ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ផ្គត់ផ្គង់​ប្រេង​លើស​តម្រូវការ​បាន​ធ្វើ​ឱ្យ​តម្លៃ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង

7 ឆ្នាំ មុន

ប្រទេស​ចិន ៖ ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​បាន​និយាយ​ថា ការ​ផ្គត់ផ្គង់​ប្រេង​ជាស​កល​លើស​ពី​តម្រូវការ​បាន​ធ្វើ​ឲ្យ​តម្លៃ​របស់​វា​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៅ​ចុងឆ្នាំ​នេះ ខណៈ​ភ្លើង​ឆេះ​ព្រៃ​បាន​បង្អាក់​ទិន្នផល​របស់​ប្រទេស​កា​ណា​ដា

ប្រទេស​ចិន ៖ ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​បាន​និយាយ​ថា ការ​ផ្គត់ផ្គង់​ប្រេង​ជាស​កល​លើស​ពី​តម្រូវការ​បាន​ធ្វើ​ឲ្យ​តម្លៃ​របស់​វា​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៅ​ចុងឆ្នាំ​នេះ ខណៈ​ភ្លើង​ឆេះ​ព្រៃ​បាន​បង្អាក់​ទិន្នផល​របស់​ប្រទេស​កា​ណា​ដា និង​តម្រូវការ​របស់​ប្រទេស​ឥណ្ឌា​កើនឡើង ។

តម្រូវការ​ប្រេង​នៅ​ទូ​ទាំង​ពិភពលោក ត្រូវ​បាន​គេ​រំពឹង​ថា នឹង​កើនឡើង​យ៉ាង​ខ្លាំង​នៅ​ក្នុងឆ្នាំនេះ ដែល​ប្រទេស​ឥណ្ឌា​លេចធ្លោ​ជាងគេ បន្ទាប់​តម្រូវការ​ពិភពលោក​កើនឡើង​ជិត​៣០% នៅ​ក្នុង​ត្រីមាស​ទី​១ ក្នុងឆ្នាំនេះ ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ ។

ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​ទាំង​២៩ ប្រទេស​បាន​ថ្លែង​ក្នុង​របាយការណ៍​ឃ្លាំមើល​យ៉ាង​ជិតដិត​ប្រចាំខែ​ថា កត្ដា​នេះ​បាន​ផ្ដល់​នូវ​ការ​គាំទ្រ​បន្ថែម​ទៀត​សម្រាប់​កិច្ច​ពិភាក្សា ខណៈ​ឥណ្ឌា​កំពុង​បន្ត​ទទួលយក​ប្រេង​ពី​ចិន ដែល​ជាទី​ផ្សារ​សំខាន់​សម្រាប់​កំណើន​ប្រេង ។

ទីផ្សារ​ប្រេង​ត្រូវ​បាន​គេ​កាត់​បន្ថយ​ជា​ច្រើន ខែ ដោយសារ​តែ​ការ​ផ្គត់ផ្គង់​ច្រើន​លើស​តម្រូវការ និង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​អ្នក​ផលិត ប៉ុន្តែ​វា​មាន​តម្លៃ​ថោក​សម្រាប់​អតិថិជន ។

នៅ​ស​ប្តា​ហ៍​នេះ តម្លៃ​ប្រេង​បាន​កើនឡើង​ដល់​កម្រិត​ខ្ពស់​ក្នុង​រយៈពេល​៦​ខែ ដែល​មាន​តម្លៃ​ជាង​៤៦​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​បារ៉ែល បន្ទាប់​ពី​បាន​ធ្លាក់​ចុះ​ក្រោម​៣០​ដុល្លារ​អា​មេ​រិ​ក​កាលពីដើម​ឆ្នាំ ។ ប៉ុន្តែ​កាលពី​អំឡុង​ពាក់កណ្តាល​ឆ្នាំ​២០១៤ វា​នៅ​តែ​មាន​តម្លៃ​ទាប​ជាង​១០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​បារ៉ែល ។

នៅ​ប្រទេស​កា​ណា​ដា ការ​បំផ្លិចបំផ្លាញ​ដោយសារ​ភ្លើង​ឆេះ​ព្រៃ​នៅ​ជិត Fort McMurray បាន​បង្ខំ​ឲ្យ​មានការ​បិទ​ការ​ផលិត​ប្រេង​ចំនួន​១,២​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​នៅ​ដើមខែ​នេះ ។

ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​បាន​និយាយ​ថា ព្រឹត្តិការណ៍​នៅ​ក្នុង​ប្រទេស​កា​ណា​ដា មិន​បាន​ធ្វើ​ឲ្យ​តម្លៃ​ប្រេង​កើនឡើង​ខ្លាំង​ដូច​គេ​រំពឹង​ទុក​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​នោះ​ទេ ជាមួយ​នឹង​ប្រេង​ឆៅ​បាន​បង្ហាញ​ប្រតិកម្ម​តិចតួច​ចំ​ពេល​ដែល​ទីផ្សារ​មាន​ភាព​ប្រសើរ​ឡើង ។

ចំណែក​ប្រទេស​អីុរ៉​ង់​បាន​ផ្តល់​នូវ​ភាព​ភ្ញាក់ផ្អើល​មួយ ខណៈ​ការ​ផលិត និង​ការ​នាំ​ចេញ​ប្រេង​របស់​ខ្លួន​បាន​កើនឡើង​លឿន​ជាង​ការ​រំពឹង​ទុក​បន្តិច បន្ទាប់​ពី​អីុ​រ៉​ង់​បាន​ត្រឡប់​ទៅ​កាន់​ទីផ្សារ​វិញ ក្រោយ​ពេល​ដក​ទណ្ឌកម្មសេដ្ឋកិច្ច​ក្នុង​ខែមករា ក្រោម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​មក ។

ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​បាន​កត់​សម្គាល់ថា ការ​ផលិត​ប្រេង​នៅ​អីុ​រ៉​ង់​ក្នុង​ខែមេសា មាន​ចំនួន​ជិត​៣,៦​លាន​បារ៉ែល​ក្នុង​១​ថ្ងៃ និង​ជា​កម្រិត​ដែល​សម្រេច​ចុង​ក្រោយ​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១១ មុន​ពេល​ការ​ដាក់​ទណ្ឌកម្ម​របស់​លោក​ខាងលិច​ត្រូវ​បាន​គេ​រឹត​បន្តឹង ។

ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​បន្ថែម​ទៀត​ថា រឿង​ដែល​កាន់តែ​សំខាន់​សម្រាប់​ទីផ្សារ​ពិភពលោក គឺ​ការ​នាំ​ចេញ​ប្រេង​បាន​ឈាន​ដល់​២​លាន​បារ៉ែល​ក្នុង​១​ថ្ងៃ ដែល​ជា​ការ​កើនឡើង​យ៉ាង​ខ្លាំង  ខណៈ​កាលពី​ខែមីនា​កន្លង​មក ការ​នាំ​ចេញ​ប្រេង​ត្រឹមតែ​១,៤​លាន​បារ៉ែល​ប៉ុណ្ណោះ​ក្នុង​១​ថ្ងៃ ៕