ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រា​បៀរ​លី​អូ ប្រគល់​រង្វាន់​ខ្សែ​.​ក​ពេជ្រ និង​រង្វាន់​១​ម៉ឺន​ដុល្លារ​ជូន​គូរ​ស្វាមីភរិយា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្រា​បៀរ​លី​អូ បាន​ប្រគល់​រង្វាន់​ជូន​គូរ​ស្វាមីភរិយា ក្នុង​កម្មវិធី LEO Beer Surprise ដោយ​គូរ​ស្វាមីភរិយា​បាន​ជាវ​ស្រា​បៀរ​លី​អូ យក​ទៅ​ទទួលភ្ញៀវ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​របស់​ខ្លួន និង​ឈ្នះ​ក្នុង​ការ​ចាប់​រង្វាន់​

រាជធានី​ភ្នំពេញ ៖ ស្រា​បៀរ​លី​អូ បាន​ប្រគល់​រង្វាន់​ជូន​គូរ​ស្វាមីភរិយា ក្នុង​កម្មវិធី LEO Beer Surprise ដោយ​គូរ​ស្វាមីភរិយា​បាន​ជាវ​ស្រា​បៀរ​លី​អូ យក​ទៅ​ទទួលភ្ញៀវ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​របស់​ខ្លួន និង​ឈ្នះ​ក្នុង​ការ​ចាប់​រង្វាន់​កាលពី​ស​ប្ដា​ហ៍​កន្លង​ទៅ នៅ​ក្នុង​កម្មវិធី Leo Beer Surprise របស់​ស្ថានីយទូរទស្សន៍ MyTV ។ ពិធី​ប្រគល់​រង្វាន់​ជូន​គូរ​ស្វាមីភរិយា​នេះ ក៏​បាន​ធ្វើ​ឡើង​ក្នុង​ការ​ផ្សាយ​ផ្ទាល់​របស់​ទូរទស្សន៍ MyTV ក្នុង​កម្មវិធី Leo Beer Surprise ដែរ កាលពី​ថ្ងៃ​ទី​១៥ ឧសភា ២០១៦ ។

រង្វាន់​ដែល​ត្រូវ​បាន​ប្រគល់​ជូន​គូរ​ស្វាមីភរិយា នៅ​ក្នុង​ឱកាស​នោះ មាន​ខ្សែ​.​ក​ពេជ្រ​ចំនួន​៧​ខ្សែ​ប្រគល់​ជូន​គូរ​ស្វាមីភរិយា ចំនួន​៧​គូរ និង​រង្វាន់​ធំ​នោះ គឺ​ទឹកប្រាក់​ចំនួន​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

លោក ព្រាប សុវណ្ណ ប្រធាន​ទីផ្សារ​នៃ​ក្រុមហ៊ុនស្រា​បៀរ​លី​អូ បានអោយ​ដឹង​ថា ស្រា​បៀរ​លី​អូ បាន​និង​កំពុង​ក្លាយជា​ផ្នែក​មួយ​ដ៏​សំខាន់ និង​ចាប់អារម្មណ៍​ចំពោះ​អាពាហ៍​ពិពាហ៍​រាប់រយ រាប់​ពាន់​នៅ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា អស់​រយ​:​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ​។ កម្មវិធី​ដែល​ផ្តល់​ជូន​សម្រាប់​ម្ចាស់​មង្គលការ​ទាំងអស់​ជា​ប្រចាំឆ្នាំ គឺ​ធ្វើ​ឡើង​ដើម្បី​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន​របស់​ខ្លួន​ដែល​បាន​ជ្រើសរើស​យក​ស្រា​បៀរ​លី​អូ​សម្រាប់​ថ្ងៃ​មង្គល​របស់​របស់​ពួក​គេ ដែល​ញុំ​ា​ង​ឲ្យ​កម្មវិធី​ទាំងមូល​កាន់តែ​មាន​ភាព​អស្ចារ្យ និង​រីករាយ​។

លោក​បន្ត​ថា ស្រប​ជាមួយនឹង​យុទ្ធនាការ​ផ្សព្វផ្សាយ​ថ្មី​របស់​ស្រា​បៀរ​លី​អូ ជា​មូ​យ​ពាក្យស្លោក​ថា «​ភាព​អស្ចារ្យ អាច​កើត​មាន​ឡើង​គ្រប់ពេល​» ឆ្នាំ​នេះ​យើង​នឹង​មានការ​ផ្តល់​ជូន​នូវ​រង្វាន់​ធំ​ជា​ច្រើន​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ហើយ​ក៏​ផ្តល់​ជូន​នូវ​ឱកាស​កាន់តែ​ច្រើន​ចំពោះ​អតិថិជន​ផង​ដែរ​។

លោក​បន្ថែម​ថា អតិថិជន​របស់​ស្រា​បៀរ​លី​អូ នៅ​តែ​មានឱកាស​ឈ្នះ​រង្វាន់​នៅ​ទូ​ទាំង​ប្រទេស​ជាមួយ​កម្ម​វី​ធី​ផ្តល់​ជូន​ពិសេស​សម្រាប់​អាពាហ៍ពិពាហ៍​ដែល​បាន​និង​កំពុង​ដំណើរ​ការ​អស់​រយ​:​ពេល​៦​ខែ​មក​ហើយ ហើយនឹង​បញ្ចប់​នៅ​បំណាច់​ខែកញ្ញា ឆ្នាំ​២០១៦ ខាង​មុខ​នេះ ។ អតិថិជន​គ្រាន់តែ​ជាវ​ស្រា​បៀរ​លី​អូ​សម្រាប់​ទទួលភ្ញៀវ​ក្នុង​ពិធី​មង្គលការ​អាច​មានឱកាស​ឈ្នះ​រង្វាន់​ប្រាក់សុទ្ធ​១​ម៉ឺន​ដុល្លារ និង​រង្វាន់​ខ្សែ​.​ក​ពេជ្រ​ជា​ច្រើន​រង្វាន់​ទៀត ៕