្លៀង​​ធ្លាក់​មក បន្ទាប់​ពី​ពិនិត្យ​សាកសព​រួចរាល់​ក៏​បាន​ប្រគល់​ទៅ​ឱ្យ​ក្រុម​សាច់ញាតិ​ ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

នគរបាល​មូលដ្ឋាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ​ក្រោយ​ពី​មាន​ហេតុការណ៍​អំពើ​ឃាតកម្ម​សម្លា.ប់​មនុស្ស​បំបិទមាត់​រួច​មក​លោ​ក​ស្នង​ការ​នគរបាល​ខេត្ត​បាន​ដាក់​បទបញ្ជា​ដល់​កម្លាំង​ក្រោម​ឱវាទ​ឲ្យ​ចុះ​ស្រាវជ្រាវ​ជា​បន្តបន្ទាប់​។ ​ប៉ុន្តែ​គិត​មកទល់​រសៀល​ថ្ងៃ​ទី០៥ ធ្នូ​​សមត្ថកិច្ច​មិន​ទាន់​ចាប់បាន​ជនសង្ស័យ​ណា​ម្នាក់​បាន​នៅឡើយ​ទេ ​។

ករណី​នេះ ​កម្លាំង​នគរបាល​មូលដ្ឋាន​រួម​ទាំង​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក ​និង​ខេត្ត​នៅ​តែ​បន្ត​យុទ្ធនាការ​ស្រាវជ្រាវ​ក្តៅ​គគុក ដើម្បី​តាម​វែកមុខ​ឃាតករ​យក​មក​ផ្ដន្ទាទោស​ឲ្យ​ខាង​តែ​បាន​ ៕

អត្ថបទសរសេរ ដោយ