ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរសាទ​! កម្ពុជា​នឹង​មានរោងចក្រផលិត​វ៉ាក់សាំង​កូវីដ​ក្នុង​ប្រទេស​នាឆ្នាំក្រោយ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​គួរ​ឱ្យ​មោទនភាព​ណាស់​ ដែល​កម្ពុជា​នឹង​មាន​រោងចក្រ​ផ​លិ​ត​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩​នៅ​ក្នុង​ប្រទេស​នៅ​ឆ្នាំ​

រាជធានី​ភ្នំពេញ ​៖ ​គួរ​ឱ្យ​មោទនភាព​ណាស់​ ដែល​កម្ពុជា​នឹង​មាន​រោងចក្រ​ផ​លិ​ត​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩​នៅ​ក្នុង​ប្រទេស​នៅ​ឆ្នាំ​ក្រោយ ​។ នេះ​បើ​តាម​ឯកអគ្គ​រដ្ឋទូត​ចិនប្រចាំ​​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

​លោក​ វ៉ាង វិ​ន​ធៀន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​បាន​ថ្លែង​ក្នុង​ពិធី​សម្ភោ​ធ​ផ្លូវជាតិ​លេខ​១១​ នា​ព្រឹក​ថ្ងៃ​ទី​៦​ ធ្នូ​ ឆ្នាំ​២០២១​ នេះ​ថា ​ពេល​នេះ​ភាគី​ចិន​បាន​និង​កំពុង​តែ​មមាញឹក​ក្នុង​ធ្វើ​ទំនាក់ទំនង​ជាមួយ​ក​ម្ពុ​ជា​ ដើម្បី​ធ្វើការ​ផលិត​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

​លោក​​បន្ត​ថា​ «​ក្រុមហ៊ុន​ស៊ី​ណូ​ហ្វា​ម​ចិន​បាននិង​​កំពុង​តែ​ធ្វើ​ការងារ​ជាមួយ​ក្រសួងសុខាភិបាល​កម្ពុជា ហើយ​ប្រហែល​ជា​ឆ្នាំ​ក្រោយ​ប្រជាជន​កម្ពុជា​នឹង​អាច​ប្រើប្រាស់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩​ដែល​ផលិត​ក្នុងស្រុក​បាន​»​។

​លោក​​បន្ត​ថា​ «​ខ្ញុំ​ជឿ​ង​ជាក់​ថា​ តាម​រយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​ចិន ភាគី​ជា​ដៃគូរ​សេដ្ឋកិច្ច​តំបន់​គ្រប់​ជ្រុងជ្រោយ​អាស៊ី​បូ​ពា៌ ការ​កសាង​សង្គម​វាសនា​រួម​សេដ្ឋ​កិច្ច កម្ពុជា ចិន…​នឹង​ធ្វើ​ឲ្យ​មានការ​អភិវឌ្ឍន៍​ជា​ច្រើន​នៅ​ពេល​ខាង​មុខ​»​។

​សូម​ជម្រាប​ថា​ ការ​បញ្ជាក់​របស់​ឯកអគ្គរដ្ឋទូត​ចិនបែបនេះ ​បន្ទាប់​ពី​សម្តេច​តេ​ជោ ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​ បាន​ស្នើ​ភាគី​ចិន​នាំ​យក​ផលិតផល​វត្ថុ​ធាតុ​ដើម ដើម្បី​ផលិត​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​អាច​លក់​ទៅ​កាន់​ប្រទេស​ផ្សេង​ទៀត​ដែល​ត្រូវការ​។

​ផ្លូវជាតិ​លេខ​១១​នេះ​បាន​ចំណាយ​ថវិកា​សាងសង់​អស់​ទឹកប្រាក់​ប្រមាណ ៩៨.៣៨៨ លាន​ដុល្លារ​អា​មេ​រិ​ក ជា​ហិរញ្ញប្បទាន​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន រួម​ជាមួយនឹង​ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​១១ និង​ផ្លូវ​ក្នុង​ក្រុង​ព្រៃវែង មាន​ប្រវែង​សរុប​៩៦.៤៨​គីឡូម៉ែត្រ ចាប់ពី​អ្នក​លឿង (​ចំណុចប្រសព្វ​ផ្លូវជាតិ​លេខ​១) ស្ថិត​នៅ​ភូមិ​លេខ​៤ ឃុំ​ព្រែក​ខ្សាយ​-​ខ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ដល់​ថ្នល់ទទឹង (​ចំណុចប្រសព្វ​ផ្លូវជាតិ​លេខ​៧) ស្ថិត​ក្នុងភូមិ​ស្លាបក្តោង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។ ក្នុង​ប្រវែង​ខ្សែ​ផ្លូវ​សរុប ផ្លូវជាតិ​មាន​ប្រវែង ៨៦.៦៨​គីឡូម៉ែត្រ ឆ្លងកាត់​ទឹកដី​ខេត្តព្រៃវែង ប្រវែង ៦៥​គីឡូម៉ែត្រ និង​ទឹកដី​ខេត្ត​ត្បូងឃ្មុំ ប្រវែង ២១.៦៨​គីឡូម៉ែត្រ និង​ផ្លូវ​ក្នុង​ក្រុង​ព្រៃវែង​ប្រវែង ៩.៨០​គីឡូម៉ែត្រ​។

ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន គឺជា​វិស័យ​អាទិភាព​មួយ​នៅ​ក្នុង​គោលនយោបាយ​ដឹ​ក​នាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ទោះបី​ស្ថិត​ក្នុង​វិបត្តិ​នៃ​ការ​រាត​ត្បាត​ដោយ​ជំងឺ​កូ​វី​ដ​១៩​យ៉ាងណា​ក្តី តែ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន នៅ​តែ​បន្ត​ដំណើរការ ហើយ​ផ្លូវ​ជា​ច្រើន​បាន​បញ្ចប់​ការ​សាងសង់ និង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​បន្តបន្ទាប់ ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ និង​ដើម្បី​រុញ​កំណើន​សេដ្ឋកិច្ចជាតិ​។​

ផ្លូវជាតិ​លេខ​១១ និង​ផ្លូវ​ក្នុង​ក្រុង​ព្រៃវែង គឺជា​ចំណងដៃ​ដ៏​ថ្លៃថ្លា​មិន​អាច​កាត់ថ្លៃ​បាន របស់​រាជរដ្ឋាភិបាល​កម្ពុជា ជូន​ដល់​ប្រជាពលរដ្ឋ​ខេត្តព្រៃវែង និង​ខេត្ត​ត្បូងឃ្មុំ ព្រមទាំង​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស ដើម្បី​ប្រើប្រាស់​ជា​ប្រយោជន៍​ទូទៅ និង​យូរអង្វែង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ