ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​កា​-​កូ​ឡា ប្រកាស​អំពី​យុទ្ធសាស្ត្រ​សាកល «​ស្លាក​សញ្ញា​តែ​មួយ​» និង​យុទ្ធនាការ​ថ្មី​ក្រោម​ពាក្យស្លោក «​រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​»

7 ឆ្នាំ មុន

ភ្នំពេញ​, ថ្ងៃ​ទី៥ ខែឧសភា ឆ្នាំ ២០១៦ ៖ ក្រុមហ៊ុន កូ​កា​-​កូ​ឡា កម្ពុជា បាន​បង្ហាញ​ជា​ផ្លូវការ​នូវ​យុទ្ធសាស្ត្រ​ទីផ្សារ​សាកល​របស់​ខ្លួន ហៅ​ថា «​ស្លាក​សញ្ញា​តែ​មួយ​» ឬ «One Brand» ដើម្បី​បង្រួបបង្រួម​គ្រួសារ កូ​កា​-​កូ​ឡា

ភ្នំពេញ​, ថ្ងៃ​ទី៥ ខែឧសភា ឆ្នាំ ២០១៦ ៖ ក្រុមហ៊ុន កូ​កា​-​កូ​ឡា កម្ពុជា បាន​បង្ហាញ​ជា​ផ្លូវការ​នូវ​យុទ្ធសាស្ត្រ​ទីផ្សារ​សាកល​របស់​ខ្លួន ហៅ​ថា «​ស្លាក​សញ្ញា​តែ​មួយ​» ឬ «One Brand» ដើម្បី​បង្រួបបង្រួម​គ្រួសារ កូ​កា​-​កូ​ឡា ទាំងអស់ ឱ្យ​ស្ថិត​នៅ​ក្រោម​អត្ដសញ្ញាណ​ដើម​តែ​មួយ​។ លោក ម៉ា​កូ​ស ដឺ ឃ្វី​ន​តូ (Marco De Quinto) នាយក​ផ្នែក​ទីផ្សារ​ប្រចាំ​ក្រុមហ៊ុន កូ​កា​-​កូ​ឡា បាន​លើក​ឡើង​ថា «​តាម​រយៈ​យុទ្ធសាស្ត្រ «​ស្លាក​សញ្ញា​តែ​មួយ​» ឬ «One Brand» យើង​នឹង​ផ្លាស់​ប្តូរ​ពី​ការ​ផ្សព្វផ្សាយ​ពហុ​ពាណិជ្ជសញ្ញា​ទៅ​ជា​ការ​ផ្សព្វផ្សាយ​ពាណិជ្ជសញ្ញា​តែ​មួយ ដែល​នឹង​ជួយ​លើកកម្ពស់​បាន​ទាំង​ផលិតផល និង​ម៉ាក​យីហោ​»​។

យុទ្ធសាស្ត្រ «​ស្លាក​សញ្ញា​តែ​មួយ​» ពង្រីក​តម្លៃ និង​វិសាលភាព​អត្តសញ្ញាណ​ដើម កូ​កា​-​កូ​ឡា ជា​សាកល ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​អតិថិជន​ក្នុង​ការ​ជ្រើសរើស កូ​កា​-​កូ​ឡា របស់​ពួក​គេ​។ យុទ្ធសាស្ត្រ​នេះ បាន​ចាប់ផ្តើម​ដោយ​ការ​ចាប់ផ្តើម​នូវ​យុទ្ធនាការ «​រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​» ឬ «Taste The Feeling»​។ កូ​កា​-​កូ​ឡា ធ្វើ​ឱ្យ​គ្រប់​ឱកាស​កាន់តែ​ពិសេស  តាម​រយៈ​កម្រង​រូបភាព​ដ៏​សម្បូរ​បែប​ដែល​ផ្តិត​មក​នូវ​រឿងរ៉ាវ​ផ្សេង​ៗ​ពី​ជុំវិញ​ពិភពលោក និង  មាន​ផលិតផល កូ​កា​-​កូ​ឡា ជា​តួអង្គ​សំខាន់​ក្នុង​ការ​ផ្សព្វផ្សាយ​។

យុទ្ធនាការ​នេះ នឹង​ធ្វើ​ឡើង​នៅ​គ្រប់​ទីផ្សារ​ទាំងអស់​ទូ​ទាំង​ពិភពលោក​ក្នុង​ឆ្នាំ​២០១៦ នេះ តាម​រយៈ​ការ​ផ្សព្វផ្សាយ​ដែល​រួម​មាន ស្ប៉ត​ទូរទស្សន៍​ចំនួន​10  រូបភាព​ផ្សព្វផ្សាយ​ជាង​100 ប្រព័ន្ធ​ពហុ​រូបភាព​បែប​ថ្មី បទ​ភ្លេង ទំនុកច្រៀង និង​ការ​ចែករំលែក ឬ Share បន្ត​គ្នា​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល​។

យុទ្ធនាការ​នេះ ត្រូវ​បាន​ច្នៃប្រឌិត​ឡើង​ថ្មី​តាម​បែប​សហ​សម័យ ដោយ​រួម​បញ្ចូល​អត្តសញ្ញាណ​ដើម​របស់ កូ​កា​-​កូ​ឡា​ដែល​មាន​រសជាតិ​ឆ្ងាញ់ ធ្វើ​ឱ្យ​អារម្មណ៍​រីករាយ ស្រស់ថ្លា អម​ជាមួយ​និមិត្តសញ្ញា «​ឡូ​ហ្គូ​រង្វង់​ពណ៌​ក្រហម​» ដែល​ចាប់កំណើត​តាំងពី​ទសវត្សរ៍​ឆ្នាំ​១៩៣០ មក​ម្ល៉េះ​។ លោក ដឺ ឃ្វី​ន​តូ (de Quintos) បាន​បន្ថែម​ទៀត​ថា «​ដោយ​ផ្តិត​យក​ឡូ​ហ្គូ​រង្វង់​ពណ៌​ក្រហម​របស់ កូ​កា​-​កូ​ឡា មក​ធ្វើ​ជា​យុទ្ធសាស្ត្រ​ចម្បង​នៅ​ក្នុង​ការ​វេច​ខ្ចប់ យើង​កំពុង​បោះ​ជំហាន​ឆ្ពោះទៅ​រក​ការ​អនុវត្ត​ពេញលេញ​នៃ​យុទ្ធសាស្ត្រ «One-Brand» ដើម្បី​រួបរួម​ក្រុម​គ្រួសារ កូ​កា​-​កូ​ឡា ទាំងអស់​ឱ្យ​ស្ថិត​នៅ​ក្រោម​អត្តសញ្ញាណ​តែ​មួយ​។

លោក ជី សិលា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Sabay ដែល​ជា​ក្រុមហ៊ុន​ឌី​ជី​ថ​ល​ឈានមុខ​គេ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​កម្សាន្ត​នៅ​កម្ពុជា ព្រមទាំង​ស្គាល់​ច្បាស់​ពី កូ​កា​-​កូ​ឡា បាន​យល់​ស្រប​ថា «​យុទ្ធនាការ​ប្រកបដោយ​ការ​ច្នៃប្រឌិត​ថ្មី​នេះ គឺជា​ការ​បោះ​ជំហាន​ថ្មី​មួយ​ដ៏​ត្រឹមត្រូវ​។ វា​សាមញ្ញ​តែ​បាន​បង្កើត​ទំនាក់ទំនង​ដ៏​រឹង​មាំ​ជាមួយ​អត្តសញ្ញាណ​ដើម​ជា​សាកល​របស់ កូ​កា​-​កូ​ឡា​។

ដូច​គ្នា​នេះ​ដែរ លោក Erich Joachimsthaler នាយក​ប្រតិបត្តិ និង​ជា​ស្ថាបនិក​នៃ​ក្រុមហ៊ុន Vivaldi Partners Group ដែល​ជា​ក្រុមហ៊ុន​ពិគ្រោះ​យោបល់​អំពី​យុទ្ធសាស្ត្រ​ម៉ាក​យីហោ​លំដាប់​ពិភពលោក​មួយ​បាន​យល់​ឃើញ​ស្របគ្នា​ដែល​ថា «​អ្វី​ដែល កូ​កា​-​កូ​ឡា កំពុង​ធ្វើ​នា​ពេល​នេះ គឺ​នាំ​យក​អារម្មណ៍​ស្រស់ស្រាយ​ត្រឡប់​មក​វិញ ហើយ​នៅ​ចុងបញ្ចប់​នៃ​ថ្ងៃ​នីមួយ​ៗ គេ​នឹង​និយាយ​ថា ញ៉ាំ កូ​កា​-​កូ​ឡា ធ្វើ​ឱ្យ​ស្រស់ស្រាយ​ជា​និច្ច​»​។ លោក ដឺ ឃ្វី​ន​តូ (de Quintos)​បាន​ពោល​បន្ថែម​ថា «​គោល​គំនិត​ទាំងនេះ គឺ​ស្រប​ទៅ​តាម​យុទ្ធសាស្ត្រ «One Brand» ដែល​យើង​ចង់​រំឭក​ដល់​អតិថិជន​ទាំងអស់​នូវ​មូលហេតុ​ដែល​ពួក​គេ​ស្រឡាញ់​ផលិតផល​ដូច​ទៅ​នឹង​ការ​ស្រឡាញ់​ម៉ាក​យីហោ​ដែរ​»​។

លោក Rodolfo Echeverria អនុប្រធាន​ផ្នែក​ច្នៃប្រឌិត ទំនាក់ទំនង និង​ឌី​ជី​ថ​ល នៃ​ក្រុមហ៊ុន កូ​កា​-​កូ​ឡា បាន​លើក​ឡើង​ថា «​យុទ្ធនាការ​ប្រកបដោយ​ការ​ច្នៃប្រឌិត​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ថា ភាព​សាមញ្ញ​នៃ​ការ​ញ៉ាំ កូ​កា​-​កូ​ឡា ត្រជាក់​មួយ​ដប​អាច​ធ្វើ​ឱ្យ​បរិយាកាស​ធម្មតា​ក្លាយជា​ពិសេស​។ រឿងរ៉ាវ​ផ្សេង​ៗ ដែល​បង្ហាញ​នៅ​ក្នុង​យុទ្ធនាការ​នេះ ត្រូវ​បាន​បង្កើត​ឡើង គឺ​អាច​ផ្សា​ភ្ជាប់​ជាមួយ​អតិថិជន​របស់​យើង​នៅ​ទូ​ទាំង​ពិភពលោក​»​។

លោក ចែ​ម វុ​ឌ្ឍ​សុ​វិន្ទ អ្នកជំនាញ​ថតរូប និង​ប្រធាន​ប្រតិបត្តិ​ទូទៅ​របស់​ក្រុមហ៊ុន Plusmax Group ព្រមទាំង​ជា    គណៈកម្មការ​នៃ​កម្មវិធី​កំពូល​តារា​បង្ហាញ​ម៉ូ​ដ​កម្ពុជា បាន​សរសើរ​ដល់​ទិស​ដៅ​ថ្មី​ដែល​ក្រុមហ៊ុន កូ​កា​-​កូ​ឡា កំពុង​តែ​ធ្វើ​ថា «​ពណ៌​ដែល​ប្រើ​លើ​រូបភាព​នីមួយ​ៗ បង្កើត​អារម្មណ៍​ពិសេស​ម្យ៉ាង ដែល​បង្កប់​នូវ​រឿងរ៉ាវ​ផ្សេង​ៗ​ពោរពេញ​ដោយ​ភាព​កក់ក្ដៅ និង​ភាព​ប្រាកដនិយម ហើយ​ទិដ្ឋភាព​រួម​នៅ​តែ​បាន​បង្ហាញ​ពី​សិល្បៈ​បែប​សហ​សម័យ​ដដែល​»​។ លោក James Sommerville អនុប្រធាន​ក្រុមហ៊ុន Global Design ក៏​បាន​លើក​ឡើង​ថា «​រូបថត​ទាំងនេះ បង្ហាញ​ពី​សកម្មភាព​របស់​មនុស្ស​ក្នុង​ឱកាស​ផ្សេង​ៗ ហើយ​ខណ្ឌ​ចែក​គ្នា​រវាង​ពួក​គេ និង​អ្វី​ដែល​ពួក​គេ​ចូល​ចិត្ត​»​។

បទ​ចម្រៀង​ក៏​បាន​ដើរតួ​យ៉ាង​សំខាន់​នៅ​ក្នុង​យុទ្ធនាការ «​រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​» ឬ «Taste The Feeling» នេះ​ដែរ ដោយ​ចម្រៀង​មួយ​បទ​នេះ ផលិត​ឡើង​ដោយ​សិល្បករ និង​ផលិតករ​សញ្ជាតិ​ស៊ុ​យ​អែ​ត ឈ្មោះ Aviccii  និង​ច្រៀង​ដោយ តារាចម្រៀង Conrad Sewell​។ បន្ទាប់​ពី​បានឃើញ​វី​ដេ​អូ​ចម្រៀង​នេះ តារាចម្រៀង និង​អ្នកនិពន្ធ​បទ​ភ្លេង លោក សួន ពិសិដ្ឋ បាន​ផ្តល់​ចំណាប់អារម្មណ៍​ថា «​បទ​ចម្រៀង​នេះ​មាន​ភាព​ទាក់ទាញ និង​បង្កើត​អារម្មណ៍ល្អ​ៗ​តាម​រយៈ​ទំនុកច្រៀង​។ ចម្រៀង​មួយ​បទ​នេះ​នឹង​ទទួល​បានការ​ចាប់អារម្មណ៍​ជា​ពិសេស​ពី​សំណាក់​យុវជន​ជំនាន់​ក្រោយ​យ៉ាង​ឆាប់រហ័ស​»​។ សូ​ម្បី​តែ តារាចម្រៀង Sewell ផ្ទាល់​ក៏​បាន​យល់​ស្រប និង​និយាយ​ថា «​វា​ជា​បទ​ចម្រៀង​មួយ​ដែល​ធ្វើ​ឱ្យ​មាន​អារម្មណ៍ល្អ ហើយ​ខ្ញុំ​គិត​ថា អ្នក​ស្តាប់​នឹង​ពេញចិត្ត​ចំពោះ​បទ​ចម្រៀង​នេះ ហើយ​ចង់​ដោ​ន​ឡូ​ន​ទុក​មិន​ខាន​។ ខ្ញុំ​ពិតជា​មាន​មោទនភាព​ណាស់​ដែល​បាន​រួមចំណែក​នៅ​ក្នុង​បទ​ចម្រៀង​នេះ​»​។