ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​បែប​ណា​ពេល​មនុស្ស​រង​គ្រោះ​ដោយ​រន្ទះ?

7 ឆ្នាំ មុន

ការ​ជួយ​សង្គ្រោះ​បឋម​ដល់​មនុស្ស​ណា​ម្នាក់​ដែល​ជួប​ឧប្បត្តិហេតុ​រន្ទះបា.ញ់ ជា​ការ​សំខាន់​បំផុត និង​អាច​ស្រោចស្រង់​អាយុជីវិត​ជន​រង​គ្រោះ​បាន​ផង​ដែរ បើ​គេ​មិន​ទាន់​ផុតដង្ហើម។ ប៉ុន្តែ​ទោះ​ជាយ៉ា​ង​ណា

ការ​ជួយ​សង្គ្រោះ​បឋម​ដល់​មនុស្ស​ណា​ម្នាក់​ដែល​ជួប​ឧប្បត្តិហេតុ​រន្ទះបាញ់ ជា​ការ​សំខាន់​បំផុត និង​អាច​ស្រោចស្រង់​អាយុជីវិត​ជន​រង​គ្រោះ​បាន​ផង​ដែរ បើ​គេ​មិន​ទាន់​ផុតដង្ហើម។ ប៉ុន្តែ​ទោះ​ជាយ៉ា​ង​ណា បន្ទាប់​ពី​ជួយ​សង្គ្រោះ​ឱ្យ​មាន​សភាព​ធូរស្រាល​បន្តិច​ហើយ ត្រូវ​ប្រញាប់​បញ្ជូន​អ្នក​រង​គ្រោះ​នោះ​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់ ឬ​ទូរស័ព្ទ​រក​គ្រូពេទ្យ​មក​ជួយ​ក៏​ជា​ការ​ប្រសើរ ប្រសិនបើ​យើង​លំបាក​ក្នុង​មធ្យោបាយ​ដឹក​ជញ្ជូន​តែ​ត្រូវ​ទូរស័ព្ទ​នៅ​ចំណុច​ណា​ដែល​មាន​សុវត្ថិភាព ។ ខាងក្រោម​នេះ​ជា​របៀប​មួយ​ចំនួន​នៃ​ការ​សង្គ្រោះ​​បឋម ៖

១-​ត្រូវ​ក្រាលកន្ទេល​ឬ​កម្រាល​អ្វីមួយ​លើ​ទី​ដែល​មាន​សុវត្ថិភាព​ចៀសវាង​ដាក់​អ្នក​រង​គ្រោះ​នៅ​ផ្ទាល់​ដី ឬ​ត្រាំ​ទឹក

២-​អ្នក​រង​គ្រោះ​ច្រើន​គាំងបេះដូង និង​លំបាក​ក្នុង​ការ​ដកដង្ហើម ។ ត្រង់នេះ​អ្នក​ដែល​ត្រូវ​ជួយ​កុំ​អាល​អស់សង្ឃឹម ត្រូវ​ពិនិត្យ​មើល​ចង្វាក់​ដង្ហើម និង​បេះដូង ដោយ​ស្ទាប​ចង្វាក់​ជីវ​ចរ​នៅ​ត្រង់​ក​ជន​រង​គ្រោះ ។ បើ​ឃើញ​ថា ជន​រង​គ្រោះ​មិន​ដកដង្ហើម ត្រូវ​ផ្លុំ​ខ្យល់​ចូល​មាត់​គេ​ធ្វើ​របៀប​នេះ​រហូត​ដល់​ជន​រង​គ្រោះ​ដកដង្ហើម​ឡើង​វិញ ។ ប៉ុន្តែ​បើ​ជន​រង​គ្រោះ​មិន​មាន​ជីវ​ចរ ត្រូវ​យកដៃ​ទាំង​ពីរ​របស់​អ្នក​ទៅ​សង្កត់ពីលើ​សន្ទះ​ទ្រូង​គាត់ ធ្វើ​រហូត​ទាល់តែ​សាច់ដុំ​បេះដូង​ដើរ​ឡើង​វិញ

៣-​ក្នុង​ករណី​ឃើញ​មាន​បាក់ឆ្អឹង​ឬ​ហូរ​ឈាម​សូម​ចល័ត​ជន​រង​គ្រោះ​ទៅ​កាន់​ទី​សុវត្ថិភាព​ដោយ​ប្រុង​ប្រយ័ត្ន​បំផុត​ខ្លាចក្រែង​គ្រោះថ្នាក់​បន្ថែម ហើយ​ប្រញាប់​បញ្ជូន​គេ​ទៅ​កាន់​មន្ទីរពេទ្យ ៕