ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុកម្តាយខ្មាន់កាំភ្លើ.ងរត់គេចខ្លួន អាជ្ញាធរអាមេរិកប្រកាសផ្តល់រង្វាន់១០.០០០ដុល្លារដល់អ្នកផ្តល់ព័ត៌មាន

2 ឆ្នាំ មុន

ភ្នាក់ងារ​អនុវត្តន៍​ច្បាប់​សហព័ន្ធ​អា​មេ​រិ​ក US Marshalls បាន​ប្រកាស​ផ្តល់​ប្រាក់​រង្វាន់​ចំនួន ១០.០០០​ដុល្លារ​ទៅ​ដល់​អ្នក​ណា​ដែល​បាន​ផ្តល់​ព័ត៌មាន​ឈាន​ដល់​ការ​ចាប់ខ្លួន​ប្តី​ប្រពន្ធ​ពីរ​នាក់ ដែល​ត្រូវជា​ឪពុក​ម្តាយ​យុវជន​អា​មេ​រិ​ក​ដែល​បាន​បា​.​ញ់​ប្រហារ​នៅ​ក្នុង​សាលារៀន​កាលពីដើម​ស​ប្តា​ហ៍​នេះ​។ លោក James និង​ភរិយា​របស់​គាត់​ឈ្មោះ Crumbley…

ភ្នាក់ងារ​អនុវត្តន៍​ច្បាប់​សហព័ន្ធ​អា​មេ​រិ​ក US Marshalls បាន​ប្រកាស​ផ្តល់​ប្រាក់​រង្វាន់​ចំនួន ១០.០០០​ដុល្លារ​ទៅ​ដល់​អ្នក​ណា​ដែល​បាន​ផ្តល់​ព័ត៌មាន​ឈាន​ដល់​ការ​ចាប់ខ្លួន​ប្តី​ប្រពន្ធ​ពីរ​នាក់ ដែល​ត្រូវជា​ឪពុក​ម្តាយ​យុវជន​អា​មេ​រិ​ក​ដែល​បាន​បា​.​ញ់​ប្រហារ​នៅ​ក្នុង​សាលារៀន​កាលពីដើម​ស​ប្តា​ហ៍​នេះ​។

លោក James និង​ភរិយា​របស់​គាត់​ឈ្មោះ Crumbley ដែល​កំពុង​រត់គេច​ខ្លួន​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​មិន​អើពើ​នឹង​ការ​ព្រមាន មុន​ពេល​មានការ​បា​.​ញ់​ប្រហារ​នៅ​សាលារៀន​ពី​សំណាក់​កូន​របស់​ពួក​គេ បណ្តាល​ឲ្យ​សិស្ស​ស្លា​.​ប់ និង​របួស​ជា​ច្រើន​នាក់​។

ពួក​គេ​រង​ការ​ចោទប្រកាន់​ពី​បទ​មនុស្សឃាត​អ​ចេ​នា ប៉ុន្តែ​មិន​បាន​បង្ហាញខ្លួន​សម្រាប់​ការ​កាត់ទោស​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​។

យុវជន Ethan Crumbley វ័យ ១៥​ឆ្នាំ ដែល​ត្រូវជា​កូន​របស់​អ្នក​ទាំង​ពីរ រង​ការ​ចោទប្រកាន់​ពី​បទ​ប្រើប្រាស់​កាំ​ភ្លើ​.​ង​របស់​ឪពុក​ខ្លួន ដើម្បី​បា​.​ញ់​មិត្ត​រួម​ថ្នាក់​នៅ​ក្នុង​រដ្ឋ Michigan​។ ប៉ុន្តែ​យុវជន​រូប​នោះ​ប្រកែក​ថា​មិន​បាន​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ឡើយ​។

អាជ្ញាធរ​អា​មេ​រិ​កបាន​ចេញ​ដីការ​ចាប់ខ្លួន​ប្តី​ប្រពន្ធ​ទាំង​ពីរ និង​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អា​មេ​រិ​កថា អាជ្ញាធរ​បាន​ចាប់ផ្តើម​ការ​ស្វែងរក ក្រោយ​ពេល​មេធាវី​របស់​ប្តី​ប្រពន្ធ​នោះ​មិន​អាច​ទាក់ទង​កូនក្តី​របស់​ពួក​គេ​បាន​តាម​ទូរស័ព្ទ​។

ប៉ុន្តែ​នៅ​ក្នុង​សេចក្តី​ប្រកាស​រួម​ដែល​បាន​ផ្ញើ​មក​កាន់ BBC មេធាវី​បាន​និយាយ​ថា ប្តី​ប្រពន្ធ​ទាំង​ពីរ​មិន​បាន​គេចខ្លួន​ពី​ការ​អនុវត្តន៍​ច្បាប់​ឡើយ​។

មេធាវី​បាន​លើក​ឡើង​ថា ពួក​គេ​បាន​ចាក​ចេញពី​ក្រុង​នៅ​យប់​ថ្ងៃ​កើតហេតុ​ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន​។

កូនប្រុស​របស់​ពួក​គេ​រង​ការ​ចោទប្រកាន់​ពី​បទ​បា​.​ញ់​ប្រហារ​លើ​មិត្ត​រួម​ថ្នាក់ និង​គ្រូ នៅ​សាលា​ស្ថិត​ក្នុង​ទីក្រុង Oxford​។ ក្នុង​ហេតុការណ៍​បា​.​ញ់​ប្រហារ​នោះ​បណ្តាល​ឲ្យ​មនុស្ស​ចំនួន ៤​នាក់​ស្លា​.​ប់ និង ៧​នាក់​ផ្សេង​ទៀត​រង​របួស​។ អ្នក​ស្លា​.​ប់​មាន​អាយុ​ពី ១៤ ដល់ ១៧​ឆ្នាំ​៕ (​យោង​តាម​ប្រភព​៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ