ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បង្ក្រាប​ជនសង្ស័យ​៣​នាក់ពាក់ព័ន្ធ​គ្រឿងញៀ.ន ដកហូត​បាន​កាំភ្លើ.ងខ្លី​មួយ​ដើម

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​៣​នាក់ពាក់ព័ន្ធ​នឹង​គ្រឿងញៀ.ន ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ក្បាលកោះ សហការ​ជាមួយ​

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​៣​នាក់ពាក់ព័ន្ធ​នឹង​គ្រឿងញៀ.ន ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ក្បាលកោះ សហការ​ជាមួយ​នគរបាល នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀ.ននៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​បង្ក្រាប​ និង​ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង២និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​ រួម​មាន ១-ឈ្មោះ​ស៊ឹ​ម ចិ​ត្រា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ជន​រូប​នេះ មាន​ដីកាចាប់ខ្លួន​លេខ ៥៩០ ដ​ច​ន ចុះ​ថ្ងៃ​ទី ៣០.០៨.២០១៨ ចេញ​ដោយ​លោក តុ​ប ឈុ​ន​ហេង ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀ.ន ​២-​ឈ្មោះ អ៉ឹ​ម សុវិចិត្រ ភេទ ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ​និង​​៣​-ឈ្មោះ ខាត់ ឧត្តម ភេទ ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ។

ជន​ទាំង​៣​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន សហការ​ជាមួយ​សមត្ថកិច្ច​ការិយាល័យ​ជំនាញ បើក​ការ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ឃាត់ខ្លួន​បាន​រួម​គ្នា នៅ​វេលា​​ម៉ោង​ខាងលើ ក៏​ចុះ​ឃាត់ខ្លួន​បាន​តែ​ម្តង ។

ក្នុង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​នេះ​ដែរ សមត្ថកិច្ច​ធ្វើការ​ដកហូត​បាន​ម្សៅ​ក្រាម​ព​ណ៍​ស​ថ្លា​ចំនួន​១១​កញ្ចប់​តូច​និង​អាវុ.ធ​ខ្លី១​ដើម ម៉ាក​កា​៥៩ លេខ​៧៦៧៦ បង់​ចំនួន១ និង​មាន​គ្រាប់​ចំនួន២​គ្រាប់ ។ ហើយ​ជនសង្ស័យ​ទាំង​៣​នាក់ ក៏​មាន​ផ្ទុក​សារធាតុ​ញៀ.ន ក្នុង​ខ្លួន​ផង​ដែរ ។

បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​បា​នប​ញ្ចូ​ន​ខ្លួន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ដើម្បី​ឃុំខ្លួន​បណ្តោះអាសន្ន នឹង​ត្រៀម​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​តុលាការ ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​នៅ​ពេល​ក្រោយ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ