ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​រៀបចំ​បែងចែក​ឆ្នេរសមុទ្រ​ជា​៣​ប្រភេទ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​អភិវឌ្ឍន៍​​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា បាន​​ពិភាក្សា​និង​ឯកភាព​​កំណត់​បែង​ចែក​តំបន់​ឆ្នេរ​សមុទ្រ​ជា​​៣​​ប្រភេទគឺ ​១-​ឆ្នេរសមុទ្រ​សាធារណ​​របស់​រដ្ឋ, ២-ឆ្នេរ​សាធារណៈរបស់​រដ្ឋ ដោយ​​មានការ​ចូលរួម​ពី​វិស័យ​ឯកជន ​និង​​​៣-ឆ្នេរ​កម្សាន្ត​​សាធារណៈ​របស់​រដ្ឋ​បែបប្រណីត ។

សូម​​ជម្រាប​ថា កាលពី​​ព្រឹក​ថ្ងៃ​ទី​១៦ ​ឧសភា ​២០១៦ ​នេះ គណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​លើ​ផែនការ​គ្រប់គ្រង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះ​សីហ​នុ​ ក្រោម​វត្តមាន​លោកជា សុ​ផា​រ៉ា ទេស​រដ្ឋមន្ត្រី រដ្ឋ​មន្ត្រីក្រសួង​រៀបចំ​ផែនការ​នគរ​រូប​នី​យ​កម្ម ​និង​សំណង់ និង​លោកថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ រួម​ទាំង​ភាគី​ពាក់ព័ន្ធ ជា​ច្រើន​​ទៀត ។

លោកនី ផ​ល្លី អគ្គ​លេខាធិការ​រង​គណៈ​កម្មាធិការ​ជាតិគ្រប់គ្រង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​បាន​ឱ្យ​​ដឹង​ថា ក្រៅពី​ការ​ពិភាក្សា​និង​​កំណត់​តំបន់ឆ្នេរសមុទ្រ​គណៈកម្មាធិការ​ ក៏​បាន​ពិភាក្សា​អំពី​ការ​រៀបចំ​កែ​លំអតំបន់ឆ្នេរ​ឱ្យ​​ស្រប​តាម​ស្តង់ដា​របទដ្ឋាន​គតិយុត្តិ​ និង​ការ​វាយតម្លៃ​ឆ្នេរ​​របស់​យើង ដើម្បី​ឱ្យក្លាយទៅជា​ឆ្នេរ​​ស្អាត​ មាន​សូ​ច​នករ​ ​រួម​ទាំង​ការ​កំណត់​យន្តការ​នៃ​ការ​គ្រប់គ្រង ។

​លោក នី ផល្លា ក៏​បាន​បញ្ជាក់​ឱ្យ​ដឹង​ដែរ​ថា កិច្ច​ពិភាក្សា​នោះ ​ក៏​បាន​កំណត់​នូវ​ការ​រៀបចំ​ខ្លោង​ទ្វារ ​សម្រាប់​ចូល​កម្សាន្ត​​នៅ​ឆ្នេរ​នីមួយ​ៗ ដោយ​មាន​ដាក់​​ឈ្មោះ ដើម្បី​ឱ្យ​​សាធារណជន​ ក៏​ដូច​ជា​ទេសចរណ៍ស្គាល់ឈ្មោះ​របស់​ឆ្នេរ​កំសាន្ត​នីមួយ​ៗ ។ ទន្ទឹម​នោះ​ ក៏​បាន​​ពិភាក្សា​នូវ​ការ​រៀបចំ​សំណង់​​តូប នៅ​តាម​តំបន់ឆ្នេរ​ផង​ដែរ ។