ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ខេ​ធី​អឹ​ម បំផុស​ឱ្យ​យុវជន​ចេះ​សំអាត​និង​ស្រឡាញ់​បរិស្ថាន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដើម្បី​អបអរសាទរ​ដល់​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ក្រុមហ៊ុន​ខេ​ធី​អឹ​ម​បាន​នាំ​ក្រុម​អ្នក​ជិះ​ម៉ូតូ​Duke របស់​ខ្លួន​ធ្វើ​ដំណើរ​ក្នុង​ទីក្រុង​ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​អបអរសាទរ​ដល់​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ក្រុមហ៊ុន​ខេ​ធី​អឹ​ម ​បាន​នាំ​ក្រុម​អ្នក​ជិះ​ម៉ូតូ​ Duke របស់​ខ្លួន​ធ្វើ​ដំណើរ​ក្នុង​ទីក្រុង​ភ្នំពេញ ក្រោម​ប្រធានបទ «​បេស​កកម្ម​សំអាត​ទីក្រុង​» ដោយ​បាន​ដើរ​រើស​សំរាម​នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ និង​នៅ​បរិវេណ​មុខ​ព្រះ​បរម​រាជ​វាំង​កាលពី​រសៀល​ថ្ងៃ​ទី​១៣ ឧសភា ដោយ​មាន​អ្នក​ជិះ​ម៉ូតូ ​Duke ​ជាង​៧០​នាក់​។

តំណាង​ក្រុមហ៊ុន​ខេ​ធី​អឹ​ ម​បានឱ្យ​ដឹង​ថា «​ក្រុមហ៊ុន​ខេ​ធី​អឹ​ម បង្កើត​កម្មវិធី​នេះ​ឡើង​ក្នុង​គោលបំណង​ចូលរួម​បំផុសសកម្មភាព លើក​ស្ទួយ​ដល់​ការ​សំអាត និង​ស្រលាញ់​បរិស្ថាន​ទៅ​ដល់​ពលរដ្ឋ​កម្ពុជា​ទាំងអស់​នៅ​ក្រុងភ្នំពេញ មិន​ត្រឹមតែ​ប៉ុណ្ណោះ យើង​ចង់​បង្ហាញ​ពី​ការ​ជិះ​ម៉ូតូ​នៅ​លើ​ដងផ្លូវ ដោយ​ពាក់​មួក​សុវត្ថិភាព​ឱ្យ​បាន​ត្រឹមត្រូវ និង​គោរព​ច្បាប់​ចរាចរណ៍​ឱ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​ទទួល​បាន​សុវត្ថិភាព​ក្នុង​ពេល​ធ្វើ​ដំណើរ​របស់​អ្នកបើកបរ​គ្រប់​រូប​» ។

តំណាង​ក្រុមហ៊ុន​បន្ត​ថា​ «​ក្រុម​ម៉ូតូ Duke ធ្វើ​ដំណើរ​ចាប់ពី​ហាង​ម៉ូតូ​ខេ​ធី​អឹ​ម​សាខា​អូ​ឡាំ​ពិ​ក ឆ្ពោះទៅ​កាន់​រមណីយដ្ឋាន​វត្ត​ភ្នំ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស ដែល​នេះ​ជា​ក្បូន​ដង្ហែ​ជា​ក្រុម​ ដើម្បី​សំអាត​ទីក្រុង​របស់​យើង បន្ទាប់​ពី​សំអាត​នៅ​បរិវេណ​រមណីយដ្ឋាន​វត្ត ក្រុម​ម៉ូតូ​របស់​យើង​និង​បន្តដំណើរ​ឆ្ពោះទៅ​កាន់​ព្រះ​បរមរាជវាំង ដើម្បី​សំអាត​នៅ​បរិវេណ​សួនច្បារ​ខាង​មុខ​នោះ​ផង​ដែរ ។ បន្ទាប់​ពី​បេស​កម្ម​សំអាត​ទីក្រុង​បាន​បញ្ចប់​ក្រុមហ៊ុន​ខេ​ធី​អឹ​ម បាន​ជប់លៀង​ជួបជុំ​សមាជិកគ្រួសារ​ខេ​ធី​អឹ​ម ដើម្បី​ជា​លើកទឹកចិត្ត ក៏​ដូច​​ជា​ថ្លែងអំណរគុណ​ដល់​ក្រុម​គ្រួសារ​ខេ​ធី​អឹ​ម​ទាំងអស់​ដែល​បាន​ចូលរួម​យ៉ាង​មោះមុត​ក្នុង​ការ​ថែរក្សា​បរិស្ថាន​របស់​យើង​រាល់គ្នា​» ៕