ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន Huawei ផ្តល់​ជូន​កម្មវិធី​ពិសេស​ជូន​អតិថិជន​កម្ពុជា នូវ​តម្លៃ​មិន​គួរ​ឱ្យ​ជឿ

7 ឆ្នាំ មុន

ក្រុមហ៊ុន Huawei ដែល​ជា​ក្រុមហ៊ុន​មាន​បច្ចេកវិទ្យា​ឈានមុខ​គេ​តាម​រយៈ​ការ​ខិតខំ​ប្រឹងប្រែង​ច្នៃ​បង្កើត​នូវ​បច្ចេកវិទ្យា​ថ្មី​ៗ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​អតិថិជន និង​អ្នក​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន

ក្រុមហ៊ុន Huawei ដែល​ជា​ក្រុមហ៊ុន​មាន​បច្ចេកវិទ្យា​ឈានមុខ​គេ​តាម​រយៈ​ការ​ខិតខំ​ប្រឹងប្រែង​ច្នៃ​បង្កើត​នូវ​បច្ចេកវិទ្យា​ថ្មី​ៗ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​អតិថិជន និង​អ្នក​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន ពិសេស​ផ្តល់​នូវ​ការ​ផ្សា​ភ្ជាប់​ទំនាក់ទំនង​យ៉ាង​ជិត​ស្និ​ទ្ធិ​ជាមួយ​អតិថិជន និង​ដៃគូ​ពាក់ព័ន្ធ ក្នុង​គោលបំណង​ដើម្បី​ផ្តល់​នូវ​ដំណោះស្រាយ​ដែល​ល្អ​បំផុត​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ចាំបាច់​របស់​ពិភពលោក​នា​សម័យ​បច្ចុប្បន្ន​នេះ ។

យោង​តាម​របាយការណ៍​របស់​គេហទំព័រ​ក្រុមហ៊ុន Huawei បានឱ្យ​ដឹង​ថា គិត​ត្រឹម​ឆ្នាំ​២០១៤ Huawei ទទួល​បាន​ចំណូល​ប្រមាណ​៤៦,៥​ប៊ី​លាន​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​មាន​បុគ្គលិក​ចំនួន​១៤០.០០០ នាក់ ក្នុង​នោះ​មាន​បុគ្គលិក​ប្រមាណ​៨២.៤៧១​នាក់ ដែល​មាន​ភាគហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន​។ 

យ៉ាងណាមិញ ដើម្បី​ជា​ការ​តបស្នង​ចំពោះ​អតិថិជន​ដែល​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ទទួល​បាន​នូវ​ភាព​ល្បីល្បាញ និង​ជោគជ័យ​ដូច​សព្វ​ថ្ងៃនេះ ក្រុមហ៊ុន Huawei ប្រចាំ​នៅ​កម្ពុជា ដែល​មាន​បណ្តាញ​ចែកចាយ និង​អ្នកតំណាង​លក់​ទូ​ទាំង​២៥​ខេត្ត​ក្រុង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បច្ចុប្បន្ន​មានការ​ផ្តល់​ជូន​ដ៏​ពិសេស គឺ​ការ​បញ្ចុះតម្លៃ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ទៅ​លើ​គ្រប់​ផលិតផល​ទាំងអស់ ។

អតិថិជន​អាច​ទិញ​នូវ​ផលិតផល​ដែល​លោក​អ្នក​ពេញចិត្ត​ប្រកបដោយ​ភាព​សប្បាយ​រីករាយ ក្នុង​តម្លៃ​មួយ​រឹតតែ​ពិសេស​មិន​គួរ​ឱ្យ​ជឿ នឹង​មិន​ធ្លាប់​មាន​ពី​មុន​។

ពាក់ព័ន្ធ​ទៅ​នឹង​ការ​បញ្ចុះតម្លៃ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​នេះ លោក Cody ប្រធាន​ផ្នែក​គ្រប់គ្រង​ជាន់ខ្ពស់​ផ្នែក​លក់​បន្ត​របស់​ក្រុមហ៊ុន Huawei ប្រចាំ​នៅ​កម្ពុជា បានឱ្យ​ដឹង​ថា ការ​ផ្តល់​ជូន​ពិសេស​នេះ គឺ​ដើម្បី​ឱ្យ​អតិថិជន​ទាំងអស់ ទាំង​អតិថិជន​ដែល​ធ្លាប់​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន និង​អតិថិជន​ដែល​ទើបតែ​មាន​បំណង​ចង់​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​លើក​ដំបូង មានឱកាស​ទទួល​បាន​នូវ​អ្វី​ដែល​ល្អ ពិសេស​ងាយស្រួល​ប្រើប្រាស់ មិន​ស្មុគស្មាញ​ច្រើន បច្ចេកវិទ្យា​ថ្មី​ៗ​គុណភាព​ល្អ និយាយ​រួម​គឺ​ផ្តល់​នូវ​បទ​ពិសោធន៍​ដែល​ល្អ​ៗ​នៅ​ក្នុង​ជីវិត និង​ស្ទីល​ថ្មី​ៗ​មិន​ច្រំ​ដែល​។

លោក​បាន​បន្ត​ថា ពេល​នេះ​វា​រឹតតែ​ពិសេស​ថែម​ទៀត ដោយសារ​តែ​ក្រុមហ៊ុន​បញ្ចុះតម្លៃ​លើ​ទូរស័ព្ទ​គ្រប់​ម៉ូ​ឌែ​ល គិត​ចាប់ពី​ថ្ងៃ​ទី​៦ ឧសភា ២០១៦ នេះ​តទៅ ដោយ​គ្មាន​កំណត់​នូវ​ការ​បរិច្ឆេទ​នៃ​ការ​បញ្ឈប់​ប្រូ​មូ​សិន​ពិសេស​នេះ ។ តើ​ទៅ​រក​ឯណា​បាន​ទូរស័ព្ទ​មានគុណ​ភាពល្អ ស្អាត ទាន់សម័យ ហើយ​ថែម​ទាំង​តម្លៃ​សមរម្យ​ទៀត? ខ្ញុំ​គិត​ថា មិន​អាច​ទេ មិន​ងាយ​រកបាន​ទេ ដូច្នេះ​ខ្ញុំ​សង្ឃឹមថា អតិថិជន​ទាំងអស់​ពិតជា​មិន​បណ្តោយ​ឱ្យ​ឱកាស​ដ៏​កម្រ​រកបាន​នេះ​កន្លង​ផុត​នោះ​ទេ​។

យោង​តាម​សំដី​នឹង​ការ​រៀបរាប់​របស់ លោក Cody បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ឆន្ទៈ នឹង​ភាព​ជឿជាក់​យ៉ាង​មុតមាំ​ថា ក្រុមហ៊ុន Huawei នឹង​ទទួល​បានការ​គាំទ្រ​កាន់តែ​ខ្លាំង​ពី​សំណាក់​អតិថិជន​ទាំងអស់​មិន​ថា នៅ​ក្នុង​ទីក្រុង​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ក្នុង​ការ​ទទួលយក​នូវ​ការ​ផ្តល់​ជូន​ពិសេស​នេះ ពិសេស​ទាំង​ផលិតផល ពិសេស​ទាំង​តម្លៃ​។
ចង់​ដឹង​ថា តើ​ក្រុមហ៊ុន Huawei ផ្តល់​ជូន​នូវ​ការ​បញ្ចុះតម្លៃ​ពិសេស​យ៉ាងណា​នោះ ខាងក្រោម​នេះ គឺជា​ព័ត៌មាន​លម្អិត​អំពី​ម៉ូ​ឌែ​ល នឹង​តម្លៃ​៖