ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពលី​មន្ត្រី​​​​​​ប៉េអឹម​​​​ម្នាក់! ​​ត្រូវតែ​​​ជំរុញ​​ឱ្យ​​មា​ន​​​​​ប្រសិទ្ធភាព​​​ខ្ពស់ ​​

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្រោយ​​​ព្រឹត្តិការណ៍ប៉ះទង្គិច​​ជាមួយ​មេ​ក្លោ​ង​ជួញ​ដូរ​គ្រឿងញៀ.ន​ បណ្តាល​​ឱ្យ​​ពលី​មន្ត្រី​អាវុធហត្ថ​ម្នាក់កាលពី​ពេល​កន្លងមកនោះ​ គេ​​សង្កេត​ឃើញ​​ថា កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ ហាក់ដូចជា​​កំពុង​​បង្កើន​សកម្មភាព​បង្ក្រាប​​គ្រឿងញៀ.ន​កាន់តែ​​ក្តៅ​ឡើង​ៗ ។

រាជធានីភ្នំពេញ ៖ ក្រោយ​​​ព្រឹត្តិការណ៍ប៉ះទង្គិច​​ជាមួយ​មេ​ក្លោ​ង​ជួញ​ដូរ​គ្រឿងញៀន​ បណ្តាល​​ឱ្យ​​ពលី​មន្ត្រី​អាវុធហត្ថ​ម្នាក់កាលពី​ពេល​កន្លងមកនោះ​ គេ​​សង្កេត​ឃើញ​​ថា កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ ហាក់ដូចជា​​កំពុង​​បង្កើន​សកម្មភាព​បង្ក្រាប​​គ្រឿងញៀន​កាន់តែ​​ក្តៅ​ឡើង​ៗ ។

ជាក់ស្តែង​ កាលពី​​រសៀល​ថ្ងៃ​ទី​១៥ ឧសភា ២០១៦​ ​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​​គ្រឿងញៀន​ចំនួន​៣២៨​​កញ្ចប់ និង​​ជនសង្ស័យ​​ចំនួន​៣២​នាក់ ត្រូវ​បានកសាង​សំណុំ​រឿង​​បញ្ជូន​ទៅ​កាន់​​សាលាដំបូង​រាជ​ធានី​ភ្នំពេញ ចាត់ការ​​តាម​នី​តិ​វិធី ។

ក្នុង​ការ​​បង្ក្រាប​​ក្រុម​ជួញដូរ ចែ​ក​ចាយ និង​ប្រើប្រាស់​គ្រឿង​​ញៀន​មួយ​​សំបុក​​ធំ​នេះ មន្ត្រី​អាវុធហត្ថ​រាជធានី​បាន​បញ្ជាក់​ថា​ ​​កំលាំង​ជំនាញ​​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ បាន​ការ​​សហការ​តាម​បណ្តា​ខណ្ឌ​ដូច​ជា ៖

​១-​កំលាំង​អាវុធហត្ថ​ខណ្ឌទួលគោក ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​២០​នាក់ រួម​ជាមួយ​ថ្នាំ​ញៀន​ចំនួន​១៧៧​កញ្ចប់ ស្ថិតនៅ​ចំណុច​ផ្លូវ​រទេះភ្លើង ក្នុងភូមិ​២៣ សង្កាត់​បឹង​កក់​២ ខណ្ឌ​ទួលគោក និង​នៅផ្ទះ​សំណាក់​អូ​យែ​ស (O’yes) ផ្លូវ​១៣២ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ហើយ​ដកហូត​បាន​ដែក​អក្សរ ​T សម្រាប់​លួច​កាច់.ក​ម៉ូតូ​ និង​កាំបិត​ធ្មេញរ​ណារមួយ​ឈុត ដែល​ជន​សង្ស័យ​​​​សារភាព​ថា​ ធ្លាប់​លួច​កាច់.ក​ម៉ូតូ​បាន​​១​គ្រឿង ​នៅ​មុខ​បា​ចតុមុខ ។

២-​សហការ​កំលាំង​អាវុធហត្ថ​ខណ្ឌមានជ័យ​ ចុះ​ស្រាវ​ជ្រាវ​ឃាត់ខ្លួន​​ជនសង្ស័យ​ចំនួន​​៤​នាក់ ​នៅ​ចំណុច​បន្ទប់​ជួល​លេខ​១៤ ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ដក​ហូត​ថ្នាំ​ញៀន​បាន​១៣៤​កញ្ចប់ ។

៣-​សហការ​ជាមួយ​កំលាំង​អាវុធហត្ថ​ខណ្ឌដង្កោ ខណ្ឌ​ព្រែក​ព្នៅ ចុះ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ជន​សង្ស័យ​ចំនួន​៨​នាក់ ដកហូត​ថ្នាំ​ញៀន​​បាន១៧​កញ្ចប់ នៅ​ចំណុច​បន្ទប់​ជួលភូមិ​ឫស្សី និងបន្ទប់​ជួល ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ និង​នៅ​ចំណុច​ស្ថានីយបូមទឹក ភូមិ​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ។

មន្ត្រី​អាវុធ​ហត្ថ​បន្ត​ថា ការ​បាត់បង់​អាយុជីវិត​មន្ត្រី​ជំនាញ​កង​រាជ​អាវុធ​ហត្ថ​​ម្នាក់ ក្នុង​កិច្ច​ប្រ​តិ​បត្ត​ការ​បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន ដោយ​មានការ​ផ្ទុះអាវុធ​ដាក់​គ្នា​នោះ បាន​ធ្វើ​ឱ្យ​​លោក​ឧត្ត​សេនីយ៍​ឯក រ័ត្ន ស្រ៊ា​ង មេបញ្ជាការ​រង​កង​រាជ​អាវុធ​ហត្ត​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ត​រាជធានី​ភ្នំពេញ កាន់តែ​បង្កើត​សមត្ថ​ភាព​ពង្រឹងកំលាំង​ក្រោម​ឱ​វាទ ចុះ​ស៊ើប​​អង្កេតស្រាវជ្រាវរក​ទី​កន្លែង និង​សំបុក​​ជួញដូរ​ចែកចាយ និង​ប្រើប្រាស់​​គ្រឿង​ញៀន ដើម្បី​បង្ក្រាប​យ៉ាង​​មាន​ប្រសិទ្ធិ​ភាព ។