ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំ​ទេ​! អតីត​បវរកញ្ញា អ៊ិ​ន សុខ​លី​ដា រំលឹក​អតីត​កាលដែល​ខ្លួន​ធ្លាប់​ជាប់ Top10 ឆ្នាំ​នោះ

2 ឆ្នាំ មុន
  • ភ្នំពេញ

អតីត​បវរកញ្ញា​ទេសចរណ៍​ឆ្នាំ​២០០៣ អ្នក​នាង អ៊ិ​ន សុខ​លី​ដា បាន​ធ្វើការ​រំលឹក​ឡើង​វិញ​ខ្លះ​ៗ​នូវ​រឿងរ៉ាវ​អតីតកាល​របស់​ខ្លួន ដែល​ធ្លាប់​មាន​មោទនភាព​ក្នុង​នាម​តំណាង​ប្រទេស​កម្ពុជា ចូល​ប្រឡង​

រាជធានី​ភ្នំពេញ ៖ អតីត​បវរកញ្ញា​ទេសចរណ៍​ឆ្នាំ​២០០៣ អ្នក​នាង អ៊ិ​ន សុខ​លី​ដា បាន​ធ្វើការ​រំលឹក​ឡើង​វិញ​ខ្លះ​ៗ​នូវ​រឿងរ៉ាវ​អតីតកាល​របស់​ខ្លួន ដែល​ធ្លាប់​មាន​មោទនភាព​ក្នុង​នាម​តំណាង​ប្រទេស​កម្ពុជា ចូល​ប្រឡង​បវរកញ្ញា ដែល​នាំ​អោយ​ពិភពលោក​បាន​ស្គាល់​កម្ពុជា​កាន់តែ​ច្បាស់​។

អ៊ិ​ន សុខ​លី​ដា ធ្លាប់​បាន​ក្លាយជា​បវរកញ្ញា​កម្ពុ​ជាទី​១ ដែល​បាន​ជាប់​ក្នុង​វគ្គ​១០​នាក់​ចុង​ក្រោយ នៅ​ក្នុង​ការ​ប្រកួត​បវរកញ្ញា​ទេសចរណ៍​ដែល​រៀបចំ​ឡើង​នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី​កាលពី​អំឡុង​ឆ្នាំ​២០០៣​។

ការ​រំលឹក​រឿងរ៉ាវ​ខាងលើ របស់ អ៊ិ​ន សុខ​លី​ដា នៅ​ពេល​នេះ​បាន​ធ្វើ​ឡើង​ស្រប​ពេល​ដែល Miss Grand Cambodia 2021 សុធី​តា ប៉ូ​គី​ម​ថេ​ង ក៏​បាន​សាង​ប្រវត្តិ​ថ្មី​មួយទៀត​សម្រាប់​វិស័យ​បវរកញ្ញា​កម្ពុជា ដែល​បាន​ឈាន​ដល់​វគ្គ Top 10 នៅ​ក្នុង​ការ​ប្រកួត​នៅ​ប្រទេស​ថៃ កាលពី​ពេល​ថ្មី​ៗ​នេះ​។

ជាមួយនឹង​រូបថត​អនុស្សាវរីយ៍​មួយ​ចំនួន​អំឡុង​ពេល​ខ្លួន​ចូលរួម​ការ​ប្រកួត​នោះ អ៊ិ​ន សុខ​លី​ដា បាន​ភ្ជាប់​ជាមួយនឹង​សារ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​កថា «​រូបថត​ទាំងនេះ​ជា​អនុស្សាវរីយ៍​ដែល​នាង​ខ្ញុំ​មិន​អាច​ភ្លេច​បាន​! ព្រោះ​នាង​ខ្ញុំ​បាន​បង្ហាញ​នឹង​អួត​ប្រាប់​បរទេស​អំពី​ប្រទេស​កម្ពុជា​ជា​ទឹកដី​ដែល​មាន​អរិយ​ធ​ម៍ និង​វប្ប​វ​ធម៌​ទន់ភ្លន់​ល្អ​ឥត​ខ្ចោះ​ទៅ​កាន់​ពិភពលោក​បាន​ស្គាល់​!»​។

នាង​បញ្ជាក់​ថា «​កាល​ឆ្នាំ​២០០៣ ខ្ញុំ​ទៅ​ប្រឡង​បរ​វ​កញ្ញា​ទេសរ​ច​ណ៍​អន្តជាតិ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ខ្ញុំ​ជាប់​ក្នុង 10​នាក់​ចុង​ក្រោយ Top 10 ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ជា​លើក​ទី​1 កាលពី​ជាង 10​ឆ្នាំ​មុន​! »​។

នាង​ថា «​អ្នក​បង សា​ព​ណ៍ ជា​អគ្គ​នាយ​ការ​ក្រុមហ៊ុន​បង្ហាញ​ម៉ូត​ដ៏​ល្បី​មួយ គាត់​បាន​ស្រែកយំ​និង​ស្រែក​ប្រាប់​គេឯង​នៅ​កន្លែង​ប្រឡង​ភ្លាម ពេល​គេ​ប្រកាស​ថា Cambodia លេខ​រៀង​ទី​5 ក្នុង​10​នាក់​! គ្រាន់តែ​ប្រទេស​ខ្មែរ​យើង​កាលនោះ​មិន​មានការ​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍ និង​អត់​មាន Facebook អ​ញ្ចឹ​ង បាន​អត់​សូវ​មាន​អ្នកគាំទ្រ​វិស័យ​បរ​វ​កញ្ញា ទើប​ស្ងាត់ឈឹង ហើយ​បងប្អូន​មិន​បានដឹង​!​។ យ៉ាងណា​ថ្ងៃនេះ នាង​ខ្ញុំ​សែនសប្បាយ​ចិត្ត នឹង​មាន​ភាព​កក់ក្តៅ​ដែល​មាន​បងប្អូន​ជា​ច្រើន​បាន​ជួយ ឡែក​ផេ​ក​ជា​ផ្លូវការ​របស់​នាង​ខ្ញុំ​! ហើយ​ជា​ពិសេស​បាន like និង comments ល្អ​ៗ​ផ្តល់​នូវ​កម្លាំងចិត្ត​!»​។

នាង​បន្ថែម​ថា «​ខ្ញុំ​លែង​ឯកោ​ហើយ ព្រោះ​មាន​បងប្អូន​ជា​ច្រើន​នៅ​ចាំ និង​ស្រលាញ់​គាំទ្រ​ដល់​រូប​នាង​ខ្ញុំ​ចង់​ប្រាប់​ថា ខ្ញុំ​ស្រលាញ់​នឹង​គោរព​ដល់​ទឹកចិត្ត​បងប្អូន​ខ្លាំង​ណាស់​»​។

ជា​ការ​កត់សម្គាល់ ចាប់តាំងពី​បាន​ជាប់​ជា​កញ្ញាឯក​ទេសចរណ៍​កម្ពុជា​មក អ្នក​នាង អ៊ិ​ន សុខ​លី​ដា បាន​បង្ហាញខ្លួន​ជា​បន្តបន្ទាប់​តាម​រយៈ​ការ​សម្តែង​ខ្សែភាពយន្ត និង​ឈុត​បទ​ចម្រៀង​ជា​បន្តបន្ទាប់​។ យ៉ាងណា​ក្រោយ​ពី​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​បាន​មួយ​រយៈ អតីត​តារា​សម្តែង​រូប​នេះ​ក៏​បាន​បាត់​វត្តមាន​ឈឹង​ពី​វិស័យ​មួយ​នេះ ដោយ​មិន​មាន​ដំណឹង​អ្វី​សោះ​។

ទោះជា​យ៉ាងណា ទើបតែ​ពេល​ថ្មី​នេះ​ប៉ុណ្ណោះ ដែល​គេ​បានដឹង​ថា អ៊ិ​ន សុខ​លី​ដា បាន​ចេញ​ទៅ​រស់នៅ​សហរដ្ឋអាមេរិក ដើម្បី​កសាង​គ្រួសារ​នៅ​ទីនោះ​តាំងពី​អំឡុង​ឆ្នាំ​២០១២​មក​ម្ល៉េះ ខណៈ​ពេល​នេះ នាង​ក៏​ទទួល​បាន​ចំណងដៃ​កូនស្រី​ម្នាក់​រួច​មក​ហើយ​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ