ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

WHO ប្រាប់​ឲ្យ​ត្រៀមខ្លួន​ សម្រាប់​ការ​កើនឡើង​វីរុស​បំ​ប្លែង​ថ្មី Omicron

2 ឆ្នាំ មុន

អង្គការ​សុខភាព​ពិភពលោក (WHO) កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​បាន​ជំរុញ​ប្រទេស​ទាំងអស់​បង្កើន​សមត្ថភាព​សុខាភិបាល និង​ចាក់​វ៉ាក់សាំង​ដល់​ប្រជាពលរដ្ឋ​ពួក​គេ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​កើនឡើង​ករណី​ឆ្លង​កូ​វី​ដ ១៩ ដែល​កំពុង​ជំរុញ​ដោយ​វីរុស​បំប្លែង​ថ្មី Omicron​។ ស្ថាប័ន​សុខភាព​ពិភពលោក​នេះ​និយាយ​ថា ការ​បិទ​ការ​ធ្វើ​ដំណើរ​ជា​វិធានការ​អាច​ពន្យារពេល​បណ្តោះអាសន្ន​ប៉ុណ្ណោះ ប៉ុន្តែ​វា​មិនមែន​ជា​ដំណោះស្រាយ​ឡើយ​។…

អង្គការ​សុខភាព​ពិភពលោក (WHO) កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​បាន​ជំរុញ​ប្រទេស​ទាំងអស់​បង្កើន​សមត្ថភាព​សុខាភិបាល និង​ចាក់​វ៉ាក់សាំង​ដល់​ប្រជាពលរដ្ឋ​ពួក​គេ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​កើនឡើង​ករណី​ឆ្លង​កូ​វី​ដ ១៩ ដែល​កំពុង​ជំរុញ​ដោយ​វីរុស​បំប្លែង​ថ្មី Omicron​។

ស្ថាប័ន​សុខភាព​ពិភពលោក​នេះ​និយាយ​ថា ការ​បិទ​ការ​ធ្វើ​ដំណើរ​ជា​វិធានការ​អាច​ពន្យារពេល​បណ្តោះអាសន្ន​ប៉ុណ្ណោះ ប៉ុន្តែ​វា​មិនមែន​ជា​ដំណោះស្រាយ​ឡើយ​។

ទោះបី​មានការ​បិទ​ព្រំដែន​ពី​ការ​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​នៅ​តំបន់​អា​ហ្វ្រិ​ច​ខាងត្បូង​ក្តី អូស្ត្រាលី​បាន​ក្លាយជា​ប្រទេស​ចុង​ក្រោយ​គេ​ដែល​រាយការណ៍​ពី​ការ​ឆ្លង​វីរុស​បំ​ប្លែង​ថ្មី​ក្នុង​សហគមន៍​។ ចំណែក​នៅ​អា​មេ​រិ​ក​វិញ រក​ឃើញ​មានការ​ឆ្លង​វីរុស​បំ​ប្លែង​ថ្មី​នៅ​ក្នុង​រដ្ឋ​ចំនួន ៥​ ។

រហូត​មក​ដល់​ពេល​នេះ ប្រទេស​ជាង ៣០​បាន​រាយការណ៍​ពី​ករណី​វីរុស​បំប្លែង​ថ្មី Omicron ហើយ​វីរុស​នេះ​បាន​ធ្វើ​ដំណើរ​មក​ដល់​អាស៊ី​ផង​ដែរ ដោយ​មាន​ករណី​ឆ្លង​ក្នុង​ប្រទេស​ជប៉ុន កូរ៉េ​ខាងត្បូង សិង្ហ​បុរី ម៉ា​ឡេ​ស៊ី និង​ឥណ្ឌា​ជាដើម​ ។ រដ្ឋាភិបាល​នៃ​ប្រទេស​ជា​ច្រើន​បាន​ធ្វើការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាល​ដាន​នៃ​វីរុស ​មរ​ណៈ​នេះ​។

លោក Takeshi Kasai នាយក​ប្រចាំ​តំបន់​របស់​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា«​ការ​គ្រប់គ្រង​ព្រំដែន​អាច​ពន្យារពេល​បាន​បណ្តោះអាសន្ន ប៉ុន្តែ​ប្រទេស និង​សហគមន៍​ទាំងអស់​ត្រូវ​ត្រៀមខ្លួន​សម្រាប់​ការ​កើនឡើង​ករណី​ឆ្លង​ថ្មី​»។

លោក​ថ្លែង​ទៀត​ថា«​ប្រជាជន​មិន​គួរ​ផ្អែក​លើ​វិធានការ​ព្រំដែន​ប៉ុណ្ណោះ​ឡើយ​ ។ អ្វី​ដែល​សំខាន់​បំផុត​គឺ​ការ​ត្រៀមខ្លួន​ចំពោះ​ការ​ឆ្លង​ថ្មី​ដែល​មាន​កម្រិត​ខ្ពស់​ ។ រហូត​មក​ដល់​ពេល​នេះ ព័ត៌មាន​បង្ហាញ​ថា​ យើង​មិន​ចាំបាច់​ត្រូវ​ផ្លាស់​ប្តូរ​វិធីសាស្ត្រ​របស់​យើង​ទេ​» ។

លោក​បាន​ជំរុញ​ឲ្យ​ប្រទេស​ទាំងអស់​ចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​ដែល​ងាយ​រង​គ្រោះ​ឲ្យ​បាន​ពេញលេញ និង​ប្រកាន់ខ្ជាប់​នូវ​វិធានការ​បង្ការ​ដូច​ជា ការ​ពាក់​ម៉ាស និង​គ​ន្លា​ត​សង្គម​។

សូម​បញ្ជាក់​ថា វីរុស​បំ​ប្លែង​ថ្មី Omicron ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​អា​ហ្វ្រិ​ច​ខាងត្បូង​បាន​រាយការណ៍​ទៅ​កាន់​អង្គការ​សុខភាព​ពិភពលោក​ កាលពី​ថ្ងៃ​ទី ២៤ ខែ​វិ​ច្ឆ​កា ។ អ្នក​វិទ្យាសាស្ត្រ​ថា​វីរុស​នេះ​មានការ​ឆ្លង​រីក​រាលដាល​ខ្លាំង និង​ធន់​នឹង​វ៉ាក់សាំង​ ។

គិត​ត្រឹម​ថ្ងៃ​សៅរ៍ ទី ៤​ខែធ្នូ​នេះ ពិភពលោក​មាន​ករណី​ឆ្លង​កូ​វី​ដ ១៩​ជាង ២៦៤​លាន​នាក់ និង​ស្លា​.​ប់​ជាង ៥,២៣​លាន​នាក់​៕ (​យោង​តាម​ប្រភព​៖ Channel News Asia)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ