ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​នេះ​! សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវជាតិ​លេខ​១១​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៦ ​ធ្នូ ​ឆ្នាំ​២០២១ ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា រួម​ជាមួយ​លោក វ៉ាង វិ​ន​ធៀន

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៦ ​ធ្នូ ​ឆ្នាំ​២០២១ ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួម​ជាមួយ​លោក វ៉ាង វិ​ន​ធៀន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ផ្លូវជាតិ​លេខ​១១​​ដែល​​ចំណាយ​ទឹកប្រាក់អស់​​ជិត​១០០​លាន​ដុល្លារ​។

ផ្លូវជាតិ​លេខ​១១​នេះ បាន​ចំណាយ​ថវិកា​សាងសង់​អស់​ទឹកប្រាក់​ប្រមាណ​៩៨.៣៨៨​លាន​ដុល្លារ​អា​មេ​រិ​ក ជា​ហិរញ្ញប្បទាន​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន រួម​ជាមួយនឹង​ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​១១ និង​ផ្លូវ​ក្នុង​ក្រុង​ព្រៃវែង មាន​ប្រវែង​សរុប​៩៦.៤៨​គីឡូម៉ែត្រ ចាប់ពី​អ្នក​លឿង (​ចំណុចប្រសព្វ​ផ្លូវជាតិ​លេខ​១) ស្ថិត​នៅ​ភូមិ​លេខ​៤ ឃុំ​ព្រែក​ខ្សាយ​-​ខ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ដល់​ថ្នល់ទទឹង (​ចំណុចប្រសព្វ​ផ្លូវជាតិ​លេខ​៧) ស្ថិត​ក្នុងភូមិ​ស្លាបក្តោង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។ ក្នុង​ប្រវែង​ខ្សែ​ផ្លូវ​សរុប ផ្លូវជាតិ​មាន​ប្រវែង ៨៦.៦៨​គីឡូម៉ែត្រ ឆ្លងកាត់​ទឹកដី​ខេត្តព្រៃវែង ប្រវែង​៦៥​គីឡូម៉ែត្រ និង​ទឹកដី​ខេត្ត​ត្បូងឃ្មុំ ប្រវែង២១.៦៨​គីឡូម៉ែត្រ និង​ផ្លូវ​ក្នុង​ក្រុង​ព្រៃវែង​ប្រវែង៩.៨០​គីឡូម៉ែត្រ​។

ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន គឺជា​វិស័យ​អាទិភាព​មួយ​នៅ​ក្នុង​គោលនយោបាយ​ដឹ ក​នាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ទោះបី​ស្ថិត​ក្នុង​វិបត្តិ​នៃ​ការរាតត្បាត​​ដោយ​ជំងឺ​កូ​វី​ដ​១៩​យ៉ាងណា​ក្តី តែ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន នៅ​តែ​ប ន្ត​ដំណើរការ ហើយ​ផ្លូវ​ជា​ច្រើន​បាន​បញ្ចប់​ការ​សាងសង់ និង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​បន្តបន្ទាប់ ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ និង​ដើម្បី​រុញ​កំណើន​សេដ្ឋកិច្ចជាតិ​។

ផ្លូវជាតិ​លេខ​១១ និង​ផ្លូវ​ក្នុង​ក្រុង​ព្រៃវែង គឺជា​ចំណងដៃ​ដ៏​ថ្លៃថ្លា​មិន​អាច​កាត់ថ្លៃ​បាន​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជូន​ដល់​ប្រជាពលរដ្ឋ​ខេត្តព្រៃវែង និង​ខេត្ត​ត្បូងឃ្មុំ ព្រម​ទាំ​ង​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស ដើម្បី​ប្រើប្រាស់​ជា​ប្រយោជន៍​ទូទៅ និង​យូរអង្វែង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ