ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតិថិជន​កាន់តែ​ច្រើន​ចាប់អារម្មណ៍​ទិញ​ខុន​ដូ​D’Seaview

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចំនួន​អតិថិជន​កាន់តែ​ច្រើន​បាន​នឹង​កំពុង​ចាប់អារម្មណ៍​លើ​យុទ្ធនាការ «​ជម្រើស​នៃ​ជីវិត​រស់នៅ និង​ជីវិត ការងារ ប្រកបដោយ​សុខដុម​ភាព​» របស់ CAMHOMES នៅ​ក្នុង​ពិ​ពណ៌​របស់​ខុន​ដូ

រាជធានី​ភ្នំពេញ ៖ ចំនួន​អតិថិជន​កាន់តែ​ច្រើន​បាន​នឹង​កំពុង​ចាប់អារម្មណ៍​លើ​យុទ្ធនាការ «​ជម្រើស​នៃ​ជីវិត​រស់នៅ និង​ជីវិត ការងារ ប្រកបដោយ​សុខដុម​ភាព​» របស់ CAMHOMES នៅ​ក្នុង​ពិ​ពណ៌​របស់​ខុន​ដូ D’Seaview។

លោក Bernard Seet ប្រធាន​ផ្នែក​លក់​និង​ទីផ្សារ​ជាន់ខ្ពស់​របស់ CAMHOMES បាន​ឲ្យ​ដឹង​ថា​៖ «​យើង​នឹង​នាំ យក​នូវ​អគារ​ស្នាក់​នៅ​មួយ​ដែល​មានគុណ​ភាពល្អ និង​មាន​រចនាបថ​ទំនើប​បែប​អន្តរជាតិ​ហើយ​យើង​ចាប់ផ្តើម ការងារ​មួយ​នេះ ដើម្បី​ឱ្យ​ប្រជាជន​កម្ពុជា​មាន​កន្លែង​ស្នាក់​នៅ​ដែល​មាន​ស្តង់ដារ និង​មាន​តម្លៃ​សមរម្យ​។ យើង​មាន មោទនភាព សូម​ណែនាំ​នូវ​គម្រោង​អគារ​ស្នាក់​នៅ​របស់​យើង​នៅ​ខេត្ត​ព្រះ​សីហ​នុ គឺ​ខុន​ដូរ D’Seaview » ។

ខុន​ដូ D’Seaview គឺជា​គម្រោង​អភិវឌ្ឍន៍​ដែល​ខ្ពស់​ជាងគេ​ហើយ​ស្ថិត​នៅ​ក្នុង​តំបន់​ពាណិជ្ជកម្ម​ដ៏​សកម្ម និង សម្រាកលំហែ​ដ៏​ពេញ​និយម​ក្នុង​ទីក្រុង​ឆ្នេរសមុទ្រ​ដែល​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ។ ខុន​ដូ D’Seaview នឹង​ផ្តល់​កន្លែង​ស្នាក់​នៅ​បែប ស៊ី​វិ​ល័យ ហាង​ទំនិញ ការិយាល័យ សណ្ឋាគារ និង​ភោជនីយដ្ឋាន ទំនើប ព័ទ្ធ​ជុំវិញ​ដោយ​សួន​ធម្មជាតិ​ស្រស់​ត្រកាល កន្លែង​កម្សាន្ត​សម្រាប់​កុមារ និង​ការ​រស់នៅ​ដ៏​សម្បូរ​បែប សម្រាប់​លោក​អ្នក​ដែល​មិន​ចូល​ចិត្ត​ភាព អ៊ូអរ​ខ្លាំង​។ គិត​មក​ទល់​ពេល​នេះ​ការ​បុក​គ្រឹះ​របស់​ខុន​ដូ D’Seaview បាន​សម្រេច​ជាង ៥០% ភាគរយ​ហើយដោយ​មាន ការ​សហការ​ជាមួយ MCCO ដែល​នឹង​ត្រូវ​បញ្ចប់​នៅ​ខែកក្កដា ខាង​មុខ​នេះ​។ ការ​សាងសង់​អគារ​ទាំងមូល​នឹង​ចាប់ផ្តើម​នៅ​ខែសីហា ឆ្នាំ​២០១៦​ខាង​មុខ ៕